ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់​ដឹង​ពី​ជំ​ងឺ​ ខ្វះ-លើស​ជាតិ​ស្ករ​ និង​វិធី​បង្ការ​

10 ឆ្នាំ មុន

ស្ករ​ក្នុង​ឈាម​គឺ​ជា​ថាម​ពលមួួយ​ផ្នែក​ដែល​​រាង​កាយ​​ត្រូវ​ការ​ចាំ​​បាច់​ដើម្បី​បំ​ពេញ​មុខ​ងារ​សំ​ខាន់​ៗ​របស់​ខ្លួន ។ នៅ​ពេល​​ក្នុង​ចរន្ត​ឈាម​របស់​លោក​អ្នក​មិន​មាន​ស្ករ​គ្រប់​គ្រាន់​ នោះ​មានន័យ​ថា អ្នក​ខ្វះ​ស្ករ​ ។ ផ្ទុយ​មក​វិញ​ នៅ​ពេល​រាង​កាយ​លោក​អ្នក​មាន​ស្ករ​ច្រើន​គឺ​កំណត់​ថា លើស​ស្ករ ។ ក្នុង​ករណី​មិន​ព្យា​បាល​ឱ្យ​បាន​ត្រឹម​ត្រូវ​ លក្ខខណ្ឌ​ទាំង​២​នេះ​(​លើសនិង​ខ្វះ​ស្ករ)​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​ស្មុគ​ស្មាញ​ដល់​សុខ​ភាព​ជា​ទូ​ទៅ ។

ស្ករ​ក្នុង​ឈាម​គឺ​ជា​ថាម​ពលមួួយ​ផ្នែក​ដែល​​រាង​កាយ​​ត្រូវ​ការ​ចាំ​​បាច់​ដើម្បី​បំ​ពេញ​មុខ​ងារ​សំ​ខាន់​ៗ​របស់​ខ្លួន ។ នៅ​ពេល​​ក្នុង​ចរន្ត​ឈាម​របស់​លោក​អ្នក​មិន​មាន​ស្ករ​គ្រប់​គ្រាន់​ នោះ​មានន័យ​ថា អ្នក​ខ្វះ​ស្ករ​ ។ ផ្ទុយ​មក​វិញ​ នៅ​ពេល​រាង​កាយ​លោក​អ្នក​មាន​ស្ករ​ច្រើន​គឺ​កំណត់​ថា លើស​ស្ករ ។ ក្នុង​ករណី​មិន​ព្យា​បាល​ឱ្យ​បាន​ត្រឹម​ត្រូវ​ លក្ខខណ្ឌ​ទាំង​២​នេះ​(​លើសនិង​ខ្វះ​ស្ករ)​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​ស្មុគ​ស្មាញ​ដល់​សុខ​ភាព​ជា​ទូ​ទៅ ។

+កម្រិត​​ធម្ម​តា​​​ស្ករ​ក្នុង​ឈាម​សម្រាប់​អ្នក​ដែល​មិន​មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម​ ៖
-មុន​ទទួល​ទាន​អា​ហារ​​ពី​៧០-១១០​mg
-ក្រោយ​ការ​ទទួល​ទាន​អា​ហារ​​ពី​៧០-១៤០​mg

+កម្រិត​​ធម្ម​តា​​​ស្ករ​ក្នុង​ឈាម​សម្រាប់​អ្នក​កើត​​ជំ​ងឺ​ទឹក​នោម​ផ្អែម​ ៖
-មុន​ពេល​អា​ហារ ពី​ ៩០-១៣០mg
-ក្រោយ​អា​ហារ​១ទៅ​២ម៉ោង ក្រោម​ ១៨០​ mg ។​

១- ជំ​ងឺ​ខ្វះ​ស្ករ ៖
+ជំ​ងឺ​នេះ​កើត​មាន​នៅ​ពេល​ដែល​កម្រិត​ស្ករ​ក្នុង​ឈាម​ធ្លាក់​ក្រោម​ ៧០mg/dL ។ រោគ​សញ្ញា​របស់​វា​រួម​មាន ៖
-ឃ្លាន
-ញ័រ​និង​ភ័យ
-បែក​ញើស​ស្អិត​ៗ
-វិល​មុខ​ឬ​ឈឺ​ក្បាល​តិច​ៗ
-ងងុយ​ដេក និង​ខ្សោយ​ ។ល។

+មូល​ហេតុ​ដែល​នាំ​ឱ្យ​ខ្វះ​ស្ករ ៖
-មិន​ទទួល​ទាន​អា​ហារ ឬ​ទទួល​ទាន​ដែរ ប៉ុន្តែ​តិច​តួច
-ប្រើ​ថ្នាំ​ព្យាបាល​ជំ​ងឺ​ទឹក​នោម​ផ្អែម​ឬ​ចាក់​អាំង​ស៊ុយ​លីន​ច្រើន​ជ្រុល
-ហាត់​ប្រាណ​ច្រើន​ហួស​ឬ​ធ្វើ​សកម្ម​ភាព​រាង​​កាយ​លើស​កម្លាំង​
– ទទួល​ទាន​គ្រឿង​ស្រ​វឹង​លើស​កម្រិត

+វិធី​បង្ការ​ការ​ខ្វះ​ស្ករ  មាន​វិធី​ជាច្រើន​ដែល​អ្នក​អាច​ជៀស​វាង​ការ​ខ្វះ​ស្ករ​ក្នុង​នោះ​មាន ៖
– សម្រាប់​អ្នក​ជំ​ងឺ​ទឹក​នោម​ផ្អែម​ គួរ​លេប​ថ្នាំ​តាម​វេជ្ជ​បញ្ជា​ តាម​ពេល​វេលានិង​កម្រិត​ត្រឹម​ត្រូវ ។​
– ទទួល​ទាន​អា​ហារ​ឱ្យ​បាន​ទៀង​ទាត់​៣​ពេល​ក្នុង​មួយ​ថ្ងៃ​ ។ មិន​ត្រូវ​គេច​វេះ​ការ​ទទួល​ទាន​អា​ហារ​ហើយ​ជំ​នួស​ដោយ​អាហារសម្រន់​នោះ​ឡើយ ។
– គួររក្សា​អាហារ​សម្រន់​ដែល​ផ្តល់​នូវ​សុខ​ភាព​នៅ​ក្បែរ​ដៃ​ ជា​ពិ​សេស​ក្នុង​ពេល​ធ្វើ​ការ​ងារ​ធ្ងន់​ដែល​ប្រើ​កម្លាំង​ច្រើន​ ។
– ចូរ​ប្រយ័ត្ន​ចំពោះ​ការ​ទទួល​ទាន​គ្រឿង​ស្រ​វឹង​ ជា​ពិ​សេស​ការ​ទទួល​ទាន​អំ​ឡុង​ពេល​ក្រពះ​ទទេ ។ ត្រូវចង​ចាំ​​ថា គ្រឿង​ស្រ​វឹង​អាច​ធ្វើ​ឱ្យ​អ្នក​ខ្វះ​ស្ករ​រហូត​ដល់​២ថ្ងៃ​ក្រោយ ។
ក្នុង​ករណី​ ការ​ខ្វះ​មាន​កម្រិត​ធ្ងន់​ធ្ងរ​ អ្នក​ជំ​ងឺ​អាច​នឹង​សន្លប់​ ។​

២- ជំ​ងឺ​លើស​ស្ករ ៖
+លើស​ស្ករ​អាច​សម្គាល់​ដោយ​រោគ​សញ្ញា​មួួ​យ​ចំ​នួន​ដូចជា​ខាង​ក្រោម ៖
– បត់​ជើង​តូច​ញឹក​ញាប់
– បង្កើន​ការ​ស្រេក​ទឹក
– ស្រ​វាំង​ភ្នែក​
– អស់​កម្លាំង
– ឈឺ​ក្បាល

+មូល​ហេតុ​ដែល​នាំ​ឱ្យ​លើសស្ករ ៖
– រាង​កាយ​គ្មាន​សកម្ម​ភាព
– មាន​ជំ​ងឺ​បង្ក​ដោយ​វី​រុសឬ​បាក់​តេរី
– មាន​របួស​ឬ​វះ​កាត់
– ជួប​បញ្ហា​តាន​តឹង​ផ្លូវចិត្ត​ខ្លាំង (stress)។ ជំ​ងឺ​ឬ stress អាច​បណ្តាល​ឱ្យ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ ពី​ព្រោះ​ បណ្តា​អ័រ​ម៉ូន​ដែល​ត្រូវ​បានផលិត​ប្រ​ឆាំង​នឹង​ stressក៏​ដូចជា ជំ​ងឺ​​ផ្សេង​​ៗ​នោះ​​ក៏​អាច​​ធ្វើ​ឱ្យ​ស្ករ​ឡើង​ខ្ពស់បាន​ដែរ​ ៕