រាជធានីភ្នំពេញ ៖ ការរប្រកួតកីឡា វាយកូនបាល់ ដណ្តើមពានរង្វាន់យុវជនអាយុក្រោម១៨ឆ្នាំ -១៤ឆ្នាំ និងអាយុក្រោម១២ឆ្នាំ បានបញ្ចប់ការ ប្រកួតហើយ កាលពីល្ងាចថៃ្ងទី២៣ ខែ មិនា ឆ្នាំ ២០១៤ នៅមជ្ឈមណ្ឌល បណ្តុះបណ្តាល កីឡាវាយកូន បាល់កម្ពុជា ។
លោក ជាពៅ គណៈកម្មាធិការ រៀបចំការប្រកួត បានអោយដឹងថា ការរប្រកួតកីឡាវាយកូនបាល់ដណ្តើមពានរង្វាន់យុវជនអាយុក្រោម១៨ឆ្នាំ ១៤ឆ្នាំ និងអាយុក្រោម១២ឆ្នាំ ដែលបានដំណើរការ ប្រកួតរយៈពេល៣ថៃ្ងនេះ មានកីឡាករកីឡាការនី ចូលរួមសរុបចំនួន ៧៤នាក់ ក្នុងនោះកីឡាការនី២១នាក់ ដោយធ្វើការប្រកួតលើវិញ្ញាសារ ប្រកួតឯកក្តជននារីអាយុ១២ឆ្នាំ ប្រកួតជម្រុះ នារីអាយុ១៤ប្រកួតវិលជុំ និងនារីអាយុ១៨ឆ្នាំប្រកួតតាមរូបមន្តជម្រុះ។
វិញ្ញាសារ សម្រាប់បុរស ប្រកួតឯកក្តជន១ទល់និង១អាយុ១២ ឆ្នាំ ប្រកួតជម្រុះ, ប្រកួតឯកក្តជន១ទល់និង១អាយុ១៤ឆ្នំា ប្រកួតជម្រុះ និងប្រកួតឯកក្តជន១ទល់និង១អាយុ១៨ឆ្នាំប្រកួតជម្រុះ ។
លោក ទេពរិទ្ធីវិទ្ធ អគ្គលេខាធិការ កីឡាវាយកូនបាល់កម្ពុជា បានបញ្ជាក់ថា ការប្រកួតនេះ ត្រូវបានរៀបចំឡើង ក្នុងគោល បំណងដើម្បីជ្រើសរើសរកយុវជនដែលមានសមត្ថភាពមកពីបណ្តាខេត្ត រាជធានី ដើម្បីត្រៀមធ្វើការហ្វឹកហាត់ ចូលរួមនៅក្នុង ព្រឹត្តការណ៏ប្រកួតកីឡាស៊ីហ្គេមនៅក្នុងឆ្នាំ២០២៣ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ។
លោក បានបញ្ជាក់បន្ថែមទៀតថា នៅក្នុងចំណោមកីឡាករកីឡាការនីដែលមកចូលរួមប្រកួតនេះ លោក សម្លឹងឃើញកីឡាករកីឡាការនីឆ្នើម ចំនួន៤នាក់ ក្នុងនោះ មានផ្នែកនារី២នាក់អាយុ១២ និង១៤ឆ្នាំនិងអាយុ១២ អាយុ១៤ផ្នែកបុរស ហើយពួកគាត់ទាំងនោះ និងត្រូវបានសហពន្ធ័ ជម្រើសយកដើម្បីធ្វើការបណ្តុះបណ្តាល ត្រៀមអោយកម្ពុជា ប្រកួតនៅក្នុង ព្រឹត្តិការណ៏ ស៊ីហ្គេមឆ្នាំ២០២៣ ។
ជាចុងក្រោយលោកបានថ្លែងអំណរគុណដល់ដៃគូឧបត្ថម្ភ ក្រុមហ៊ុន Ezecom និង អង្គការ ហាការ ភោជនីយដ្ឋាន ដែលបានចូលរួមជាដៃគូជាមួយ កីឡាវាយកូនបាល់កម្ពុជាដើម្បី ធ្វើឱ្យការប្រកួតនេះដំនើរការទៅបានយ៉ាងល្អប្រសើរ ។
ចំពោះលទ្ធផលនៃការប្រកួត វិញ្ញាសារ បុរសអាយុក្រោម១២ ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ ឡេងសារិនរាជ ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករប៉ែនសុឃៀង។ វិញ្ញាសារ នារីអាយុក្រោម១២ ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាការនី ចេងសារីវត្តី ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាការនី ដារីរ៉ាត់ជីទីណា។
វិញ្ញាសារ បុរសអាយុក្រោម១៤ឆ្នាំ ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករប៉ែនសុផុន ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករទេពធីម៉ូទី ។ វិញ្ញាសារ នារីអាយុក្រោម១៤ឆ្នាំ ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាការនីហួស្រីពៅ ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាការនីដារីសុដាណេ។
វិញ្ញាសារ បុរសអាយុក្រោម១៨ឆ្នាំចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ ចេងរុងរាជ ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករ សុខវិចិត្រ។ វិញ្ញាសារ នារីអាយុក្រោម១៨ឆ្នាំចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាការនីចេងចាន់នាង ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាការនី ឥតលក្ខណា។
ចែករំលែកព័តមាននេះ