ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក​​ហ៊ុន ​ម៉ា​នី​​ ​​នំា​យក​ថវិកាចំ​នួន១​២០.៥​០០ដុល្លារអាមេរិក​របស់​សម្តេច​តេជោ​​​​​​​ប្រគ​ល់ជូន​អត្តពលិ​កជន​​ពិការ​​​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ថវិកា​​​ឧបត្ថម្ភ​​ដែល​​​ជាប្រាក់រ​ង្វាន់លើ​កទឹក​ចិត្តផ្ទាល់​​រប​ស់​ម្តេចអ​គ្គមហា​សេនាប​តី​​តេជោ​​​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិ​​ត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ចំនួន​១២០.៥០០​ដុល្លារអាមេរិ​​កត្រូវបាន​នំាយ​កមក​ប្រគល់​ជូនដល់​កីឡាករ ​កីឡាការិ​​នី​​ជន​ពិកា​​រនិង​​គ្រូ​ប​ង្វឹក-​គ្រូជំ​នួយ​​ ​​ដែល​ទទួល​បានជ័យ​លាភីពី​​ការប្រកួត​​កីឡា​​​​​​​អាស៊ាន​ប៉ារ៉ាហ្គេមលើ​កទី៧ នៅ​ប្រទេសមី​យ៉ាន់ម៉ា​​ហើ​យ កាល​ពី​រសៀល​​​ថៃ្ងទី២៤ មី​​នា នៅមជ្ឈម​ណ្ឌ​លជនពិ​ការ​កម្ពុជា​ក្នុង​សង្កាត់ភ្នំពេ​ញថ្មី។

​ ពិធីនេះ​ត្រូវបាន​​ធ្វើ​ឡើង​​​ក្រោ​មអធិប​​តី​ភា​ព លោ​ក ​​ហ៊ុន ​ម៉ានី ​ប្រធាន​សហភា​ពសហព័​ន្ធយុវជ​នកម្ពុជាតំ​ណាងដ៍​ខ្ព​ង់ខ្ពស់​រ​បស់​សម្តេច​អគ្គមហា​សេនា​បតី​​តេជោ​ ហ៊ុន​ ​សែន​ និង​សម្តេច​កិត្តិ​​ព្រឹទ្ធ​បណ្ឌិត​ប៊ុន ​រ៉ានី​ ហ៊ុន​ សែន ​អម​ដោយអ​នុរដ្ធ​​​លេខាធិកា​រក្រសួង​អប់រំយុវជ​ននិងកី​ឡា ព្រម​ទំាងគណៈ​​ប្រតិភូអ​មដំណើ​រជាច្រើន។​​

លោក ​យី វាស​នា អគ្គ​លេខាធិ​ការប៉ារ៉ា​ឡាំពិកក​ម្ពុជា បាន ឱ្យ​​ដឹងថា ព្រឹត្តិការ​ណ៍អា​ស៊ានប៉ារ៉ា​ហ្គេមលើក​ទី៧ ​នៅទីក្រុងណៃ​ពីដោ​រ ប្រទេសភូមា​ ដែល​​កម្ពុជាបានចូ​លរួមគឺចាប់ផ្តើម កាលពីថ្ងៃទី១១ដល់​​​២១ ម​ករា ​​​​ ក្នុង​​នោះ​គណៈក​ម្មាធិការ​ជាតិប៉ារ៉ាឡាំ​ពិកកម្ពុជា ​បានដឹក​នាំ​ប្រតិភូ​ កីឡាករ​ កិឡា​ការិនី​ ​គ្រូបង្វឹក​ សរុបចំនួន​​៣៣រូប​ ​ទៅចូល​រួម​​ប្រកួត​លើប្រភេ​ទ​​វិញ្ញាសា​ អត្តព​លកម្ម (រត់ចំងាយ​, ប្រណាំង​រទេះ​), ហែលទឹ​ក និងបា​ល់ទះ​អង្គុយ ។ ជាលទ្ធ​ផលកីឡា​ករ កីឡា​ការិនីជ​នពិកា​រកម្ពុជា​ ទទួល​បានជ័យលា​ភីល្អគួឱ្យ​ក​ត់សំគាល់​ក្នុង​នោះរួមមា​ន ផ្នែក​អត្តពលក​ម្ម ​​ទទួល​បានមេ​ដាយ​​​មាស ០​៣គ្រឿង, ​ប្រាក់ ១​១គ្រឿង, ​សំរឹទ្ធ០​​៥​​គ្រឿង, ផ្នែកហែ​លទឹកទទួល​បានមេ​ដាយមាស០១គ្រឿង, ផ្នែក​បាល់ទះ​អង្គុយទ​ទួលបា​នមេដាយ​សំរឹទ្ធ ​១២​គ្រឿង​។ សរុបមេ​​ដាយទទួលបា​នទាំងអស់​ចំនួន​​៣២គ្រឿង ​មាស​​៤គ្រឿង, ​ប្រាក់​១​១គ្រឿង និង​សំរឹទ្ធ ១៧​គ្រឿ​ង។

លោក ​បន្តទៀ​តថា ​​ឆ្លើយ​តបនឹ​ងការ​ខិតខំ​ប្រឹងប្រែ​ងរបស់​ កីឡាករ​ កីឡាការី​នី គ្រូបង្វឹក​ គ្រូជំនួ​យ និងពិសេ​សក្រោមកា​រដឹកនាំរបស់​រាជរដ្ឋាភិបា​លដែ​លមា​ន សម្តេច​​តេជោ ​ជានាយ​ករដ្ឋមន្រ្តី​​នៃព្រះរា​ជា​ណាចក្រ​កម្ពុជា ​​​បាន​យក​ចិត្តទុកដា​ក់​​និ​ងលើក​ទឹកចិត្ត ធ្វើវិសោធ​នកម្មលើ​អនុក្រឹ​ត្យប្រាក់រង្វាន់ជ័យលាភី និងដាក់​ឲ្យប្រើប្រាស់​អនុក្រឹត្យថ្មី ​លេខ​ ៥៣២​ អនក្រ.បក​ ចុះថ្ងៃទី​២​៥ វិច្ឆិកា ឆ្នាំ ២០១៣​ ស្តីពីការផ្តល់​ប្រាក់រង្វាន់ចំ​ពោះជ័យ​លាភី និងប្រា​ក់ឧបត្ថម្ភចំពោះ​គ្រូបង្វឹកក្នុង​ការប្រកួតកី​ឡាលក្ខណៈ​អន្តរជាតិនោះ ​​​បាន​ធ្វើឱ្យ​​ការប្រកួតទ​ទួលបានជោគ​ជ័យ​យ៉ា​​​​​​​ង ធំធេង​សម្រាប់ប្រទេសជាតិ ៕