ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ការ​​ប្រកួត​​កីឡា​វាយ​​កូន​បាល់​​ជ្រើស​រើស​​ជើង​ឯក​​យុវ​ជន​​ថ្នាក់​ជាតិ​​លើក​ទី​2​​ ប្រចាំ​​ឆ្នាំ​​2​014

11 ឆ្នាំ មុន

រាជ​ធានី​​ភ្នំពេញ​ ៖ ការ​ប្រកួត​កីឡា​វាយ​កូន​​បាល់​ជ្រើស​រើស​ជើង​ឯក​យុវជន​ថ្នាក់​ជាតិ​លើក​ទី​២​ ប្រចាំ​ឆ្នាំ​២០១៤​ ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃទី​២១​ មីនា​មក​នោះ​ បាន​បញ្ចប់​កាល​ពី​ល្ងាច​​ថ្ងៃ​ទី​២៣​ មីនា​ ហើយ​ពិធី​បិទ​​ការ​ប្រកួត​ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​នៅ​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​កីឡា​​វាយ​កូន​បាល់​កម្ពុជា (CCC) ។​

រាជ​ធានី​​ភ្នំពេញ​ ៖ ការ​ប្រកួត​កីឡា​វាយ​កូន​​បាល់​ជ្រើស​រើស​ជើង​ឯក​យុវជន​ថ្នាក់​ជាតិ​លើក​ទី​២​ ប្រចាំ​ឆ្នាំ​២០១៤​ ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃទី​២១​ មីនា​មក​នោះ​ បាន​បញ្ចប់​កាល​ពី​ល្ងាច​​ថ្ងៃ​ទី​២៣​ មីនា​ ហើយ​ពិធី​បិទ​​ការ​ប្រកួត​ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​នៅ​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​កីឡា​​វាយ​កូន​បាល់​កម្ពុជា (CCC) ។​

លោក​ជា ពៅ​ ដែល​ជា​មន្ត្រី​គណៈ​កម្មការ​រៀបចំ​ការ​ប្រកួត​បាន​ឱ្យ​ដឹង​ថា​ ការ​ប្រកួត​កីឡា​វាយ​កូន​បាល់​ជ្រើស​រើស​ជើង​ឯក​យុវ​ជន​ថ្នាក់​ជាតិ​លើក​ទី​២ ​នេះ​ គឺ​បាន​​ដំណើរ​ការ​ប្រកួត​រយៈ​ពេល​៣​ថ្ងៃ ដោយ​មាន​កីឡា​ករ-​កីឡា​ការិនី​ចូល​រួម​សរុប​ចំនួន​៧៤​នាក់​ ក្នុង​នោះ​កីឡាការិនី​២១​នាក់ ។​ សម្រាប់​វិញ្ញា​សា​ប្រកួត​រួម​មាន ប្រកួត​ឯកត្ត​ជន​បុរស-​នារី​អាយុ​ក្រោម​១២​ឆ្នាំ​, អាយុ​ក្រោម​១៤​ឆ្នាំ និង​អាយុ​ក្រោម​១៨​ឆ្នាំ ។​ លោក​ទេព រិទ្ធី​វិទ្ធ​ អគ្គ​លេខា​ធិការ​សហ​ព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ បាន​បញ្ជាក់​ថា​ ការ​ប្រកួត​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ជ្រើស​រើស​រក​យុវ​ជន​ដែល​មាន​សមត្ថ​ភាព​មក​ពី​បណ្តា​ខេត្ត-​រាជ​ធានី​ ដើម្បី​ត្រៀម​ធ្វើ​ការ​ហ្វឹក​ហាត់​ចូល​រួម​នៅ​ក្នុង​ព្រឹតិ្ត​ការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ក្នុង​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ ។

លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ នៅ​ក្នុង​ចំណោម​កីឡាករ-​កីឡា​ការិនី​ដែល​មក​ចូល​រួម​ប្រកួត​នេះ​ លោក​សម្លឹង​ឃើញ​កីឡាករ​-កីឡា​ការិនី​ឆ្នើម​ចំនួន​៤​នាក់​ដែល​មាន​អាយុ​ក្រោម​១២ឆ្នាំ និង​ក្រោម​១៤​ឆ្នាំ ហើយ​ពួក​គាត់​ទាំង​នោះ​នឹង​ត្រូវ​បាន​សហ​ព័ន្ធ​ជ្រើស​យក​ដើម្បី​ធ្វើ​ការ​បណ្តុះ​បណ្តាល​ត្រៀម​ទុក​ចូល​រួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ ។ ជា​ចុង​ក្រោយ​ លោក​បាន​ថ្លែង​អំណរ​គុណ​ដល​់​ដៃ​គូ​ឧបត្ថម្ភ​មាន​ ក្រុម​ហ៊ុន​ Ezecom អង្គការ​​ហាការ​ និង​ភោជនីយ​ដ្ឋាន​ ដែល​បាន​ចូល​រួម​ធ្វើ​ជា​ដៃគូ​ឧបត្ថម្ភ​ដល់​សហ​ព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ ដើម្បី​ធ្វើ​ឱ្យ​ការ​ប្រកួត​នេះ​ដំណើរ​ការ​​ទៅ​បាន​យ៉ាង​ល្អ​ប្រសើរ ។​ ចំពោះ​លទ្ធ​ផល​នៃ​ការ​ប្រកួត វិញ្ញាសា​ឯកត្ត​ជន​បុរស​អាយុ​ក្រោម​១២​ឆ្នាំ​ ចំណាត់​ថ្នាក់​លេខ​១​ បាន​ទៅ​លើ​កីឡាករ​ឡេង​ សារិន​រាជ និង​ចំណាត់​ថ្នាក់​លេខ​២​ បាន​ទៅ​លើ​កីឡាករ​ប៉ែន​ សុឃៀង ។​ ផ្នែក​នារី ចំណាត់​ថ្នាក់​លេខ​១​ បាន​ទៅ​លើ​កីឡា​ការិនី​ចេង​ សារីវត្តី​ និង​ចំណាត់​ថ្នាក់​លេខ​២​ បានទៅ​លើ​កីឡា​ការិនី​ដារី​រ៉ាត់​ ជីទីណា។​

វិញ្ញាសា​ឯកត្ត​ជន​បុរស​អាយុ​ក្រោម​១៤​ឆ្នាំ​ ចំណាត់​ថ្នាក់​លេខ​១​ បាន​ទៅ​លើ​កីឡា​ករ​ប៉ែន​ សុផុន​ និង​ចំណាត់​ថ្នាក់​លេខ​២ បាន​ទៅ​លើ​កីឡា​ការ​ទេព​ ធីម៉ូទី ​។ ផ្នែក​នារី​ ចំណាត់​ថ្នាក់​លេខ​១​ បាន​ទៅ​លើ​កីឡា​ការិនី​ហួ ស្រីពៅ និង​​ចំណាត់​ថ្នាក់​លេខ​២ បាន​ទៅ​លើ​កីឡា​ការិនី​ដារី​ សុដា​ណេ ។​ វិញ្ញា​សា​ឯកត្ត​ជន​បុរស​អាយុ​ក្រោម​១៨ឆ្នាំ​ ចំណាត់​ថ្នាក់​លេខ​១ បាន​ទៅ​លើ​កីឡា​ករ​ចេង​ រុង​រាជ និង​ចំណាត់​ថ្នាក់​លេខ​២​ បាន​ទៅ​លើ​កីឡា​ករ​សុខ វិចិត្រ ។ ផ្នែក​នារី​ ចំណាត់​ថ្នាក់​លេខ​១​ បានទៅ​លើ​កីឡា​ការិនី​ចេង​ ចាន់​នាង​ និង​ចំណាត់​ថ្នាក់​លេខ​២ បាន​ទៅ​លើ​កីឡា​ការិនី​ឥត​ លក្ខិ​ណា ៕​