រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានជនសង្ស័យព្រួតគ្នាវ៉ៃបណ្តាលឱ្យរបួស ហេតុការណ៏នេះកើតឡើងកាលពីម៉ោង ១១និង១០នាទី យប់ថ្ងៃទី ២៥មីនា ២០១៤ នៅចំណុចភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ នួននី ភេទប្រុស អាយុ២៨ឆ្នាំ ជាបុគ្គលិកសហជីព សហពន្ធ័កម្ពុជា ស្នាក់នៅភូមិត្រពំាងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត នៅឃុំព្រែកតាទែន ស្រុកពញ្ញាឭ ខេត្តកណ្តាល ។ ជនរងគ្រោះជិះម៉ូតូ ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1BW-2767 ។
សេចក្តីរាយការណ៏បានបន្តឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះបានធ្វើដំណើរទៅលេងប្រពន្ធដែលស្នាក់នៅជិតកន្លែងកើតហេតុ ពេលកំពុងធ្វើដំណើរ ស្រាប់តែបានជួបអ្នកស្គាល់គ្នានៅរោងការ មួយកន្លែង ហើយក៏ឈប់ម៉ូតូជជែកគ្នា ពេលនោះស្រាប់តែលេចមុខជនសង្ស័យ០៣នាក់ បានវាយមកលើជនរងគ្រោះ ទំនងចង់ប្លន់ម៉ូតូពីជនរងគ្រោះ បណ្តាលឱ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូហើយក៏ដួល ។បន្ទាប់មកជនរងគ្រោះក៏រត់ចេញពីកន្លែងកើតហេតុ ក៏ត្រូវជនសង្ស័យក៏នាំគ្នាយកដុំថ្មគប់ទៅលើជនរងគ្រោះនោះថែមទៀត ៕
ចែករំលែកព័តមាននេះ