ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​ព័រ​ទុ​យ​ហ្កា​ល់​ថា Ronaldo គឺជា​កីឡាករ​ខ្លាំង​ជាងគេ​លើ​លោក​ក្រោយ​ពី​…

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន AS បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្កា​ល់ លោក Fernando Santos បាន​សរសើរ​កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo…

តាម​ប្រភព​ព័ត៌មាន AS បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្កា​ល់ លោក Fernando Santos បាន​សរសើរ​កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo ថា​ជា​កីឡាករ​ខ្លាំង​ជាងគេ​លើ​លោក ក្រោយ​ពី​រកបាន​បី​គ្រាប់​ក្នុង​ការ​ប្រកួត​តែ​មួយ ដល់​ទៅ​ប្រាំបី​ប្រកួត សម្រាប់​ក្រុម​ជម្រើសជាតិ កាលពី​ថ្ងៃ​អង្គារ​។

Ronaldo បាន​ក្លាយទៅជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​នៅ​ក្នុង European Championship ក្រោយ​ពី​ប្រកួត​ឈ្នះ Lithuania ក្នុង​លទ្ធផល 5-1 កាលពី​ថ្ងៃ​អង្គារ​។ ម្ចាស់​ពាន Ballon d’Or ចំនួន​ប្រាំ​លើក​រូប​នេះ ត្រូវ​បាន​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្កា​ល់ លោក Santos សរសើរ​ថា​ជា​កីឡាករ​ខ្លាំង​ជាងគេ​លើ​លោក ។

លោក​បាន​ប្រាប់​ថា ៖«​នេះ​គឺ​ច្បាស់​ណាស់​ថា គេ​គឺជា​កីឡាករ​ខ្លាំង​ជាងគេ​លើ​លោក ។ គ្មាន​តារាង​ណា​នៅ​លើ​លោក​នេះ ដែល Ronaldo មិន​បាន​ទទួល​ការ​ស្វាគមន៍​ឡើយ ។ គេ​គឺជា​កីឡាករ​ខ្លាំង​ជាងគេ​លើ​លោក​»​។

លោក​បាន​បន្ត​ថា​៖ «​ពួក​យើង​បាន​ទៅ​ប៉ា​រី​ស​សម្រាប់​ការ​ប្រកួត​ទី​មួយ ហើយ​សណ្ឋាគារ​របស់​យើង​គឺ​នៅ​ទីនោះ​។ មាន​មនុស្ស​រាប់​ពាន់​នាក់​នៅ​ចាំ​នៅ​មាត់ទ្វារ​បន្ទប់​។ ខ្ញុំ​គិត​ថា វា​ចម្លែក​ណាស់​នៅ​ពេល Ronaldo មិន​រក​គ្រាប់​បាន​» ៕

ប្រភព ៖ en , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ