ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្ត​ល្អ​មាន​ប្រយោជន៍​ណា​រមែង​ណែនាំ​មិត្ត​ឱ្យ​ឋិត​ក្នុង​ប្រយោជន៍​នោះ

4 ឆ្នាំ មុន

ក្នុង​ភ្នែក​មនុស្ស​ល្ងង់​មិន​ដែល​មើលឃើញ​ទ​ង្វើ​អ្នក​ដទៃ​ក្នុង​ផ្លូវ​ល្អ​ឡើយ គេ​តែង​ផ្គង​ចិត្ត​សម្លឹង​ទោស​កំហុស​អ្នក​ដទៃ​ជា​និច្ច​ដែល​ជា​ការងារ​ពិសេស​របស់​ខ្លួន ចំណែក បណ្ឌិត​អ្នកប្រាជ្ញ​លោក​មិន​ដែល​ចាប់ទោស​អូស​ដំណើរ​អ្នក​ណា​ឡើយ ចិត្ត​របស់​លោក​ផុត​ស្រឡះ​ពី​ផ្លូវ​អបាយ​ហើយ លោក​ជា​មិត្ត​ដ៏​ល្អ​នៃ​សព្វ​សត្វ ។ មិត្ត​ពាល​តែ​ដើរ​ពោលទោស​មិត្ត​ក្នុង​ទី​កំបាំង​មុខ ដោយ​មិន​មានចិត្ត​អាណិតអាសូរ មិន​ខ្លាច​កម្ម​ពៀរ​ឡើយ…

ក្នុង​ភ្នែក​មនុស្ស​ល្ងង់​មិន​ដែល​មើលឃើញ​ទ​ង្វើ​អ្នក​ដទៃ​ក្នុង​ផ្លូវ​ល្អ​ឡើយ គេ​តែង​ផ្គង​ចិត្ត​សម្លឹង​ទោស​កំហុស​អ្នក​ដទៃ​ជា​និច្ច​ដែល​ជា​ការងារ​ពិសេស​របស់​ខ្លួន ចំណែក បណ្ឌិត​អ្នកប្រាជ្ញ​លោក​មិន​ដែល​ចាប់ទោស​អូស​ដំណើរ​អ្នក​ណា​ឡើយ ចិត្ត​របស់​លោក​ផុត​ស្រឡះ​ពី​ផ្លូវ​អបាយ​ហើយ លោក​ជា​មិត្ត​ដ៏​ល្អ​នៃ​សព្វ​សត្វ ។

មិត្ត​ពាល​តែ​ដើរ​ពោលទោស​មិត្ត​ក្នុង​ទី​កំបាំង​មុខ ដោយ​មិន​មានចិត្ត​អាណិតអាសូរ មិន​ខ្លាច​កម្ម​ពៀរ​ឡើយ គេ​បាន​ផ្សែផ្សំ​រឿង​នេះ​បន្តិច រឿង​នោះ​បន្តិច ស្មាន​ខ្លះ ពិត​ខ្លះ មិន​ពិត​ខ្លះ​ធ្វើ​យ៉ាងណា​ឱ្យ​អ្នក​ស្តាប់​នោះ​គេ​ជឿ​ក្នុង​រឿង​អាក្រក់​ដើម្បី​ឱ្យ​មិត្ត​វិនាស​ដោយ​ប្រការ​ផ្សេង​ៗ នេះ​មិនមែន​ជា​មិត្ត​ល្អ​ឡើយ ។

តាម​ពិត​ទៅ​ការ​និយាយ​អំពី​ទោស​កំហុស​របស់​អ្នក​ដទៃ​ក្នុង​ទី​កំបាំង​មុខ មិនមែន​សុទ្ធតែ​មិនល្អ​ទាំងអស់​ទេ បើ​យើង​និយាយ​ដោយ​ស្មារតី មិន​បៀតបៀន​អ្នក​ដទៃ មិន​ដើម្បី​លើកតម្កើង​ខ្លួនឯង គឺ​និយាយ​ចេញ​មក​ដោយ​កុស​ល​ចិត្ត​ពិត​ៗ ក្នុង​ន័យ​ដើម្បី​ឲ្យ​អ្នក​ស្តាប់​នោះ​កុំ​យក​ជា​គំរូ ការ​និយាយ​ដោយ​សន្តាន​បែប​នេះ​ជា​ការ​ត្រឹមត្រូវ​ទៅ​វិញ​ទេ ។

ចំណែក​ការ​និយាយ​អំពី​គុណ​អ្នក​ដទៃ​ពិត​ៗ ក៏​មិន​ប្រាកដ​ថា​សុទ្ធតែ​ល្អ​ទាំង​អស់នោះ​ដែរ វា​អាច​ជា​ពិសពុល​ក្នុង​ចេតនា​អាក្រក់​ណាមួយ ដោយ​អំណាច​នៃ​ចិត្ត​អកុសល​នាំ​ឲ្យ​និយាយ​ចេញ​មក ។

ទោះជា​យ៉ាងណា​ក៏​ដោយ ការ​វៀរ​មិត្ត​បាប ហើយ​ងាក​មក​សេពគប់​មិត្ត​មាន​ចិត្តជា​បុណ្យ​គឺជា​រឿង​ប្រពៃ​ណាស់ បាន​សុខ​ចម្រើន បាន​ផលប្រយោជន៍ ព្រោះ​តាម​ធម្មតា​មិត្ត​ល្អ​នៅ​ពេល​គេ​មាន​ប្រយោជន៍​ណា ក៏​រមែង​អប់រំ​ណែនាំ​មិត្ត​ឱ្យ​ឋិត​ក្នុង​ប្រយោជន៍​នោះ​ដែរ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ