រាជធានីភ្នំពេញ៖ ពិតជាមិនធម្មតា និងរំភើបជួសសម្រាប់បុគ្គលិករបស់ ក្រុមហ៊ុន អអេហ្វ៣វើលដ៍ កម្ពុជា (RF3 Word Cambodia) ដែលថ្មីៗនេះថ្នាក់ដឹកនាំក្រុមហ៊ុនបានផ្តល់នូវកាដូដ៏អស្ចារ្យនឹកស្មានមិនដល់ ឡូយខប់សេរីតែម្តង ។
ជាក់ស្តែងក្រុមហ៊ុន អអេហ្វ៣វើលដ៍ កម្ពុជា បានរៀបចំកម្មវិធីមួយឈ្មោះថា Thank You Rf3 World 2nd ដែលជាពិធីជប់លៀងដ៏ធំចែករង្វាន់រថយន្តទំនើប៩គ្រឿង ជូនសមាជិក៩រូប ក្រោមវត្តមានរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដើម្បីធ្វើជាសាក្សី ដែលការផ្តល់ជារង្វាន់នូវរថយន្តស៊េរីទំនើបដល់បុគ្គលិក ធ្វើឱ្យមហាជនចាប់អារម្មណ៍ និងមានភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុនអអេហ្វ៣វើលដ៍ ខេមបូឌា បានថ្លែងក្នុងពិធីអបអរកម្មវិធី Thank You Rf3 World 2nd កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅអគារ ព្រៀមមៀរសែនសុខ ឱ្យដឹងថា ក្នុងរាត្រីដ៏ថ្លៃថ្លា និងប្រកបដោយកិត្តិយសនេះ ក្រុមហ៊ុន អអេហ្វ៣វើលដ៍ ដោយមើលពិនិត្យ និង ធ្វើតាមការសន្យានៃផែនការណ៍របស់ក្រុមហ៊ុនលោកធ្វើការចែករង្វាន់ជាច្រើនមានដូចជា រថយន្ត០៩គ្រឿង ទូរស័ព្ទទំនើប០៩គ្រឿង កុំព្យូទ័រ៩គ្រឿង និង គ្រីម Firmax3 ៩ប្រអប់ O2max3 ៩ប្រអប់ ជូនដល់សមាជិកដែលជោគជ័យតាមគោលការណ៍របស់ក្រុមហ៊ុន និង លើកទឹកចិត្តបន្តជាតំណាងចែកចាយទៅមុខ ក្នុងស្មារតីផ្តល់សេវាកម្មថែទាំងសុខភាពជូនប្រជាពលរដ្ឋកម្ពុជាឱ្យមានភាពល្អប្រសើរ រីកចម្រើន និងមានសុភមង្គល។
លោក វណ្ណ សុភានោ បាននិយាយថា «ខ្ញុំសូមបញ្ជាក់ទៀតថា ផលិតផលគ្រីម Firmax3 ស៊ីរ៉ូម O2max3 របស់ក្រុមហ៊ុន អអេហ្វ៣វើលដ៍ យើងខ្ញុំមិនត្រឹមតែទទួល ស្គាល់ពីការអនុញ្ញាតចរាចរណ៍ក្នុងប្រទេសកម្ពុជា ពីក្រសួងសុខាភិបាល ឡើយ គឺទទួលបានពានរង្វាន់ឆ្នើមនៃការផ្តល់សេវាថែទាំសុខភាពល្អដល់ប្រជាពលរដ្ឋកម្ពុជាបានរយៈ២ឆ្នាំ និង ទទួលបានលិខិតសរសើរពីឯកឧត្តមនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ»។
ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានថ្លែងការអបអរថា គណៈកម្មាធិការសូមគាំទ្រ និងស្វាគមន៍ដល់ក្រុមហ៊ុន RF3 Word Cambodia អន្តរជាតិរាល់អំពើស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមចំណែកលើវិស័យធុរកិច្ចចំពោះផលិតផលគ្រឿងសម្អាង ក្នុងការធ្វើអោយប្រសើរឡើងនូវ សុខភាពបញ្ញាស្មារតី សុខ មាលភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចនៅកម្ពុជាជារួម៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ