ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីអ្នក​ចិញ្ចឹម​មាន់លក់​​មាន​លុយ​យក​ ​ទៅ​ដាក់​នៅ​ធនាគារ​ត្រូវ​ចោរ​ប្លន់ អស់​លុយ​ បីមឺុនដុល្លាអាចជារឿងប្រឌិត​

11 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ សេច​ក្កី​រាយ​ការណ៏​ចុង​ក្រោយ​ ​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​កោះ​សន្តិភាព​ ដែល​ស្រង់សម្តី​សមត្ថ​កិច្ច​ បាន​ឱ្យ​ដឹង​ថា​ ករណី​អ្នក​ចិញ្ចឹម​មាន់ លក់មាន​លុយ​យក​ ​ទៅ​ដាក់​នៅ​ធនាគារ​ត្រូវ​ចោរ​ប្លន់ អស់​ ៣០០០០ដុល្លា (បីមឺុនដុល្លា)អាចជារឿង​ ប្រឌិត​ ព្រោះ​មាន​ការ​សង្ស័យ​ថា ជន​សង្ស័យ​មាន​រថយន្តជិះ ហើយ​រៀងរាល់ថ្ងៃតែងតែជិះរថយន្តហ្នឹង ។ហេតុអ្វី​ថ្ងៃហ្នឹង

ខេត្ត​កណ្តាល​ ៖ សេច​ក្កី​រាយ​ការណ៏​ចុង​ក្រោយ​ ​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​កោះ​សន្តិភាព​ ដែល​ស្រង់សម្តី​សមត្ថ​កិច្ច​ បាន​ឱ្យ​ដឹង​ថា​ ករណី​អ្នក​ចិញ្ចឹម​មាន់ លក់មាន​លុយ​យក​ ​ទៅ​ដាក់​នៅ​ធនាគារ​ត្រូវ​ចោរ​ប្លន់ អស់​ ៣០០០០ដុល្លា (បីមឺុនដុល្លា)អាចជារឿង​ ប្រឌិត​ ព្រោះ​មាន​ការ​សង្ស័យ​ថា ជន​សង្ស័យ​មាន​រថយន្តជិះ ហើយ​រៀងរាល់ថ្ងៃតែងតែជិះរថយន្តហ្នឹង ។ហេតុអ្វី​ថ្ងៃហ្នឹង មិនព្រមជិះ​រថយន្ត ​បែទៅជាជិះម៉ូតូ? ​ផ្លូវដែល​ចោរ ប្លន់គឺជាផ្លូវ ដែលស្ងាត់ ហើយជនរងគ្រោះ​មិនធ្លាប់ឆ្លង​កាត់ និង​សាក្សី​ដែល​ជា​អ្នកដាំដំណាំនៅជិតកន្លែង ចោរប្លន់ គឺ​អត់មានឭ ជនរងគ្រោះស្រែក​ឱ្យ​គេជូយនោះទេ ។

សមត្ថកិច្ច​ដាក់​ការ​សង្ស័យ លើករណី​នេះ​ថា អាច​ជា​រឿង​ប្រឌិត ដើម្បីចង់ស៊ីដាច់ លុយភាគហ៊ុនរបស់ភាគី ណា​មួយនៅ​ក្នុង​ កសិដ្ឋានចិញ្ចឹមមាន់​ មួយនេះ ​។

គួររម្លឹកផងដែរថាបុរសម្នាក់ជាអ្នកចិញ្ចឹមមាន់ ​ទើបតែលក់មាន់​បានលុយជាង៣ម៉ឺនដុល្លារ​ រួចយកលុយទៅផ្ញើ​នៅធនាគារ ​ត្រូវក្រុមចោរស្ទាក់​ផ្លូវ​វាយនិងចាក់ប្លន់យក​លុយអស់​ ហើយគេចខ្លួន​ដោយ​សុវត្ថិភាព។

ហេតុការណ៏នេះ ​បានកើតឡើងនៅម៉ោង​១រសៀលថ្ងៃទី២៤​ មីនា​ ២០១៤ ​នៅតាមផ្លូវលំ​ ស្ថិតក្នុងភូមិព្រែកស្នង​ ឃុំព្រែកគយ ​ស្រុកស្អាង ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​ បានបញ្ជាក់ឲ្យដឹងថា​ ជនរងគ្រោះ ​ត្រូវគេស្គាល់ឈ្មោះ ​សន គឹមសាយ ​អាយុ​៤៨ឆ្នាំ ​មុខរបរជាអ្នកចិញ្ចឹមមាន់ ​មានទីលំនៅក្នុងភូមិ-​ឃុំកើតហេតុខាងលើ ។ បើតាមសម្តី​ជនរងគ្រោះ​បានបា្រប់​សមត្ថកិច្ច​ឲ្យដឹងថា ​លុយដែលចោរប្លន់យក​ទៅនោះមានចំនួន៣០ ៨០០ដុល្លារ​ បានមកពីការលក់​មាន់កាលពី​ពេលថ្មីៗនេះ ។

តាមការសន្និដ្ឋាន​ជំហានដំបូងរបស់​សមត្ថកិច្ច​ ករណីនេះ​អាចជាករណីខ្មោចក្នុងឲ្យដៃ​ ទើបដឹងថា ​ជនរងគ្រោះមានលុយយក​ទៅផ្ញើនៅធនាគារ ​ក៏នំាគ្នាត្រៀម​ធ្វើសកម្មភាព​បានសម្រេច ។

នៅពេលនេះ​សមត្ថកិច្ចចម្រុះស្រុកស្អាង​ កំពុងធ្វើការស្រាវជ្រាវ ​និងស៊ើបអង្កេត ដើម្បីចាប់ជនសង្ស័យ​យកមកផ្តន្ទាទោស​តាមច្បាប់ ៕