​ខួប​លើក​ទី​១៨ គ្រាប់​រ៉ុក្កែត​ធ្លាក់​ក្បែរ​ស្ថាន​ទូត​អា​មេ​រិ​ក


សហរដ្ឋអាមេរិក​-​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួងមហាផ្ទៃ​អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុង​សេចក្ដី​ប្រកាស​មួយ​និយាយ​ថា គ្រាប់​រ៉ុក្កែត​១​គ្រាប់ កាលពី​ថ្ងៃ​ទី​១១​កញ្ញា​ជា​ថ្ងៃ​ខួប​លើក​ទី​១៨​នៃ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​អា​មេ​រិ​ក បាន​ធ្លាក់​ចំ​ជញ្ជាំង​នៃ​ក្រសួង​ការពារ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្រុង​កា​ប៊ុល ក្បែរ​ស្ថានទូត​សហរដ្ឋអាមេរិក​តែ​មិន​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​ឡើយ​។ ការ​វាយប្រហារ​នោះ​កើត​មាន​ក្រោយ​ពាក់កណ្ដាល​យប់​បន្តិច​។

នេះ​ជា​លើក​ទី​មួយ​ដែល​រដ្ឋធានី​អា​ហ្វ​ហ្គា​នី​ស្ថាន រង​ការ​វាយប្រហារ​ចាប់តាំងពី​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ប្រកាស​កាលពី​ថ្ងៃ​ទី​៧​កញ្ញា បញ្ចប់​ការ​ចរចា​ស្ដី​ពី​កា​រដក​កងទ័ព​អា​មេ​រិ​ក​ជាមួយ​ពួក​តា​លី​បង់​មក​។ ពួក​តា​លី​បង់​នា​ថ្ងៃ​ទី​១០​កញ្ញា​បាន​ព្រមាន​ថា ប្រសិនបើ​សហរដ្ឋអាមេ​រិក​បោះបង់​ចោលការ​ចរចា នោះ​គេ​នឹង​មានការ​សោកស្ដាយ​ក្នុង​ពេល​ដ៏​ឆាប់​។

ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១១​កញ្ញា​ឆ្នាំ​២០០១ នៅ​ក្រុង​ញូ​វ​យ៉​ក​និង​នៅ​ផេ​ន​ស៊ី​ល​វេ​នៀ នាំ​ឲ្យ​មាន​អន្តរាគមន៍​របស់​កងទ័ព​អា​មេ​រិ​ក នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ប្រឆាំង​ពួក​អាល់​កៃ​ដា​ដឹកនាំ​ដោយ​អូ​សា​ម៉ា​ប៊ី​ល​ឡា​ដេ​ន ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​នះ និង​ពួក​តា​លី​បង់​ដែល​កាន់​អំណាច​នៅ​ក្រុង​កា​ប៊ុល​។ រដ្ឋធានី​អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ស​ប្ដា​ហ៍​មុន ជា​គោលដៅ​នៃ​ការ​វាយប្រហារ​ភេរវ​កម្ម​២ ប្រកាស​ទទួលខុសត្រូវ​ដោយ​ពួក​តា​លី​បង់ ដែល​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះជា​ច្រើន​នាក់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ