ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ល្បិច​ឱ្យ​ប្អូនស្រី​ទាក់ទង​ ហើយណាត់ជួប ទៅដល់​វាយរងរបួសធ្ងន់ ដោយចោទថា ចោរលួចទូរស័ព្ទ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រឿង​រ៉ាវមួយ​កើតឡើង​នៅ​ពេល​ដែល​បាត់​ទូរស័ព្ទ​ហើយ តែ​អាច​នៅ​ហៅ​ចូល​បាន​ទៀត ក៏បាន​ប្រើ​ល្បិច​ឱ្យ​ប្អូន​ស្រី​​ទាក់​ទង​​ស្នេហា​ដោយ​បាន​ណាត់​ជួប​គ្នា ហើយ​បុរស​ម្ចាស់​ទូរស័ព្ទ​ជាបងប្រុស​បាន​ពួន​ស្ទាក់​​វាយ​​រហូត​ដល់រងរបួស កាលពីវេលាម៉ោង​៧ និង​៥០​នាទីយប់​ថ្ងៃទី​២៣ មីនា ២០១៤ នៅ​មុខ​ផ្សារ​ឯក​រាជ្យ៣ ក្នុង​ភូមិ​ដំណាក់ធំ១ សង្កាត់ស្ទឹង​មានជ័យ ​ខណ្ឌ​មានជ័យ ។

ប្រភពបានឱ្យ​ដឹងថា យុវជន​ជាប់ចោទ​ឈ្មោះ​តាំង ហ៊ុយហេង អាយុ​២៣​ឆ្នាំ មានទីលំនៅ​ក្នុង​ភូមិប្ញស្សី សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌ​មាន​ជ័យ ។ ចំណែកបុរស​ដែល​អះ​អាង​​ម្ចាស់​ទូរស័ព្ទ​ឈ្មោះ​វណ្ណ អាយុ​៣៦​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់នៅ​ក្នុង​បុរី​ពោធិចិនតុង សង្កាត់​កាកាប ​ខណ្ឌពោធិ៍​សែនជ័យ ។

ក្រោយពេល​កើតហេតុ ធ្វើឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថកិច្ច​​ចុះ​ទៅ​ជួយ​អន្តរាគមន៍​ ខណៈ​ដែលកំពុង​សាកសួរ​ចុះឡើង​ ស្រាប់​តែ​បុរស​ម្ចាស់​ទូរស័ព្ទ​​ និងប្អូន​ស្រី​​បានគេច​ខ្លួនបាត់ ចំណែក​ជន​សង្ស័យ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ដោយ​មិន​បាន​ដាក់ពាក្យ​បណ្តឹង​អ្វីទេ ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព