សារព័ត៌មានបរទេស កាលពីពេល ថ្មីៗកន្លងមក ផ្សាយថា សេចក្តីប្រកាសដែលចុះផ្សាយនៅក្នុងប្រព័ន្ធវេបសាយរបស់ក្រុមហ៊ុនធានារ៉ាប់រងមួយបានបញ្ជាក់ថា ក្រុមហ៊ុនបានដាក់សំណើលើការធានារ៉ាប់រងសុខភាពសម្រាប់អ្នកក្រុងប៉េ កាំង ។ ប្រសិនបើបង់ប្រាក់លើថ្លៃប្រឈមមុខផ្នែកសុខភាពដល់ថ្នាក់ចូលព្យាបាលក្នុងមន្ទីរពេទ្យដោយសារជាតិផ្សែងពុល នឹងទទួលប្រាក់សំណង១.៥០០យាន់ ឬប្រហែល២៥០ដុល្លារ ក្នុងរយៈពេលពី១០ដល់១៥ឆ្នាំ ។
ប្រសិនបើមានរបាយការណ៍ពីគុណភាព អាកាសធាតុ នៅក្រុងប៉េកាំង ដែលប្រទះឃើញបរិមាណល្អងធូលី ក្នុងកម្រិតខ្ពស់ជាង៣០០មីក្រូក្រាម ក្នុងមួយម៉ែត្រគូប រយៈពេល៥ថ្ងៃជាប់គ្នា ចាត់ទុកថា ស្ថិតក្នុងកម្រិតគ្រោះថ្នាក់ដល់សុខភាព ចំពោះអ្នកបង់ថ្លៃធានារ៉ាប់រងសុខភាព នឹងទទួលប្រាក់សំណង៣០០យាន់ ឬប្រហែល៥០ដុល្លារ ។កន្លងមក គុណភាពអាកាសធាតុក្នុងទីក្រុងប៉េកាំងមានល្អងធូលី និងឧស្ម័ន Sulfur Dioxide កើនលើស៣០០មីក្រូក្រាម ក្នុងមួយម៉ែត្រគូប ដោយមានពេលខ្លះឡើងខ្ពស់ដល់ទៅ៥០០មីក្រូក្រាម ក្នុងមួយម៉ែត្រគូប ។
បច្ចុប្បន្នប៉េកាំងកំពុងប្រឆាំងនឹងជាតិពុលក្នុងអាកាសធាតុ ដោយរដ្ឋាភិបាលបានប្រកាសពីគោលនយោបាយទប់ស្កាត់ កាលពីដើមខែមីនា ២០១៤ ៕
ចែករំលែកព័តមាននេះ