Osei ជាអ្នកបើករថយន្តតាក់ស៊ីធម្មតាម្នាក់ក្នុងក្រុងញូវយ៉ក សហរដ្ឋអាមេរិក តែគាត់មានជីវភាពមួយទៀត គឺធ្វើមេកន្ទ្រាញកុលសម្ព័ន្ធធំមួយនៅប្រទេសហ្គាណា មាតុភូមិរបស់គាត់ ។ ហេតុនេះគាត់ឧស្សាហ៍ទ្បើងយន្តហោះត្រទ្បប់ទៅប្រទេសហ្គាណាវិញ ដើម្បីដោះស្រាយបញ្ហាធំៗ ដែលកើតមានក្នុងកុលសម្ព័ន្ធរបស់ខ្លួនចាប់តាំងពីទ្បើងស្នងតំណែងមេកន្ទ្រាញបន្តបីបងប្រុសក្នុងឆ្នាំ២០០៦ ក្រោយពេលបងប្រុសលាចាកលោក ។
Osei និយាយថា កុលសម្ព័ន្ធ AKwamu របស់ខ្លួនរស់នៅរាយប៉ាយក្នុងក្រុងចំនួនប្រាំនៅហ្គាណា ហើយភារកិច្ចរបស់ខ្លួន គឺដោះស្រាយរឿង ធំៗកើតមានក្នុងកុលសម្ព័ន្ធ រួមមានដោះស្រាយទំនាស់ទ្រព្យសម្បត្តិ ទំនាស់ក្នុងគ្រួសារ និងធ្វើចៅក្រមកាត់ក្តីរឿង ធំៗផ្សេងទៀត ។ ថ្វីបើនៅមាតុភូមិរបស់ខ្លួន គាត់មានឋានៈ និងអំណាចដូចស្តេច តែទៅដល់ក្រុងញូវយ៉ក សហរដ្ឋអាេមរិក គាត់គ្មានលំនៅឋានធំចង្គ្រឹង គ្មានអាណាប្រជានុរាស្ត្រ ហើយក៏គ្មានអ្នកណាស្គាល់ និងគោរពគាត់ដែរ ។
Osei ទៅរស់នៅខ្ជាប់ខ្លួនក្នុងសហរដ្ឋអាមេរិកឆ្នាំ១៩៩៧ បន្ទាប់ពីទៅបើករថយន្តតាក់ស៊ីឆ្នាំ១៩៨២ ។ មួយឆ្នាំក្រោយគាត់មានរថយន្តតាក់ស៊ីផ្ទាល់ខ្លួនមួួយគ្រឿង ។ រឿងរ៉ាវជីវិតគាត់ដូចរឿងភាពយន្ត Coming to America ដែលបង្ហាញពីស្តេចមួយអង្គព្រះនាម Akeem សោយរាជ្យនៅ Zamunda (ប្រទេសប្រឌិត) យាងទៅនៅសហរដ្ឋអាមេរិក ធ្វើពលកម្មយ៉ាងហត់នឿយ ដើម្បីជីវភាពរស់នៅពីមួយថ្ងៃទៅមួយថ្ងៃ ។
ចំណែក Osei លះបង់ភាពត្រកុំត្រកាលពោរពេញដោយអំណាចនៅមាតុភូមិទៅនៅសហរដ្ឋអាមេរិក ប្រកបរបរជាអ្នកបើករថយន្តតាក់ស៊ីបន្ទាប់មករកបាន «មហេសី» ជនជាតិស្បែកខ្មៅដូចគ្នា និងប្រកបមុខរបរបើករថយន្តតាក់ស៊ីដូចគ្នាឈ្មោះ Elizabeth ។ ក្រោយចាប់ដៃគ្នាជាប្តីប្រពន្ធ អ្នកបើករថយន្តតាក់ស៊ីទាំង២រូបនេះ បង្កើតបានក្រុមហ៊ុនតាក់ស៊ីមួយ មានរថយន្តតាក់ស៊ីឱ្យគេជួលបើករកស៊ីពាសពេញទីក្រុងញូវ
យ៉ក ៕
តាមឯកសារបរទេស
ចែករំលែកព័តមាននេះ