ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងា​រគណៈកម្មការចម្រុះ​ CPP ​និង CNRP ​បរាជ័យក្នុង​ការពិភាក្សាគ្នានៅថ្ងៃនេះ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ៖​ បន្ទាប់ពីបានចំណាយ​ពេលជាង២ម៉ោង​នៅព្រឹកថ្ងៃទី២៤ ​មីនា​ ២០១៤នោះរួចមក ​ទីបំផុតទៅក្រុម​ការងារគណៈកម្មការ​ចម្រុះរវាង​គណបក្សប្រជាជនកម្ពុជា ​( CPP ​) និង គណបក្ស​សង្គ្រោះ​ជាតិ ( CNRP )​ មិនបានចេញសេចក្តីប្រកាសរួម​ ពោលគឺការពិភាក្សា​បានខ្វែងគំនិតគ្នា​នៅលើប្រធានបទ​ដែលត្រូវលើកយក​មកជជែក ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​បញ្ជាក់ឲ្យដឹងទៀតថា​ បន្ទាប់ពី​ជជែកគ្នាមិនត្រូវ ​ភាគីទំាងពីរ​បានចេញមកធ្វើធ្វើសន្និសីទកាសែត​​ដាច់ដោយឡែក​ពីគ្នានោះថែម​ទៀត ។

លោក សុន ឆ័យ ​ប្រធានក្រុមការងារ​ខាងគណបក្សសង្គ្រោះជាតិ ​បានមានប្រសាសន៏​បា្រប់ក្រុមអ្នកកាសែតថា គណបក្សសង្គ្រោះជាតិ​ចង់ឲ្យមានការពិភាក្សា​ទៅលើការ​កែទម្រង់ការបោះឆ្នោត ជាពិសេស​ការ​​ដាក់ស្ថាប័នគណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត ​( គ,ជ,ប) ​ទៅក្នុងស្ថាប័នរដ្ឋធម្មនុញ្ញ​ ប៉ុន្តែខាងគណបក្ស​ប្រជាជនមិនព្រឹម ។

បើតាមលោក ​សុន ឆ័យ ​ការជជែករវាង​ក្រុមការងារ​នៃគណបក្សទំាងពីរ​​គួរតែបញ្ចប់ការជួបគ្នា​ក្នុង​រយៈពេលមួយសបា្តហ៏ម្តង ​ព្រោះមិនអាចឈាន​ទៅរកការបញ្ចប់​វិបត្តិនយោបាយ​នោះទេ មានតែថ្នាក់​ដឹកនំា​​​កំពូលគណបក្ស​ទំាងពីរត្រូវជួបគ្នា​ទើបអាចសម្រេចបាន ។

យ៉ាងណាក៏ដោយ​ ​ភ្លាមៗបន្ទាប់ពីលោក​ សុន ឆ័យ ​បានបញ្ចប់ការ​ថ្លែងបា្រប់អ្នកកាសែត ​លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន​ ប្រធានក្រុមការងារខាង​ CPP ​បានឡើងបញ្ជាក់ឆ្លើយតបថា ​ខាងគណបក្ស​ប្រជាជនកម្ពុជា ​មិនមែនបដិសេធ​ទៅការពិភាក្សា​អំពីកំណែទម្រង់ការ​បោះឆ្នោតនោះទេ​ ពោលគឺ CPP ច​ង់ឲ្យមាន​ការដាក់​​បញ្ចូលនូវអ្វីដែលយើងបានព្រមព្រៀងគ្នា​ទំាង១៤ចំណុច​ ទៅក្នុងសិក្ខាសាលា​ថ្នាក់ជាតិជាមុន ​ដើម្បីឲ្យមានការចូលរួម​មតិយោបល់​ពី​គ្រប់មជ្ឈដ្ឋាន​ជាតិ​ ។ ​

លោក ប៊ិន ឈិន ​បានបញ្ចាក់ថា ​CPP ​គោរពជានិច្ចទៅ​តាមសេចក្តីប្រកាស​​រួមរវាងថ្នាក់ដឹកនំា​កំពូលនៃគណបក្សទំាងពីរកាលពីថ្ងៃទី​១៨ កុម្ភៈ ​២០១៤ ។

គេនៅមិនទាន់ដឹងថា ​តើក្រុមការងារ​នៃគណបក្សទំាងពីរ​ដែលទទួលបានអាសនៈសភា​ក្នុងនីតិកាលទី៥នេះ ​នឹងបន្តជួបគ្នាជាថ្មី​នៅពេលណានោះទេ ៕