ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត ៖ ចេញ​បំរាម​មិន​ឲ្យ​ទូក​នេសាទ និង​ទូក​ទេសចរណ៍​ធ្វើ​ចរា​ចរណ៍​​ទេ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា លោក​វរសេនីយ៍ទោ ខឹ​ម សុផល នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវទឹក​ខេត្ត​បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​យប់​រហូត​មក​ដល់​ពេល​នេះ នៅ​ខេត្ត​ព្រះ​សី​ហនុមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្តបន្ទាប់ ព្រមទាំង​មាន​ខ្យល់ព្យុះ​កន្ត្រាក់​ម្តង​ៗ​នៅ​លើ​ផ្ទៃសមុទ្រ…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា លោក​វរសេនីយ៍ទោ ខឹ​ម សុផល នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវទឹក​ខេត្ត​បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​យប់​រហូត​មក​ដល់​ពេល​នេះ នៅ​ខេត្ត​ព្រះ​សី​ហនុមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្តបន្ទាប់ ព្រមទាំង​មាន​ខ្យល់ព្យុះ​កន្ត្រាក់​ម្តង​ៗ​នៅ​លើ​ផ្ទៃសមុទ្រ បណ្តាល​ឲ្យ​មាន​រលក​ធំ​ៗ ។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុ​ដូចនេះ​ហើយ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​បាន​ដាក់​បទបញ្ជា​ឲ្យ​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវទឹក​បន្ត​ការ​តាមដាន​អំពី​ស្ថាន​ការណ៍​អាកាសធាតុ​ឲ្យ​ជាប់​ជា​ប្រចាំ​។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា រហូត​មក​ដល់​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​នេះ នៅ​គ្រប់​ផែ​នាវា​ដឹក​ទំនិញ ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរណ៍ និង​ផែ​នេសាទ​ទាំងអស់​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ចេញ​ធ្វើ​អាជីវកម្ម​ឡើយ ។

បើ​យោង​តាម​ព័ត៌មាន​លើ​ផ្ទៃសមុទ្រ​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា វេលា​ម៉ោង​៥​ព្រឹក​ព្រឹក​នេះ មាន​ទូក​នេសាទ​១​គ្រឿង​បាន​លិច​នៅ​ក្បែរ​ផែ​របស់​លោក អៀ សុង​ឃៀង (​មេ​ភូមិ​សុខសាន្ត​) ដែល​ម្ចាស់​ទូក​ឈ្មោះ ម៉ាក់ ធឿ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​ក្រុម​២ ភូមិ​សុខសាន្ត សង្កាត់​កោះ​រ៉ុ​ង ក្រុង​កោះ​រ៉ុ​ង ។

ហើយ​មូលហេតុ​ដែល​លិច​ទូក​នេះ គឺ​បណ្តាល​មក​ពី​ខ្យល់​កន្ត្រាក់​ខ្លាំង រលក​ធំ​ៗ និង​លាយឡំ​ដោយ​ភ្លៀង​បាន​ធ្វើ​ឱ្យ​យុទ្ធនាការ​ចេញ​ទូក​ត្រូវ​រលក​បោក​ធ្វើ​ឱ្យ​ក្រឡាប់​តែ​ម្តង តែ​មិន​បណ្តាល​ឲ្យ​អ្នកនេសាទ​៤​នាក់​នៅ​លើ​ទូក​មាន​គ្រោះ ថ្នាក់​បាត់បង់​ជីវិត ឬ​បាត់​ខ្លួន​ឡើយ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ