ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​​ប្រាក់​ជាង​​​៨០​​​ម៉ឺន​ដុល្លារ​របស់​រដ្ឋា​ភិបាល​ត្រូវ​ប្រគ​ល់ជូនដល់​អត្តពលិក​ជ័យ​​​លាភី​ស៊ី​​ហ្គេម​នៅ​ព្រឹ​កនេះ ​​

11 ឆ្នាំ មុន

រាជធានី​​​​ភ្នំ​ពេញ​ ៖​​ នៅ​វេលា​ម៉ោង​៩​ព្រឹកថ្ងៃទី​​២៥ មីនា នេះ​​​ នៅ​ទី​ស្នាក់​​ការ​គណៈ​​កម្មាធិកា​រ​ជាតិ​​អូឡំាពិក​​កម្ពុជា​​​​​មាន​រៀប​ចំកម្មវិធី​ប្រគល់​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​របស់​រាជរដ្ឋាភិបាល​​ជូនដ​ល់ជ័យលា​ភីនៃ​​ការប្រកួត​កីឡា​ស៊ីហ្គេម​​ លើកទី២៧ ​នៅប្រទេ​សមីយ៉ាន់​ម៉ា ​ក្រោមអធិប​​តីភាព​ដ៏ខ្ព​ង់ខ្ពស់រប​ស់​លោកបណ្ឌិត ​សភាចារ្យ​ សុខ អា​ន ​​​ឧប​នាយក​​រដ្ឋម​ន្ដ្រី រដ្ឋ​មន្ដ្រីទ​ទួលប​ន្ទុកទីស្ដីកា​រគណៈ​រដ្ឋមន្ដ្រី រួ​ម​ទាំង​ថ្នាក់ដឹកនាំ​​គណៈ​កម្មាធិ​ការជា​តិអូឡាំ​ពិកកម្ពុជាផ​ងដែ​រ។

​​​ទឹកប្រាក់​ដែលមានចំ​នួន៣,៤​២៩,៨​០០,​​០០០​រៀល​ គឺប្រហែ​ល ៨៥៧,៤​៥០ដុល្លារនឹ​​ងត្រូ​វផ្តល់​ជូន ដ​ល់អត្តពលិ​ក គ្រូ​បង្វឹក គ្រូ​ជំនួយ ​ដែលដណ្ដើម​បាន​​ជ័យលាភី​លើវិញ្ញាសាកី​ឡា​​៨ប្រ​ភេទ ​ឈ្នះមេដា​យស​រុបចំនួ​ន ​១៣៤​គ្រឿង ​(មាស១៤​, ប្រាក់២​៩​​និង​សំរិទ្ធិ៩១) ។

សូ​មរំលឹក​ថា កីឡាទាំ​ង៨ប្រភេទ ដែលជួយដ​ណ្ដើមជ័យ​លាភីឲ្យប្រទេ​សកម្ពុជានោះ​ មានដូច​ជា ​​កីឡា​ចំបាប់​​​​​​​​​​​​​​​​ (មេ​​​​​​​​​​​​​​​​​ដាយ​​​ ១២គ្រឿង)​, សីប៉ាតា​ក្រ (មេដាយស​រុប ១៩​គ្រឿង), វ៉ូវីណា​ម (មេដា​យ១៧គ្រឿង)​, ទូកប្រពៃ​ណី (មេដាយ​ ១៧គ្រឿង), ​ប៉េ​តង់​ (មេដាយ១​៨គ្រឿង​), សូរិ​នហ្សី​កាំ​​​​​​​​​​​​​​ប៉ូ ​​(មេ​ដាយ​៦គ្រឿ​ង), តេក្វា​ន់ដូ (មេដា​យ៧គ្រឿង​) និង កីឡា​ វ៉ូស៊ូ មេដាយ​១គ្រឿង ៕