មហា​សោក​នាដ​កម្ម! រត់​ជាន់​គ្នា ស្លាប់​យ៉ាង​តិច​៣១​នាក់ របួស​១០០​នាក់


ប្រទេស​អ៊ីរ៉ា​ក់ ៖ យោង​តាម​តុល្យការ​ដំបូង​ៗ​ថា ការ​រត់​ជាន់​គ្នា​កាលពី​ថ្ងៃ​ទី​១០​កញ្ញា​ក្នុង​ធម្ម​យាត្រា​ស៊ី​អ៊ី​ត​ACHOURA ក្នុង​ទីក្រុង​គ័​របា​ឡា​ភាគ​ខាងត្បូង​ក្រុង​បា​ដា​ដ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៣១​នាក់​ហើយ​មនុស្ស​ប្រមាណ​ជា១០០​នាក់​ទៀត​រង​របួស​។

ការ​ផ្អើល​ជាន់​គ្នា​បែប​នោះ​ពុំ​ធ្លាប់​មាន​ឡើយ​ពី​មុន​មក​នៅ​ក្រុង​គ័​របា​ឡា ខណៈ​ធម្ម​យាត្រា​ACHOURA កាលពី​អតីតកាល​កំណត់​ពី​ការ​វាយប្រហារ​នានា របស់​ពួក​ជ្រុលនិយម​ស៊ុន​នី​ត​។ នា​ឆ្នាំ​នេះ​គឺ​ជិត​២​ឆ្នាំ​ក្រោយ​ពី​អ៊ី​រ៉ា​ក់​ដណ្ដើម​បាន​ជ័យជម្នះ លើ​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ពុំ​ទាន់​មាន ឧប្បត្តិហេតុ​ណាមួយ​ក្នុង​ដំណាក់កាល​នៃ​ACHOURA​ឡើយ​មក​ទល់​ពេល​នេះ​។ បុណ្យ​ACHOURA​ជា​ការ​រំឭក​ដល់​ទុក្ខ​រកម្ម​របស់​អ៊ី​ម៉ា​ម​ហ៊ូ​សេន ចៅប្រុស​របស់​ព្រះ​មហាម៉ាត់ ដែល​ទុក្ខ​រកម្ម​របស់​អ៊ី​ម៉ា​ម​រូប​នោះ ជា​ព្រឹត្តិការណ៍​ពិសេស​មួយ ក្នុង​ចំណោម​ព្រឹត្តិការណ៍​ពិសេស​នានា នៃ​បណ្ដា​ស្ថាបនិក​សាសនា​អ៊ិ​ស្លា​ម​ស៊ី​អ៊ី​ត​។

នា​វេលា​ល្ងាច​គ្នុ​ង​ពិធី​ដែល​លើកគ្នា​រត់​សម្រុក​ទៅ​កាន់​កន្លែង​តម្កល់សព​អ៊ី​ម៉ា​ម​ហ៊ូ​សេន ពួក​អ្នក​ធ្វើ​ធម្ម​យាត្រា​បាន​នាំ​គ្នា​វាយ​ក្បាល ជា​សញ្ញា​នៃ​ការ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​និង​ដោយ​ស្រែក​ពាក្យ​ថា យើង​ធ្វើ​ពលី​កម្ម​សម្រាប់​អ្នក​ហ៊ូ​សេន ។ គឺ​ពេល​នោះ​ហើយ​ដែល​មនុស្ស​ម្នា​រត់​ជាន់​គ្នា​។ យោង​តាម​ក្រសួងសុខាភិបាល​អ៊ី​រ៉ា​ក់ថា មនុស្ស​យ៉ាងតិច​៣១​នាក់​បាន​ត្រូវ​ស្លាប់​និង​ប្រមាណ​ជា​១០០​នាក់​រង​របួស ខណៈ​ពួក​ស៊ី​អ៊ី​ត​ច្រើន​រយ​ពាន់​នាក់ មក​ពី​ពិភពលោក​ទាំងមូល​ពិសេស​មក​ពី​អី​ុ​រ៉​ង់​ជិតខាង ប្រមូលផ្ដុំ​គ្នា​នៅ​ក្រុង​គ័​របា​ឡា​។

តាំងពី​ចាប់ផ្ដើម​ខែ​អ៊ិ​ស្លា​ម​MOHARRAM កាលពី​១០​ថ្ងៃមុន​មក សាសនិក​អ៊ី​ស្លា​ម​ស៊ី​អ៊ី​ត បាន​ឈាន​ចូល​ក្នុង​ដំណាក់កាល​នៃ​ការ​កាន់ទុក្ខ​។​នៅ​ក្រុង​បា​ដា​ដ​ឬ​ក្រុង​បា​ស្ត្រា​ព្រមទាំង​ក្រុង​ណា​ចា​ហ្វ​ភាគ​ខាងត្បូង​ប្រទេស ថ្ងៃ​ទី​១០​កញ្ញា​ជា​ថ្ងៃ​ទី​១០​នៃ​ខែ​MOHARRAM​ហៅ​ACHOURA​។ ដូច​រៀង​រាល់​ឆ្នាំ​ក្បួន​ហែ​ធម្ម​យាត្រា ជា​ឱកាស​បង្ហាញ​ឆាក​អស្ចារ្យ​នានា របស់​បណ្ដា​អ្នក​ដែល​ធ្វើទុក្ខ​រកម្ម ដោយ​វាយវាត់​ខ្លួនប្រាណ​ឬ​វាយ​ក្បាល​និង​យក​ដាវ​ឬ​កាំបិត​ឈូ​ត​ស្បែក​ខ្លួនឯង​ហូរ​ឈាម​កក្លាក់ បូជា​ដល់​អ៊ី​ម៉ា​ម​ហ៊ូ​សេន​ដែល​ត្រូវ​ធ្វើឃាត​កាលពី​ឆ្នាំ​៦៨០ ដោយ​កងទ័ព​របស់​កា​លីវ​OMEYYYADE YAZID ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្រុង​គ័​របា​ឡា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ