ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​កម្ពុជា​តេ​លា នៅ​តែ​បន្ត​ជួយ​ជ្រោមជ្រែង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ដល់​បងប្អូន​ភៀសសឹក​ក្នុង​គ្រា​លំបាក​ដែល​កំពុង​ចាក​ចេញពីតំបន់​ជម្លោះ​

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រុម​ហ៊ុន​កម្ពុជា​តេ​លា នៅ​តែ​បន្ត​ជួយ​ជ្រោមជ្រែង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ដល់​បងប្អូន​ភៀសសឹក​ក្នុង​គ្រា​លំបាក​ដែល​កំពុង​ចាក​ចេញពីតំបន់​ជម្លោះ ។ ​នា​ថ្ងៃ​ទី​ ១៧ ខែធ្នូ ឆ្នាំ​ ២០២៥…

រាជធានីភ្នំពេញ ៖ ក្រុម​ហ៊ុន​កម្ពុជា​តេ​លា នៅ​តែ​បន្ត​ជួយ​ជ្រោមជ្រែង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ដល់​បងប្អូន​ភៀសសឹក​ក្នុង​គ្រា​លំបាក​ដែល​កំពុង​ចាក​ចេញពីតំបន់​ជម្លោះ ។ ​នា​ថ្ងៃ​ទី​ ១៧ ខែធ្នូ ឆ្នាំ​ ២០២៥ នេះ លោក ងួ​ន ឡេ​ង អគ្គនាយករង​ជាន់ខ្ពស់ តំណាង​ឱ្យ អ្នកឧកញ៉ា ឈុ​ន អូន អគ្គនាយក ក្រុមហ៊ុន​កម្ពុជា​តេ​លា បាន​ដឹកនាំ​គណៈ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​កម្ពុជា​ចុះ​ជួប និង​ប្រគល់​អំណោយ​គ្រឿង​ឧបភោគបរិភោគ ដូច​ជា ៖ អង្ករ ស្ករស ប្រេងឆា សាច់ក្រក ឆៃ​ពៅ ពង​ទា​ប្រៃ ទឹក​ស៊ី​អ៉ី​វ ទឹកត្រី និង​ទឹក​សុទ្ធ រួម​ទាំង​ថវិកា​មួយ​ចំនួន​ជូន​ដល់​បងប្អូន​ភៀស​សឹក​ជា​ច្រើន​នាក់​នៅ​តាម​បណ្តា​ព្រំដែន​កំពុង​មាន​ជម្លោះ​ ។

នេះ​ជា​ស្មារតី​ខ្មែរ​តែ​មួយ ខ្មែរ​ជួយ​ខ្មែរ និង​ជា​ការ​លើកទឹកចិត្ត​ដ៏​ស្មោះស្ម័គ្រ​ចំពោះ​វីរ​យុទ្ធ​ជន អង់អាច​ក្លាហាន​លះបង់​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា ​។ ក្នុង​នាម​គ្រួសារ​នៃ​ក្រុមហ៊ុន​កម្ពុជា​តេ​លា ពិតជា​មាន​មោទនភាព​យ៉ាង​ខ្លាំង​នូវ​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កងទ័ព​កម្ពុជា ​។ យើងខ្ញុំ​សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងអស់​ជួយ​ថែរក្សា​ការពារ​បងប្អូន​ភៀស​សឹក និង​កងទ័ព​កម្ពុជា​ទាំងអស់ ឱ្យ​ទទួល​បាន​នូវ​សុខភាព​ល្អ ជួប​តែ​សុខ​សុ​វត្តិភាព និង​ជ័យ​ជំនះ​លើ​ពួក​ខ្មាំង​ឈ្លានពាន​ទឹកដី​ខ្មែរ​ ។ ស្មារតី​ខ្មែរ​តែ​មួយ ខ្មែរ​ស្រឡាញ់​ខ្មែរ ! ៕ អត្ថបទសហការ