ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសប្រមឹកម្នាក់ឈ្លោះទាស់ទែងប្រើអំពើហិង្សាក្នុងគ្រួសារ ត្រូវប្រពន្ធប្តឹងសមត្ថកិច្ចឱ្យចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ

11 ឆ្នាំ មុន

ខេត្តប៉ៃលិន ៖ បុរសជាកម្មករប្រមឹកម្នាក់​ ក្រោយពេលផឹកស្រវឹង ​បានប្រើអំពើហិង្សា ​ក្នុងគ្រួសារ ដោយ​វាយត្រូវស្មាឆ្វេង​ប្រពន្ធ​១ដៃពេញទំហឹង និងទាញយកបន្ទះរនាបឫស្សីវាយត្រូវត្រគាកឆ្វេងប្រពន្ធ១ដំបង បណ្តាលឱ្យរងរបួសជាំខៀវ លុះទ្រាំមិនបាន​ត្រូវប្រពន្ធប្តឹងសមត្ថកិច្ចកងរាជ អាវុធហត្ថខេត្តឱ្យធ្វើការចាប់ឃាត់ខ្លួន ។

 

ខេត្តប៉ៃលិន ៖ បុរសជាកម្មករប្រមឹកម្នាក់​ ក្រោយពេលផឹកស្រវឹង ​បានប្រើអំពើហិង្សា ​ក្នុងគ្រួសារ ដោយ​វាយត្រូវស្មាឆ្វេង​ប្រពន្ធ​១ដៃពេញទំហឹង និងទាញយកបន្ទះរនាបឫស្សីវាយត្រូវត្រគាកឆ្វេងប្រពន្ធ១ដំបង បណ្តាលឱ្យរងរបួសជាំខៀវ លុះទ្រាំមិនបាន​ត្រូវប្រពន្ធប្តឹងសមត្ថកិច្ចកងរាជ អាវុធហត្ថខេត្តឱ្យធ្វើការចាប់ឃាត់ខ្លួន ។

ហេតុការណ៍ប្តីប្រមឹក ប្រើអំពើហិង្សាវាយដំទៅលើប្រពន្ធនេះ ​បានកើតឡើងកាល ពីវេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី​២៤ ខែមីនា ឆ្នាំ២០១៤ ត្រង់ចំណុចអូរតាលី ក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ហើយប្រហែលកន្លះម៉ោងក្រោយមក ត្រូវ​សមត្ថកិច្ចចាប់ឃាត់ខ្លួននៅក្នុងផ្ទះបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតែម្តង ។ លុះនៅវេលាម៉ោង៩ និង៣០នាទី​ព្រឹកថ្ងៃទី២៥ ខែមីនា ២០១៤ បុរសជាជនសង្ស័យ ​ត្រូវសមត្ថកិច្ចកងរាជអាវុហត្ថខេត្ត រៀបចំបញ្ជូនទៅ ​អយ្យការអមសាលា ដំបូងខេត្ត ។

ស្រ្តីរងគ្រោះ ឈ្មោះ ខែត ខឿង អាយុ៤១ឆ្នាំ ជាកម្មករ របួសជាំស្មាឆ្វេង និងជាំត្រគាកឆ្វេង មានកូន៤នាក់ ប្រុសម្នាក់និងស្រី​៣នាក់ មានស្រុកកំណើត ​រស់នៅភូមិស្តីស្ទឹង ឃុំតាឡោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិកើត​ហេតុខាង​លើ ។ ចំណែកបុរសជាប្តី ឈ្មោះ ង៉ុយ ឆែប អាយុ៤០ឆ្នាំ ជាកម្មករដូចគ្នា ។

ប្រភពព័ត៌មានពីលោក ស៊ិន តាំ នាយការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌនៃ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បាន​រៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ បុរសជាប្តីបាន ត្រឡប់មកពីផឹកស្រាវិញ ដោយស្រវឹងស្រឿងៗ ក៏ចូលមកអង្គុយ នៅក្បែរប្រពន្ធរបស់ខ្លួន ។ លោកបានបន្តទៀតថា លុះមួយសន្ទុះក្រោយមក ស្រាប់តែមានស្រ្តីម្នាក់ទៀត បានចូលមកនិយាយ​លេងជាមួយស្រ្តីរងគ្រោះ ដោយជជែកគ្នា​អំពីបងប្អូនរបស់គាត់​ នៅឯស្រុកកំណើត​បានរកស៊ីជួញដូរ គ្រាប់ចន្ទីក្លាយទៅ ជាអ្នក​មានធូរធា ។ ពេលនោះស្រ្តីងរងគ្រោះបានឆ្លើយឡើងថា ចំណែកបងប្អូនរបស់គាត់ នៅឯភ្នំពេញ និងនៅខេត្តផ្សេងៗ មួយ​ចំនួន​ ទៀតរកស៊ីជួញដូរគ្រាប់ចន្ទី ក៏ក្លាយទៅជាអ្នកមានអស់ហើយដែរ ។ ស្រាប់តែប្តីរបស់គាត់និយាយឡើងថា បើសិន​ជាបង​ប្អូនអ្នកឯងមាន ចូរទៅរស់នៅជាមួយពួកគេទៅកុំរស់នៅទីនេះ ។ ពេលនោះប្រពន្ធអត់ទ្រាំមិនបានក៏ប្រកែកទៅប្តីវិញ ទើប​បង្ក​ឱ្យទៅជាទំនាស់ពាក្យសម្តី ធ្វើឱ្យបុរសជាប្តីបានស្ទុះ ទៅវាយត្រូវស្មាឆ្វេង ប្រពន្ធរបស់ខ្លួន១ដៃយ៉ាងពេញទំហឹង ក្រោយ​មក​ក៏ស្ទុះទៅទាញយក បន្ទះរនាបឫស្សី វាយត្រូវត្រគាកឆ្វេង​ ប្រពន្ធថែមទៀត បណ្តាលឱ្យរងរបួសជាំ ហើយក៏ប្រវាយប្រតប់គ្នា បានអ្នកជិតខាងឃើញ ក៏រត់ទៅជួយចាប់បេះចេញ រួចប្រពន្ធក៏ប្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត​ ឱ្យចាប់ឃាត់ខ្លួនតែម្តង ។

លោក ស៊ិន តាំ បានរំលឹកទៀតថា បុរសជាប្តីធ្លាប់ផឹកស្រាស្រវឹងវាយដំធ្វើបាបប្រពន្ធជាច្រើនលើកច្រើនសារមកហើយ ដោយ​ស្រ្តីរងគ្រោះ ធ្លាប់ដាក់ពា ក្យប្តឹងលែងលះទៅតុលាការខេត្ត​ ម្តងរួចមកហើយ​ ដោយលែងលះគ្នាអស់រយៈពេលជាង១ឆ្នាំ ហើយ​ ប្តីគាត់បានចុះចេញទៅយកប្រពន្ធចុងចំនួនពីរនាក់ទៀត ។ ក្រោយមកក៏ត្រឡប់មករួម រស់នៅជាមួយប្រពន្ធវិញដដែល ហើយថែមទាំងប្រើអំពើហិង្សាទៅលើប្រពន្ធ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនរៀបចំបញ្ជូនទៅតុលាការ ។ តែដោយប្តីអង្វរក ថា​ឈប់ប្រព្រឹត្តិបែបនេះទៀត ទើបស្រ្តីរងគ្រោះទន់ចិត្តក៏បានដកពាក្យបណ្តឹងវិញ ។

តែបន្ទាប់ពីរួមរស់នៅជាមួយគ្នា បានត្រឹមតែ៥ទៅ៦ខែ បុរសជាប្តីមិនចោលគំនិតខូច ដោយវាយធ្វើបាបប្រពន្ធបន្តទៀត ក៏ត្រូវ​ចាប់ឃាត់ ខ្លួនតែម្តង ។ លោកបានរំលឹកទៀតថា បុរសជាប្តីធ្លាប់ត្រូវបានមេក្រុមក្នុងភូមិក្ងោកអប់រំច្រើនដងរួចមកហើយ ក៏ត្រូវ​យកទៅអប់រំនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចំនួនពីរលើករួចមកហើយ ។ តែដោយបុរសជា​ប្តីមិនចោលគំនិត​ផឹក​ស្រវឹង​ វាយធ្វើបាបប្រពន្ធរបស់ខ្លួន ខាងលោកទទួលពាក្យបណ្តឹងពីស្រ្តីរងគ្រោះ ក៏ធ្វើការចាប់ឃាត់ខ្លួនម្តងនេះទៀត រួចរៀប​ចំសំនុំរឿ ងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។