ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន ០២នាក់រងរបួសធ្ងន់ដោយសារជនសង្ស័យ០៤នាក់ព្រួតគ្នាវាយ និងកាប់

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ យុវជន​០២​នាក់​ ​បានរងរបួសធ្ងន់ ដោយ​ជនសង្ស័យមាន​គ្នា​០៤នាក់ បានកាប់ប្រហានៅក្នុង កម្មវិធី​កម្សាន្ត​ក្នុងភូមិមួយ ។ហេតុការណ៏នេះ កើតឡើងនៅ​វេលា​ម៉ោង ១០និង៣៥នាទី យប់ថ្ងៃទី ២៥ មីនា ២០១៤ ស្ថិតនៅ​ក្នុងភូមិ ព្រៃព្រីង​ខាង​ត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

រាជធានី​ភ្នំ​ពេញ ៖ យុវជន​០២​នាក់​ ​បានរងរបួសធ្ងន់ ដោយ​ជនសង្ស័យមាន​គ្នា​០៤នាក់ បានកាប់ប្រហានៅក្នុង កម្មវិធី​កម្សាន្ត​ក្នុងភូមិមួយ ។ហេតុការណ៏នេះ កើតឡើងនៅ​វេលា​ម៉ោង ១០និង៣៥នាទី យប់ថ្ងៃទី ២៥ មីនា ២០១៤ ស្ថិតនៅ​ក្នុងភូមិ ព្រៃព្រីង​ខាង​ត្បូង សង្កាត់ចោម​ចៅ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពព័ត៌មានពីអ្នកឆ្លើយឆ្លង ព័ត៌មានកោះសន្តិភាពបានឱ្យដឹងថា ជនរងគ្រោះទី១.ឈ្មោះ អ៊ុំ សុខវែង ភេទប្រុស អាយុ២៦ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល កន្លែងកើតហេតុ ចំណែក ​ជនរងគ្រោះទី២.ឈ្មោះ ខ្លូត មាស ភេទប្រុស អាយុ  ​២៤​ ឆ្នាំ​​ ជាកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃកី សង្កាត់ពង ទឹកខណ្ឌដង្កោ។ រីឯ ប្អូនរបស់ជនរងគ្រោះទី១ ឈ្មោះ ជុច កុសល​ ភេទ​ប្រុស​​ ​អាយុ២០ឆ្នាំ ស្នាក់នៅជាមួយជន រងគ្រោះទី១ដែរ។អ្នកទាំងពីរ មានស្រុក​កំណើតនៅ ភូមិដងគោម ឃុំកោះចិន ស្រុក​ពញាឭ ខេត្តកណ្តាល ។

ចំពោះមូលហេតុ បណ្តាលឱ្យមាន ហេតុការណ៏នេះកើតឡើង ត្រូវបានសាក្សីនៅកន្លែង កើតហេតុប្រាប់ ឱ្យដឹងថានៅមុនពេល​កើតហេតុ យុវជនជាប្អូនជនរងគ្រោះ  ឈ្មោះ ជុច កុសល រួមទាំងសាច់ញាត្ត និងមិត្តភក្ត័ ៥នាក់ ប្រុស ០២និងស្រី០៣នាក់ បាន​​​បង្កើត​កម្មវិធី រាំលេងកម្សាន្ត និងលេងល្បែង ប្រជាប្រិយ ពេលនោះឭថា ឈ្មោះ ជុច កុសលនេះ បានដើរ ញ៉េះញ៉ោះ ជា​មួយស្រីៗ ហើយ ក៏ប៉ះចំគូរ កំណាន់របស់គេ  ហើយក៏ត្រូវជនសង្ស័យ ០៤នាក់ព្រួតគ្នាវាយ ទៅលើឈ្មោះ ជុច កុសលនេះ ។ ពេលនោះ ក៏មានអ្នក ឃើញហេតុការ រត់ទៅប្រាប់ បងប្រុស​​របស់ឈ្មោះ ជុច កុសល ថាគេកំពុងវាយប្អូន ឭដូច្នេះ បុរសជាបង ក៏បាន រត់ទៅ​មើលប្អូន ក៏ឃើញប្អូន ដួលនៅលើដី ហើយបុរសជាបង ក៏ទ្រោបពីលើប្អូន ពេលនោះជនសង្ស័យ ក៏បានកាប់​ប្រ​ហា​ទៅ លើ​បងប្រុស​ បណ្តាលឱ្យ​ របូសធ្ងន់ តែម្តង ។ក្នុងពេលជាមួយគ្នាដែរ ក៏មានយុវជន ម្នាក់មកទិញទឹកសុទ្ធ ក្បែរកន្លែង កើត​ហេតុ​​ក៏ត្រូវជនសង្ស័យ វាយបណ្តាល ឱ្យ​រយះចង្កា របួសធ្ងន់។

កម្លាំងប៉ូលីសប៉ុស្តិ៍ ចោមចៅ បានចុះអន្តរាគមន៏ ឃាត់ជនសង្ស័យ ហើយក៏មានការ ប្រទូស សារ៉ាយដាក់គ្នា ជាមួយក្រុម​គ្រូ​សារ ជនសង្ស័យ ដែលភាគច្រើន ជាមន្រ្តីយោធា បានវាយទៅលើ​ ប៉ូលីសបង្កឱ្យ​ មានភាពរញ៉េរញ៉ៃ ។ បន្ទាប់មក សមត្ថ​កិច្ច​ក៏បាន​ នាំខ្លួន ជនសង្ស័យ ទៅធ្វើការសាកសួរនៅ ប៉ុស្តិ៍ចោមចៅ ។