ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជនម្នាក់របួសធ្ងន់ដោយជនសង្ស័យវាយជាច្រើនដំបងឈើជ្រុង

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ រងរបួស​ធ្ងន់ធ្ងរ​ ដោយសារជន សង្ស័យមួយក្រុម ព្រួតគ្នាវវាយកាល​ ពីវេលាម៉ោង ១១និង​៤០​នាទី​យប់ថ្ងៃទី ២៥ មីនា ២០១៤ ស្ថិតនៅក្នុង ក្រុម៤ ភូមិទ្រា ៤សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ប្រភពព័ត៌មានបានឱ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ចែម ចន្ទ័រិន ភេទប្រុស អាយុ ២៤ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅ​កន្លែង

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ រងរបួស​ធ្ងន់ធ្ងរ​ ដោយសារជន សង្ស័យមួយក្រុម ព្រួតគ្នាវវាយកាល​ ពីវេលាម៉ោង ១១និង​៤០​នាទី​យប់ថ្ងៃទី ២៥ មីនា ២០១៤ ស្ថិតនៅក្នុង ក្រុម៤ ភូមិទ្រា ៤សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ប្រភពព័ត៌មានបានឱ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ  ចែម ចន្ទ័រិន ភេទប្រុស អាយុ ២៤ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅ​កន្លែង កើតហេតុខាងលើ មានស្រុក កំណើត នៅឃុំមិនជ័យ ស្រុករំដួល ខេត្ត ស្វាយរៀង ។

សាក្សីបានឱ្យដឹងថា នៅមុនពេល​កើត​ហេតុ ជនរងគ្រោះបានត្រលប់ មកពីញាំការគេវិញ ហើយ​បាន​ចូលរាំធុងបាស នៅបន្ទប់​ ជួល​ ពេលនោះក៏មានក្មេងស្ទាវ​ចំនួន០៨នាក់ ជាជាងឈើ បានផឹកស៊ីនៅ ជិតហ្នឹងដែរ ហើយ​ក៏បាន មករាំធុងបាស លេងដែរ។ពេលនោះ គេឃើញជនរងគ្រោះ ដើរមកយក​ម៉ូតូ ហើយក៏ត្រូវបាន ជនសង្ស័យ ដែលប្រដាប់ដោយ ឈើជ្រុងវាយទៅលើ​ជន រងគ្រោះ បែកក្បាល ហូឈាម ត្រូវបានគេបញ្ជូនទៅ​សង្រ្គោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។

ក្រោយពេលកើតហេតុ ជនសង្ស័យ ត្រូវបានកម្លាំងកងរាជ អាវុធហត្ថក្រុងនាំទៅសួរនាំ។