ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តីចំណាស់ជនជាតិវៀតណាមម្នាក់ស្វែងរកកូនស្រី២ថ្ងៃហើយមិនបានឃើញសោះ

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ស្រ្តីចំណាស់ ​ជនជាតិវៀតណាមម្នាក់ បាត់កូនស្រី​រយៈពេល២ថ្ងៃ​ ហើយមិនទៅណា​និងមិនទាន់ឃើញវិល​ត្រឡប់ ទៅផ្ទះវិញ ​ធ្វើឲ្យគាត់មានការព្រួយ បារម្ភយ៉ាងខ្លាំងនិងបាន ដើរស្វែងរក ​គ្រប់ទីកន្លែង ​នៅតែមិនបានឃើញទៀត ទើប​​គាត់ព្យាយាម តាមរករហូត ​ដល់សាលា ​សង្កាត់ចោមចៅ និងបានសាកសួរ មន្រ្តីនៅទីនោះ ​ពីភិនភាគកូនស្រី ប៉ុន្តែ​មិន​

រាជធានី​ភ្នំពេញ ​៖ ស្រ្តីចំណាស់ ​ជនជាតិវៀតណាមម្នាក់ បាត់កូនស្រី​រយៈពេល២ថ្ងៃ​ ហើយមិនទៅណា​និងមិនទាន់ឃើញវិល​ត្រឡប់ ទៅផ្ទះវិញ ​ធ្វើឲ្យគាត់មានការព្រួយ បារម្ភយ៉ាងខ្លាំងនិងបាន ដើរស្វែងរក ​គ្រប់ទីកន្លែង ​នៅតែមិនបានឃើញទៀត ទើប​​គាត់ព្យាយាម តាមរករហូត ​ដល់សាលា ​សង្កាត់ចោមចៅ និងបានសាកសួរ មន្រ្តីនៅទីនោះ ​ពីភិនភាគកូនស្រី ប៉ុន្តែ​មិន​មានមន្រ្តីណាម្នាក់ បានស្គាល់នោះ ឡើយ ​ហើយស្រ្តីរូបនោះ ​បានត្រឹមតែ បង្ហូរទឹកភ្នែកសោកា ​ប៉ុណ្ណោះព្រោះកន្លង មក​ធ្លាប់​​បាត់ម្ដងហើយ ​បានតាមរកឃើញ ​នៅក្នុងសាលា ​សង្កាត់ចោមចៅនោះ ​ទើបពេលនេះ ​គាត់បានតាមទៅរកទីនោះទៀត។

ហេតុការណ៏នោះបានកើតឡើង កាលពីវេលាល្ងាច ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ នៅក្នុងសាលា សង្កាត់ចោមចៅ ខណ្ឌពោធិ៍​សែនជ័យ រាជធានីភ្នំពេញ។ ​ស្រ្តីចំណាស់ខាងលើ នោះឈ្មោះ យ៉ាំង ហុកងឿង អាយុ៥៣ឆ្នាំ ស្នាក់នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ចំណែកឯកូនស្រី ​ដែលបានបាត់ខ្លួន ​មិនដឹងមូលហេតុនោះ ឈ្មោះយ៉ ធីម៉ឺយ អាយុ១៨ឆ្នាំ មុខរបរលក់កាហ្វេ នៅម្ដុំផ្សារអូស្សី ខណ្ឌ៧មករា ។

ស្រ្តីចំណាស់ ​ជនជាតិវៀតណាមម្នាក់នោះ ​បាននិយាយភាសាខ្មែរប៉ៃឡាំៗប្រាប់ឲ្យគេដឹងថា កូនស្រីរបស់គាត់បាន ស្នាក់​នៅ​ក្នុងហាងកាហ្វេ ​របស់អ៊ំស្រីនាង នៅម្ដុំផ្សារអូរឫស្សី ហើយនាងបានបាត់ ខ្លួនកាលពីវេលាល្ងាច ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៤​មិនដឹងថា ទៅទីណាឡើយ ​សូម្បីតែអ៊ំស្រីរបស់គេ ​ក៍មិនបានប្រាប់ឲ្យដឹងដែរ ដែលប្រការនោះបានធ្វើឲ្យគាត់ មានការ​ព្រួយ​បារម្ភយ៉ាងខ្លាំង។

បន្ទាប់មក បានដើររកគ្រប់ទីកន្លែង ប៉ុន្តែមិនបានប្រទះឃើញនោះឡើយ ហើយដោយ សារកន្លងមក កូនស្រីកាត់ធ្លាប់បាត់ ម្ដងហើយនិងបានរកឃើញ នៅក្នុងសាលា សង្កាត់ចោមចៅនោះ ទើបពេលនេះគាត់បានទៅរកនៅទីនោះម្ដងទៀត ប៉ុន្តែមិន បានឃើញឡើយនិងមិនដឹងថាកូនស្រីទៅកន្លែងណាទេ ហើយមានសេចក្ដីសុខ ឬទុក្ខយ៉ាងណាឡើយ ​ពិតជាគួរឲ្យព្រួយ​បារម្ភ​ ​បំផុត ពេលនេះបើបងប្អូនណា បានឃើញសូមមេត្តាជួយផ្ដល់ដំណឹងផង។