ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​ប៉ះទង្គិច​គ្នា​​ថ្មី​ទៀត រវាង​បាតុករ ​និង​​ប៉ូលិស

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ ឆាក​នៃ​អំពើ​ហិង្សា​ថ្មី​ៗ​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​១៥​ កញ្ញា រវាង​ពួក​បាតុករ ​និង​ប៉ូលិស​នៅ​ក្រុង​ហុងកុង ដោយ​ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក ​និង​កាណុង​បាញ់​ទឹក ប្រឆាំង​ពួក​សកម្មជន​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ ដែល​គប់​ដុំ​ថ្ម​និង​ដប​សាំង​ដុត​។…

ក្រុង​ហុងកុង ៖ ឆាក​នៃ​អំពើ​ហិង្សា​ថ្មី​ៗ​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​១៥​ កញ្ញា រវាង​ពួក​បាតុករ ​និង​ប៉ូលិស​នៅ​ក្រុង​ហុងកុង ដោយ​ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក ​និង​កាណុង​បាញ់​ទឹក ប្រឆាំង​ពួក​សកម្មជន​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ ដែល​គប់​ដុំ​ថ្ម​និង​ដប​សាំង​ដុត​។

មនុស្ស​ជា​ច្រើន​សិប​ពាន់​នាក់ បាន​បំពាន​ការ​ហាមឃាត់ហើយ​លើកគ្នា​ដើរ​ហែ​ក្បួន​ជា​ថ្មី​នៅ​តាម​វី​ថី​​នានា ពិសេស​បណ្ដា​មហាវិថី​ត​ភ្ជាប់​សង្កាត់​CAUSEWAY BAY​និង CENTRAL​ជា​សង្កាត់​នា​ភាគ​កណ្ដាល​កោះ​ហុងកុង​។ មិន​ខុស​ពី​បាតុកម្ម​លើក​មុន​ៗ ចាប់តាំងពី​ជាង​៣​ខែ​មក​ហើយ បាតុ​កម្ម​លើក​នេះ​ក៏​ប្រែធាតុ​ពី​បាតុកម្ម​ដោយ​សន្តិវិធី ទៅ​ជា​ផ្ទុះ​ហិង្សា​រវាង​ប៉ូលិស​និង​ពួក​បាតុករ​រ៉ា​ឌី​កាល់ ដែល​បំបែក​គ្នា​ជា​ក្រុម​តូច​ៗ ហើយ​អុកឡុក​ប្លុក​អគារ​ដែល​មាន​ទីស្នាក់ការ​របស់​រដ្ឋាភិបាល​ហុងកុង​។

កងកម្លាំង​ប៉ូលិស​បាន​បាញ់​គ្រាប់​បែកផ្សែង​បង្ហូរទឹកភ្នែក​ជា​ច្រើន​គ្រាប់​និង​កាណុង​បាញ់​ទឹក​បាញ់​ទឹក​មាន​ពណ៌​ខៀវ​លើ​ពួក​បាតុករ ដែល​គប់​ដុំ​ថ្ម​និង​ដប​សាំង​ដុត​តប​ប៉ូលិស​វិញ ត្រង់​បា​រ៉ា​ស់​ដែល​ដាក់​ជុំវិញ​ប្លុក​អគារ​រដ្ឋាភិបាល​។ បណ្ដា​រូបភាព​ផ្សាយ​តាម​ទូរទស្សន៍​ក្នុងស្រុក បង្ហាញ​ពួក​បាតុករ​ដែល​នាំ​គ្នា​ហែក​និង​ដុត​បដា​ពាក្យស្លោក​អបអរសាទរ ខួប​លើក​ទី​៧០​នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​ក៏​ដុត​ផង​ដែរ​ទង់ជាតិ​ចិន​មួយ​។

មុន​ពេល​ដកថយ​ចំពោះ​ការ​បង្ក្រាប​របស់​ប៉ូលិស បាតុករ​មួយ​ចំនួន​បាន​នាំ​គ្នា​បង្កើត​របាំង​នានា ដុត​​របស់របរ​ទាំងឡាយ​ហើយ​អុកឡុក​បណ្ដា​ស្ថានីយ​មេត្រូ ចៀសវាង​ការ​ប៉ះទង្គិច​គ្នា​ដោយ​ផ្ទាល់។

ឧប្បត្តិហេតុ​ទាំងនោះ​ជា​ការ​បញ្ចប់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ដែល​គ្មាន​ការ​ប៉ះទង្គិច​គ្នា រវាង​ប៉ូលិស​និង​ពួក​បាតុករ​។ គម្រោង​បាតុកម្ម​ឬ​កូដកម្ម​ថ្មី សម្រាប់​បណ្ដា​ស​ប្ដា​ហ៍​ខាង​មុខ ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម ខណៈ​ជិត​ដល់​បុណ្យខួប​សំខាន់​២​គឺ ថ្ងៃ​ទី​២៨​ កញ្ញា ​កំណត់​ពី​ខួប​លើក​ទី​៥​នៃ​ការ​ចាប់ផ្ដើម​ចលនា​ឆ័​ត្រ​ឆ្នាំ​២០១៤ ហើយ​ថ្ងៃ​ទី​១​តុលា​ជា​ថ្ងៃ​ខួប​ទី​៧០​នៃ​ការ​បង្កើត​សាធា​រណ​រដ្ឋ​ប្រជាមានិត​ចិន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ