ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រី​ឃើញ​ឪពុក​ដកដង្ហើម​ដង្ហក់ មួយសន្ទុះ​នាងរ​ត់ទៅ​ហៅ​គេ​ឱ្យ​ជួយ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ កូនស្រី​ឃើញ​ឪពុក​មាន​អាកា​រៈដក​ដង្ហើម​ដង្ហក់ លុះ​២០​នាទី​ក្រោយមក​ស្រាប់តែ​ឪពុក​លែង​ដឹងខ្លួន នាង​រត់​ហៅ​គេ​ឱ្យមក​ជួយ​មើល ទើប​ដឹង​ថា​ឪពុក​ស្លាប់​បាត់​ទៅ​ហើយ ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ កញ្ញា ឆ្នាំ​២០១៩…

ខេត្តកណ្ដាល ៖ កូនស្រី​ឃើញ​ឪពុក​មាន​អាកា​រៈដក​ដង្ហើម​ដង្ហក់ លុះ​២០​នាទី​ក្រោយមក​ស្រាប់តែ​ឪពុក​លែង​ដឹងខ្លួន នាង​រត់​ហៅ​គេ​ឱ្យមក​ជួយ​មើល ទើប​ដឹង​ថា​ឪពុក​ស្លាប់​បាត់​ទៅ​ហើយ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ កញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​ស្នាក់​នៅ​ក្នុង​កាស៊ីណូ​ម្កុដ​ពេជ្រ ស្ថិត​ក្នុងភូមិ​ក្អម​សំណរ​ក្រោម ឃុំ​ក្អម​សំណរ ស្រុក​លើក​ដែក ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោ​ផ​ន ប៊ុ​ន​ធី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​ជាង​អគ្គិសនី ស្នាក់​នៅ​ជាមួយ​កូនស្រី​ម្នាក់​ឈ្មោះ​ម៉ុ​ល ថៃ​ណា អាយុ​១២​ឆ្នាំ ក្នុង​កាស៊ីណូ​ម្កុដ​ពេជ្រ​ខាងលើ និង​មាន​ទីលំនៅ​ភូមិ​ព្រែក​ឈ្មោះ ឃុំ​ព្រែក​រៃ ស្រុក​ល្វាឯម ខេត្តកណ្តាល​។ ចំណែក​ប្រពន្ធ​របស់​ជន​រង​គ្រោះ​ឈ្មោះ​ពៅ សុខ​ខេ​ង អាយុ​៤៧​ឆ្នាំ មុខរបរ​កសិករ​។

តាម​​របាយការណ៍របស់សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ កញ្ញា ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​មុខ​កាស៊ីណូ​ម្កុដ​ពេជ្រ ដើម្បី​ចាំ​ទទួល​កូនស្រី​ចេញពី​រៀន ក្រោយ​ពី​ទទួល​កូន​រួច​ហើយ​ក៏​បាន​យក​សម្ភារ​ទុក​ក្នុង​បន្ទប់​ស្នាក់​នៅ បន្ទាប់​មក​ក៏​បាន​នាំ​កូនស្រី​ទៅ​ហូប​អាហា​នៅផ្ទះ​បាយ​ក្នុង​កាស៊ីណូ ដោយ​ពីរ​នាក់​ឪពុក​និង​កូន​ហូប​មីឆា ។

តាម​ប្រភព​​ដដែល​​បាន​បន្ត​ថា លុះ​ហូប​រួច​ហើយ នៅ​ម៉ោង​ប្រហែល​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ កញ្ញា ជន​រង​គ្រោះ​បាន​នាំ​កូន​មក​បន្ទប់​គេង ចំណែក​កូនស្រី​បាន​អង្គុយ​រៀន​រហូត​ដល់​ម៉ោង​ប្រហែលជា​១១​យប់​ថ្ងៃ​ទី​១២ កញ្ញា កូនស្រី​បានឃើញ​ឪពុក​មាន​អាកា​រៈដក​ដង្ហើម​ដង្ហក់ ពេល​នោះ​កូនស្រី​ក៏​បាន​ជួយ​រឹត​ទ្រូង និង​ច្របាច់​ធ្វើ​ចលនា​ឲ្យ​ឪពុក ដោយ​បាន​សួរ​ឪពុក​ថា «​យក​ប្រេងកូឡា​លាប​អត់​ប៉ា?» តែ​ជន​រង​គ្រោះជា​ឪពុក​ពុំ​បាន​ឆ្លើយ​តប​ទេ គ្រាន់តែ​គ្រវីក្បាល ។

តាម​ប្រភព​​ដដែល​បាន​បន្ត​ទៀត​ថា លុះ​ប្រហែលជា​២០​នាទី​ក្រោយមក ដោយ​ឃើញ​ឪពុក​លេង​ដឹងខ្លួន កូនស្រី​ក៏​បានរ​ត់ទៅ​ហៅ​មេកា​កាស៊ីណូ​ឈ្មោះ​កុយ ថន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ឲ្យ​មក​ជួយ​មើល​ឪពុក​របស់​ខ្លួន ពេល​ដែល​មេការ​បាន​មក​ដល់ និង​ស្ទាប​មើល ព្រមទាំង​ពិនិត្យ​ដង្ហើម​របស់​ជន​រង​គ្រោះ ឃើញ​ថា មិន​មាន​ដង្ហើម​នោះ​ទេ ទើប​បុរស​ជា​មេការ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល​ស្រុក​ឱ្យ​ចុះ​មក​ពិនិត្យ​តែ​ម្តង ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម សមត្ថកិច្ច​ជំនាញ​ខេត្ត​បាន​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ ដោយ​មាន​សមាសភាព​ចូលរួម​ដូច​ជា​កម្លាំង​ពិនិត្យ​វិភាគ​ខេត្ត​, គ្រូពេទ្យ​ខេត្ត​, ​នគរបាល​ព្រហ្មទណ្ឌ និង​ផ្នែក​ពិនិត្យ​វិភាគ​, កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្អម​សំណរ និង​ក្រុមប្រឹក្សា​ឃុំ​មេ​ភូមិ បាន​ធ្វើការ​ពិនិត្យ​សព​ជន​រង​គ្រោះ រក​មិនឃើញ​មាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ ។

ក្រោយ​ពេល​ពិនិត្យ​សព​រួច ទើប​លោកគ្រូ​ពេទ្យ​និង​ក្រុម​ពិនិត្យ​វិភាគ​ធ្វើការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​គាំងបេះដូង ហើយ​ក៏​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ