ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ដក​តំណែង​ទីប្រឹក្សា​សន្តិសុខ​ជាតិ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ប្រកាស​កាលពី​ថ្ងៃ​ទី​១០​កញ្ញា​តាម​TWITTER​ថា បាន​ដកហូត​តំណែង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​គឺ​លោក​JONH BOLTON ព្រោះតែ​មានការ​ខ្វែងគំនិត​គ្នា​ជា​ច្រើន លើ​សំណុំរឿង​ក្ដៅ​ទាំងឡាយ​ដូច​ជា​សំណុំរឿង​អី​ុ​រ៉​ង់ កូរ៉េ​ខាងជើង​និង​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាដើម​។ ការ​សម្រេច​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​ប៉ះ​ចំ​បុគ្គល​ដ៏​មាន​ឥទ្ធិពល​១​រូប​នៃ​សេត​វិមាន…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ប្រកាស​កាលពី​ថ្ងៃ​ទី​១០​កញ្ញា​តាម​TWITTER​ថា បាន​ដកហូត​តំណែង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​គឺ​លោក​JONH BOLTON ព្រោះតែ​មានការ​ខ្វែងគំនិត​គ្នា​ជា​ច្រើន លើ​សំណុំរឿង​ក្ដៅ​ទាំងឡាយ​ដូច​ជា​សំណុំរឿង​អី​ុ​រ៉​ង់ កូរ៉េ​ខាងជើង​និង​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាដើម​។

ការ​សម្រេច​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​ប៉ះ​ចំ​បុគ្គល​ដ៏​មាន​ឥទ្ធិពល​១​រូប​នៃ​សេត​វិមាន កើត​មាន​ក្នុង​កាលៈ​ទេសៈ​តានតឹង​ពិសេស​មួយ រវាង​សហរដ្ឋអាមេរិក​និង​អី​ុ​រ៉​ង់​។ លើ​សំណុំរឿង​នោះ​លោក​ត្រាំ​បាន​ផ្ដល់​សញ្ញា​នៃ​ការ​ខ្វែងគំនិត​គ្នា​នានា រវាង​អ្នក​និយម​ភាព​មឺ​ុ​ង​ម៉ាត់​និង​អ្នកមាន​ឆន្ទៈ​ចរចា​រហូត​ដល់​លោក​ចង់​ឲ្យ​មានការ​ជួប​ចរចា រវាង​លោក និង​សម​ភាគី​អី​ុ​រ៉​ង់​លោក​ហា​សាន់​រ៉ូ​ហា​នី​ថែម​ទៀត​។ ទោះបី​វា​ជា​ការ​ប្រញាប់ប្រញាល់​ពេក​ក្នុង​ការ​និយាយ​ថា ការ​សម្រេច​នេះ កំណត់​ពីរ​បត់​មួយ​ក្នុង​នយោបាយ​ការ​បរទេស​របស់​លោក​ត្រាំ​ក្ដី ក៏​ការ​ចាកចេញ​របស់​អតីត​ឯក​អ​ក្គ​រដ្ឋ​ទូត​រូប​នោះ នឹង​កំណត់​ពី​ការ​ផ្លាស់​ប្ដូរ​ជំហរ​មួយ​។

តាម​TWITTER​លោក​ត្រាំ​សរសេរ​ថា ខ្ញុំ​ប្រាប់​ដល់​លោក​JONH BOLTON​កាល​ពិ​យប់​មុន​នេះ​ថា យើង​លែង​ត្រូវការ​សេវាកម្ម​របស់​លោក​ទៀត​ហើយ​ក្នុង​សេត​វិមាន​។ ខ្ញុំ​មានការ​ខ្វែងគំនិត​ជាមួយ​បណ្ដា​ការ​ណែនាំ​របស់​គាត់​ក៏​ដូច​ជា​ក្នុង​ផ្ទៃ​រដ្ឋាភិបាល​ដែរ​។

ខ្ញុំ​ប្រាប់​ឲ្យ​គាត់​សុំ​លាលែង​ហើយ​គាត់​បាន​ដាក់​ពាក្យ​លាលែង​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​។ លោក​អះអាង​ថា​លោក​នឹង​ចាត់តាំង​អ្នក​ជំនួស​នា​ស​ប្ដា​ហ៍​ខាង​មុខ​។

ចំណែក​ក្នុង​សំណុំរឿង​អ៊ី​រ៉​ង់​វិញ បើ​តាម​បណ្ដា​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​កថា លោក​ដូ​ណា​ល់​ត្រាំ​ត្រៀមខ្លួន​ជា​និច្ច ជួប​ជាមួយ​សម​ភាគី​អ៊ី​រ៉​ង់​លោក​ហា​សាន់​រ៉ូ​ហា​នី​ដោយ​គ្មាន​លក្ខខណ្ឌ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ