ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​មូលហេតុ​ហើយ ដែល Neymar មិន​អាច​ត្រឡប់​ទៅក្លិប Barcelona វិញបាន

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ឪពុក​របស់ Neymar បាន​បកស្រាយ​ពី​ការ​ដែល Neymar មិន​បាន​ទៅ​លេង​នៅ Barcelona…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ឪពុក​របស់ Neymar បាន​បកស្រាយ​ពី​ការ​ដែល Neymar មិន​បាន​ទៅ​លេង​នៅ Barcelona ក្នុង​រដូវ​កាល​នេះ បើ​ទោះបីជា​មានការ​ជួយ​ចូក​ជួយ​ចែវ​ពី​សំណាក់ Messi ក៏​ដោយ​ ។

កាលពី​ចុងរដូវ​កាល​មុន កីឡាករ​អាយុ​២៧​ឆ្នាំ Neymar បាន​ប្រាប់​ក្លិប​អ្នកមាន​បារាំង PSG ថា​ចង់​ចាកចេញ ហើយ​ទៅ​លេង​នៅ Barcelona​។ តែ​ចុង​ក្រោយ ក្លិប​ទាំង​ពីរ​មិន​អាច​សម្រេចការ​ផ្លាស់​ប្តូរ​នេះ​បាន​ទេ ហើយ Neymar នឹង​ត្រូវ​នៅ​ក្លិប​នេះ​បន្ត​យ៉ាង​ហោច​ណាស់​៤​ខែ​ទៀត​។

បើ​តាម​ប្រភព​ពី​ឪពុក​របស់​គេ​អះអាង​ថា ៖ «​ក្នុង​នាម​ជា​ភ្នាក់ងារ​ម្នាក់ យើង​មាន​អារម្មណ៍​ថា​អន់ នៅ​ពេល​ដែល​គ្មាន​អ្វី​មក​ឱ្យ​យើង​អាច​ធ្វើការ​ផ្លាស់​ប្តូរ​ពី​ក្លិប​មួយ​ទៅ​ក្លិប​មួយទៀត​បាន ។ វា​គ្មាន​ទាំង​លក្ខខណ្ឌ​ផ្តាច់​កុងត្រា​នៅ​ក្នុង​កុងត្រា ហើយ​នេះ​គឺ​ធ្វើ​ឱ្យ​រឿង​គ្រប់យ៉ាង​មានការ​លំបាក​»​។

លោក​បាន​បន្ត​ទៀត​ថា ៖«​ពួក​យើង​បាន​ព្យាយាម​សម្រេចការ​ផ្លាស់​ប្តូរ​នេះ​ហើយ ។ ពួក​យើង​បាន​ខំប្រឹង​ប្រែង​អស់ពី​លទ្ធភាព​ហើយ ។ ការ​ចរចារ​នេះ​មិន​ទាន់​បាន​បញ្ចប់​ទេ ។ Neymar ចង់​នៅ​ទីណា​ដែល​ខ្លួន​សប្បាយចិត្ត ។ កូន​របស់ខ្ញុំ សប្បាយចិត្ត​ណាស់​ពេល​នៅ Barcelona ។ នៅ​ពេល​មិត្ត​របស់​គេ​ហៅ​ទៅ​លេង​វិញ Neymar ទប់ចិត្ត​មិន​បាន​ទេ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Neymar នឹង​វិល​ត្រឡប់​ទៅ PSG វិញ ក្រោយ​ពេល​សម្រាក​ការ​ប្រកួត​ក្រុម​ជម្រើសជាតិ ហើយនឹង​លេចមុខ​ក្នុង​ការ​ប្រកួត​ទី​មួយ​ក្នុង​រដូវ​កាល​នេះ ជាមួយនឹង Strasbourg នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ ៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ