ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា ការ​ដាក់​ឱ្យ​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍វិស័យ​ហិរញ្ញវត្ថុ ឆ្នាំ​ ២០២៥-២០៣០ របស់​រាជរដ្ឋាភិបាល​កម្ពុជា រំពឹង​ថា​នឹង​ពង្រឹង​មូលដ្ឋាន​គ្រឹះរបស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​កម្ពុជា ប្រកបដោយ​ស្ថិរភាព​ពិពិធ​កម្ម ទំនើប​ និង​សមាហរណកម្ម

7 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារ ជាតិ​នៃ​កម្ពុជា​, ប្រធាន​ប្រតិបត្តិការ​បេសកកម្ម​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី បាន​ថ្លែង​ថា រាជរដ្ឋាភិបាល…

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារ ជាតិ​នៃ​កម្ពុជា​, ប្រធាន​ប្រតិបត្តិការ​បេសកកម្ម​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី បាន​ថ្លែង​ថា រាជរដ្ឋាភិបាល ដាក់​ឱ្យ​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ ឆ្នាំ ​២០២៥-២០៣០ ដែល​រំពឹង​ថា នឹង​ពង្រឹង​មូលដ្ឋាន​គ្រឹះ​របស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​កម្ពុជា ប្រកបដោយ​ស្ថិរភាព ពិពិធ​កម្ម ទំនើប និងសមាហរណកម្ម​ ។

លោក​ជំទាវ​ថ្លែង​បែប​នេះ ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ ឆ្នាំ ​២០២៥-២០៣០ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១៧ ខែធ្នូ ឆ្នាំ ​២០២៥ ក្រោម​វត្តមាន​របស់​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ។

លោក​ជំទាវ ជា សិរី បាន​ថ្លែង​ថា យុទ្ធសាស្ត្រ​នេះ ផ្ដោត​លើ​អាទិភាព​ចម្បង​ៗ​រួម​មាន ​៖ ១. ការ​ពង្រឹង​ស្ថិរភាពហិរញ្ញវត្ថុ ដើម្បី​ការពារ​ទំនុកចិត្ត និង​ភាព​ធន់​, ២. ការ​ជំរុញ​បរិ​យា​បន្ន​ហិរញ្ញវត្ថុ ជា​ពិសេស សម្រាប់​ស្ត្រី យុវជន សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម និង​សហ​គម​ជនបទ​, ៣. ការ​អភិវឌ្ឍ​ទីផ្សារ​ហិរញ្ញវត្ថុ​ឱ្យ​កាន់ តែ​ស៊ីជម្រៅ សំដៅ​ធ្វើ​ពិពិធ​កម្ម​ប្រភព​ទុន​រយៈពេល​វែង​, ៤. ការ​លើកកម្ពស់​បរិវត្ត​កម្ម​ឌី​ជី​ថ​ល និង សន្តិសុខ​សាយ​ប័​រ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​ភាព​ទុកចិត្ត​នៃ​នវានុវត្តន៍​បច្ចេកវិទ្យា​, ៥. ការ​គាំទ្រ​និង​លើក កម្ពស់​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព ដែល​គាំទ្រ​ដល់​បរិស្ថាន និង​ការ​ប្រែប្រួល​អាកាសធាតុ​,​និង ​៦. ការ​ពង្រឹង អភិបាលកិច្ច និង​កិច្ចសហការ​រវាង​ស្ថាប័ន​ទាំងអស់​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន មាន​ប្រសាសន៍​ថា ការ​ដាក់​ចេញ​នូវ​ «​យុទ្ធ​សា​ស្ត អភិវឌ្ឍន៍​វិស័យ ហិរញ្ញវត្ថុ​ឆ្នាំ ២០២៥-២០៣០» បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ការ​ប្តេជ្ញា​ចិត្ត និង​ឆន្ទៈ​មោះមុត​ឥត​រា​ថយ របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ជំរុញ​អនុវត្ត​របៀបវារៈ នៃ​ការ​កសាង​ភាព​ធន់​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ តាម​រយៈ​ការ​បន្ត អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ ដោយ​ឈរ​លើ​មូលដ្ឋាន នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​មួយ ដែល​ផ្អែក​លើ​គោលការណ៍​ទីផ្សារ និង​ស្រប​តាម​និន្នាកា​រវិ​វត្ត នៃ​សង្គម​-​សេដ្ឋកិច្ចតំបន់​, សកល និង​កម្ពុជា​ផ្ទាល់ ទាំង​បច្ចុប្បន្ន និង​ទៅអនាគត ​។

លោក Vijay Kumar Akasam ប្រធាន​ប្រតិបត្តិការ​បេសកកម្ម​ប្រចាំ​ប្រទេស​កម្ពុជា នៃ​ធនាគារ​អភិវឌ្ឍន៍ អាស៊ី គាំទ្រ​ចំពោះ​ការ​ដាក់​ឱ្យ​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា ក្នុង​រយៈពេល ​៥​ឆ្នាំ ខាង​មុខ​នេះ ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា អះអាង​ថា នឹង​បន្ត​ពង្រឹង​ការ​ផ្តល់​កាលានុវត្តភាព និង​លើកកម្ពស់ សហគ្រិនភាព ដែល​ជំរុញ​សកម្មភាព​អាជីវកម្ម បង្កើន​ការ​សន្សំ​និង​វិនិយោគ​សម្រាប់​អនាគត និង​គាំទ្រ​ដល់ កំណើន​ប្រកបដោយ​ចីរភាព សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ដែល​មាន​ភាព​ធន់ ប្រកួតប្រជែង បរិ​យា​បន្ន​ ។

គួរ​រំលេច​ថា យុទ្ធសាស្ត្រ​ដែល​ត្រូវ​បាន​អនុវត្ត​កន្លង​មក បាន​ពង្រឹង​មូលដ្ឋាន​គ្រឹះ​របស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ ប្រកបដោយ​ស្ថិរភាព ពិពិធ​កម្ម ទំនើប និង​សមាហរណកម្ម​ ៕ អត្ថបទសហការ