ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទទ្វារ​សាលារៀន​ជិត​៤០០​កន្លែង ខណៈ​ពពក​ផ្សែង​ពុល​ហុយ​រសាត់​​ចូល​ប្រទេស

4 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ អា​ស៊ី​អាគ្នេយ៍​ពេល​នេះ​ក៏​កំពុង​តែ​កើត​មាន​ភ្លើង​ឆេះ​ព្រៃ​ដ៏​ខ្លាំង​ដែរ ដោយ​បង្ក​ឲ្យ​មាន​ពពក​ផ្សែង​ពុល​ហុយ​រសាត់​ដល់​ម៉ា​ឡេ​ស៊ី​។ ដោយសារ​ផ្សែង​នោះ ម៉ា​ឡេ​ស៊ី ​ប្រកាស​នា​ថ្ងៃ​ទី​១០ ​កញ្ញា ​ពី​ការ​បិទទ្វារ​សាលារៀន​ជិត​៤០០​កន្លែង ​រហូត​ដល់​ថ្ងៃ​ទី​១៣​កញ្ញា…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ អា​ស៊ី​អាគ្នេយ៍​ពេល​នេះ​ក៏​កំពុង​តែ​កើត​មាន​ភ្លើង​ឆេះ​ព្រៃ​ដ៏​ខ្លាំង​ដែរ ដោយ​បង្ក​ឲ្យ​មាន​ពពក​ផ្សែង​ពុល​ហុយ​រសាត់​ដល់​ម៉ា​ឡេ​ស៊ី​។ ដោយសារ​ផ្សែង​នោះ ម៉ា​ឡេ​ស៊ី ​ប្រកាស​នា​ថ្ងៃ​ទី​១០ ​កញ្ញា ​ពី​ការ​បិទទ្វារ​សាលារៀន​ជិត​៤០០​កន្លែង ​រហូត​ដល់​ថ្ងៃ​ទី​១៣​កញ្ញា ដើម្បី​ការ​ពារ​ដល់​សិស្សានុសិស្ស​របស់​ប្រទេស​។

ថ្ងៃ​ទី​១០​កញ្ញា​ពពក​ផ្សែង​ពុល​យ៉ាង​ក្រាស់​បណ្ដាល​មក​ពី​ភ្លើង​ឆេះ​ព្រៃ​ត្រូ​ពី​កាល់​ដ៏​ធំ​នៅ​ឥណ្ឌូ​ណេ​ស៊ី បាន​បង្ខំ​ឲ្យ​សាលា​ជា​ច្រើន​រយ​ត្រូវ​បិទទ្វារ​នៅ​អា​សី​ុ​អាគ្នេយ៍ ដែល​ប៉ះពាល់​ដល់​សិស្សសាលា​ប្រមាណ​ជា​ជាង​១៥០.០០០​នាក់​។ នៅ​ក្រុង​គូ​ឡា​ឡាំ​ពួរ​ដែល​នៅ​ទីនោះ បណ្ដា​អគារ​ខ្ពស់​ត្រូវ​បាំង​ជិត​ដោយ​ពពក​ផ្សែង គុណភាព​ខ្យល់​ត្រូវ​ធ្លាក់​ចុះ​ដល់​កម្រិត​មួយ​គ្រោះថ្នាក់​ដល់​សុខភាព​។ ផ្សែង​ពុល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ដកដង្ហើម​និង​ប៉ះពាល់​ដល់​ភ្នែក​។ នៅ​គូ​ឡា​ឡាំ​ពួរ​ប្រជាជន​ច្រើន​ពាន់​នាក់​ពិនិត្យ​ឃើញ មាន​បញ្ហា​ដកដង្ហើម​។

ចាប់តាំងពី​ដើមខែ​កញ្ញា​មក រយៈពេល​តែ​៤​ថ្ងៃ​ប៉ុណ្ណោះ​តំបន់​ភ្លើង​ឆេះ​ព្រៃ​ជា​ច្រើន​កន្លែង​ចាប់​ឃើញ​​​ដោយ​ផ្កាយ​រណប​។ ចំណុច​ភ្លើង​ឆេះ​ព្រៃ​កើន​គុណ​នឹង​៧​លើ​កោះ​ប័​រ​ណេ​អូ​និង​កោះ​ស៊ូ​ម៉ា​ត្រា​។ កាសែត​អង់គ្លេស​THE GUARDIAN​គូសបញ្ជាក់​ថា ថ្ងៃ​ទី​៥​កញ្ញា​តែ​មួយ​គត់​ផ្សែង​ពុល​ឌី​អុក​ស៊ី​ត​ដឺ​កា​បោ​ន ដល់​ទៅ​ជាង​១៤​មេ​ហ្គា​តោន ត្រូវ​បញ្ចេញ​ទៅ​លើ​អាកាស​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ