រាជធានីភ្នំពេញ ៖ ការប្រកួតបាល់ទាត់ខ្មែររៀលអុីស្ទេតលើកទី៣ ឆ្នាំ២០១៤ នៅក្នុងពូលA សប្តាហ៍ទី២ ដែលបានធ្វើឡើងនៅលើទីលានដំរីស ស្ថិតនៅក្នុងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី២៣ មីនា ក្រុមម្ចាស់ផ្ទះខ្មែរយូណាយធីតA បានលេងចាញ់ក្រុម RFL FC ក្នុងលទ្ធផល២-៣ ខណៈក្រុម Good Hill FC បានលត់ក្រុម Heng Asia ក្នុងលទ្ធផល៥-០ ។
រាជធានីភ្នំពេញ ៖ ការប្រកួតបាល់ទាត់ខ្មែររៀលអុីស្ទេតលើកទី៣ ឆ្នាំ២០១៤ នៅក្នុងពូលA សប្តាហ៍ទី២ ដែលបានធ្វើឡើងនៅលើទីលានដំរីស ស្ថិតនៅក្នុងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី២៣ មីនា ក្រុមម្ចាស់ផ្ទះខ្មែរយូណាយធីតA បានលេងចាញ់ក្រុម RFL FC ក្នុងលទ្ធផល២-៣ ខណៈក្រុម Good Hill FC បានលត់ក្រុម Heng Asia ក្នុងលទ្ធផល៥-០ ។
ក្រុមខ្មែរយូណាយធីតA កាលពីសប្តាហ៍ទី១ បានយកឈ្នះលើក្រុម Heang Asia FC ៨-០ បុ៉ន្តែសប្តាហ៍នេះក្រុមនេះលេងមិនសូវបានល្អដូចកាលពីលើកមុនឡើយ ។ នៅក្នុងតង់ទី១ ក្រុមខ្មែរយូណាយធីតA លេងបានល្អបំផុតអាចរកគ្រាប់បាល់នាំមុខ២-០ មុន បុ៉ន្តែនៅតង់ទី២ បែរជាលេងមិនបានល្អបណ្តោយឱ្យក្រុម RFL FC រកបានគ្រាប់បាល់នាំមុខ៣-២ វិញ ។ ក្រុមខ្មែរយូណាយធីតA និងក្រុម RFL FC លេងបាន២ប្រកួត ឈ្នះ១ប្រកួត និងចាញ់១ប្រកួតដូចគ្នា មាន៣ពិន្ទុបុ៉ណ្ណោះ ។
ចំណែកឯក្រុម Good Hill FC វិញនោះលេងឈ្នះក្រុម Heng Asia ៥-០ ខណៈកាលពីសប្តាហ៍មុនលេងចាញ់ក្រុម៧មករា ៣-៤ ក្រុម Good Hill និងក្រុម Heng Asia លេងបាន២ប្រកួតដូចគ្នា ក្នុងនោះក្រុម Good Hill ឈ្នះ១ប្រកួត ចាញ់១ប្រកួត មាន៣ពិន្ទុ ចំណែកក្រុម Heng Asia ចាញ់ទាំង២ប្រកួតតែម្តងនៅមិនទាន់រកបានមួយពិន្ទុនៅឡើយទេ ។ សម្រាប់ការប្រកួតពេលល្ងាច ក្រុម៧មករា បានយកឈ្នះក្រុម YFC ៤-៣ ខណៈក្រុមអាកាសចរណ៍ស៊ីវិល FC បានលត់ក្រុមម្ទេសខ្មាំង FC ក្នុងលទ្ធផលរហូតដល់ទៅ១០-០ ឯណោះ ។ ក្រុម៧មករា និងក្រុម YFC លេងបាន២ប្រកួត ឈ្នះ១ប្រកួត និងចាញ់១ប្រកួតដូចគ្នា ចំណែកឯក្រុមអាកាសចរណ៍ FC វិញនោះ ពេលនេះកំពុងតែមានពិន្ទុនាំមុខគេក្នុងតារាងជាបណ្តោះអាសន្ន ព្រោះថាការប្រកួតទាំង២លើករបស់គេឈ្នះទាំង២ប្រកួត មាន៦ពិន្ទុ ។ ដោយឡែក ក្រុមម្ទេសខ្មាំងវិញការប្រកួតទាំង២លើករបស់គេមិនទាន់ស្គាល់ឈ្នះម្តងណាឡើយ ។
ងាកមកមើលលទ្ធផលការប្រកួតនៅក្នុងពូលB លើទីលាន Don Bosco ជិតវត្តសំរោងអណ្តែតវិញ គឺពេលព្រឹកក្រុម EZECOM FC បានយកឈ្នះលើក្រុមកូនខ្មែរក្នុងលទ្ធផល៥-០ ។ ក្រុមទាំងពីរនេះលេងបាន២ប្រកួតដូចគ្នា ក្នុងនោះក្រុម EZECOM FC ឈ្នះទាំង២ប្រកួត ឯក្រុមកូនខ្មែរចាញ់ទាំង២ប្រកួត ។ មួយប្រកួតទៀត ក្រុម AMRU FC បានយកឈ្នះលើក្រុមខ្លាស ៣-០ ។ ក្រុមទាំងពីរក៏ទើបតែលេងបាន២ប្រកួត តែលទ្ធផលមិនដូចគ្នាទេ ដោយក្រុម AMRU FC ឈ្នះទាំង២ប្រកួត ឯក្រុមខ្លាស ស្មើ១ប្រកួត ចាញ់១ប្រកួត ។ ការប្រកួតនៅពេលល្ងាចមាន២ប្រកួត គឺក្រុម Sabay FC បានយកឈ្នះលើក្រុមទួលសង្កែ FC ២-១ ។ ក្រុម Sabay FC លេងបាន២ប្រកួត ឈ្នះ១ប្រកួត ស្មើ១ប្រកួត ឯក្រុមទួលសង្កែ FC វិញលេងបាន២ប្រកួត ឈ្នះ១ប្រកួតចាញ់១ប្រកួត ។
មួយប្រកួតទៀត ក្រុមខ្មែរយូណាយធីត B បានយកឈ្នះក្រុមមករាយូណាធីត ៤-១ ។ ក្រុមខ្មែរយូណាយធីតB លេងបាន២ប្រកួត ឈ្នះ១ប្រកួត ចាញ់១ប្រកួត ឯក្រុមមករាយូណាយធីត FC វិញនោះលេងបាន២ប្រកួតដូចគ្នា ចាញ់ទាំង២ប្រកួតតែម្តង ៕
ចែករំលែកព័តមាននេះ