ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តៃវ៉ាន់​ប្រកាស​ឱ្យ​ប្រជា​ជន​ប្រុង​ប្រយ័ត្ន​ក្រោយ​ការ​រញ្ជួយ​ដី​កម្រិត​៦,១​រុិច​ទ័រ​​នៅ​ល្ងាច​នេះ

14 ម៉ោង មុន

ទី​ក្រុង​តៃប៉ិ៖ នៅ​ល្ងាច​នេះ កោះ​តៃវ៉ាន់​រង​ការ​វាយ​ប្រហារ​ដោយ​គ្រោះ​រញ្ជួយ​ដី​កម្រិត​៦,១​រ៉ិច​ទ័រ​នៅ​ភាគ​អាគ្នេយ៍​។ ទំហំ​នៃ​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ និង​អាយុ​ជីវិត​របស់​មនុស្ស​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​។ នេះ​បើ​យោ​ងតាម​ទី​ភ្នាក់​ងារ​ឧតុ​និយម​។ នៅ​ទី​ក្រុង​តៃប៉ិ អគារ​ជា​ច្រើន​ចាប់​ផ្ដើម​យោល​យោគ​ចុះ​ឡើង​ៗ​ដោយ​សារ​កម្លាំង​រញ្ជួយ​។ ការ​រញ្ជួយ​ដែល​ចាប់​ផ្ដើម​កាល​ពី​វេលា​ម៉ោង​៥:៤៧​ល្ងាច​មាន​ចំណុច​​ចាប់​ផ្ដើម​ពី​ជម្រៅ​ដី​១១,៩​គីឡូ​ម៉ែត្រ​។ ដោយ​ឡែក…

ទី​ក្រុង​តៃប៉ិ៖ នៅ​ល្ងាច​នេះ កោះ​តៃវ៉ាន់​រង​ការ​វាយ​ប្រហារ​ដោយ​គ្រោះ​រញ្ជួយ​ដី​កម្រិត​៦,១​រ៉ិច​ទ័រ​នៅ​ភាគ​អាគ្នេយ៍​។ ទំហំ​នៃ​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ និង​អាយុ​ជីវិត​របស់​មនុស្ស​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​។ នេះ​បើ​យោ​ងតាម​ទី​ភ្នាក់​ងារ​ឧតុ​និយម​។ នៅ​ទី​ក្រុង​តៃប៉ិ អគារ​ជា​ច្រើន​ចាប់​ផ្ដើម​យោល​យោគ​ចុះ​ឡើង​ៗ​ដោយ​សារ​កម្លាំង​រញ្ជួយ​។ ការ​រញ្ជួយ​ដែល​ចាប់​ផ្ដើម​កាល​ពី​វេលា​ម៉ោង​៥:៤៧​ល្ងាច​មាន​ចំណុច​​ចាប់​ផ្ដើម​ពី​ជម្រៅ​ដី​១១,៩​គីឡូ​ម៉ែត្រ​។

ដោយ​ឡែក ក្រុម​អ្នក​ផែន​ដី​វិទ្យា​របស់​អាមេរិក​ប៉ាន់​ស្មាន​ថា​ការ​រញ្ជួយ​ដី​នេះ​មាន​កម្រិត​៦​រ៉ិច​ទ័រ។​​ ដូច្នេះ​ឃើញ​ថា​ការ​ប៉ាន់​ស្មាន​មាន​កម្រិត​ល្អៀង​គ្នា​បន្តិច​បន្តួច​។ យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​​ពី​ទី​ភ្នាក់​ងារ​អគ្គិ​ភ័យ​ជាតិ​ រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ទទួល​ដំណឹង​ថា​បណ្ដាញ​ដឹក​ជញ្ជូន​របស់​តៃវ៉ាន់​រង​ការ​ខូច​ខាត​នៅ​ឡើយ​ទេ​។ ក្រុម​ហ៊ុន​ TSMC ខាង​ផលិត​បន្ទះ​ឈីប​ថ្លែង​​​ថា​ការ​រញ្ជួយ​ដី​លើក​នេះ​​មាន​កម្រិត​តូច​តាច​។​ ដូច្នេះ​មិន​ទាន់​ឈាន​ដល់​ដំណាក់​កាល​ត្រូវ​ជម្លៀស​បុគ្គលិក​ចេញ​ពី​រោង​ចក្រ​ទេ​។

ទី​តាំង​​ទាំង​ឡាយ​រួម​ទាំង​ទី​ក្រុង​តៃប៉ិ, កាវ​សិង្ហ (Kaohsiung), ថៃ​ឈុង (Thaichung)​ និង​ថៃ​ណាន (Tainan) ត្រូវ​អាជ្ញា​ធរ​ប្រកាស​អាសន្ន​ដើម្បីឱ្យ​ប្រជា​ជន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​​​។ ទូរ​ទស្សន៍​ក្នុង​ស្រុក​របស់​តៃវ៉ាន់​បាន​ចាក់​ផ្សាយ​រូប​វីឌីអូ​ឃ្លីប​បង្ហាញ​ទំនិញ​ដែល​ដាក់​លក់​នៅ​តាម​ផ្សារ​ទំនើប​ធ្លាក់​រាត់​រាយ​មក​ក្រោម​។

កោះ​តៃវ៉ាន់​ស្ថិត​នៅ​ក្បែរ​ចំណុច​ប្រសព្វ​នៃ​ស្រទាប់​ផែន​ដី​ដែល​ត្រូវ​ធ្វើ​ចលនា​រំកិល​ជា​និច្ច។​​ ហេតុ​នេះ​​ប្រឈម​នឹង​ការ​រញ្ជួយ​ដី​។ ​កាល​ពី​ឆ្នាំ​២០១៦ តៃវ៉ាន់​ស្លាប់​មនុស្ស​ជាង​១​រយ​នាក់​ដោយ​សារ​ការ​រញ្ជួយ​ដី​នៅ​ភាគ​ខាង​ត្បូង​។ កាល​ពី​ឆ្នាំ​១៩៩៩​ តៃវ៉ាន់​​​មាន​ហេតុ​ការណ៍​រញ្ជួយ​ដី​ដ៏​ធំ​មួយ​កម្រិត​៧,៣​រ៉ិច​ទ័រ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​ជាង​២​ពាន់​នាក់​។ នេះ​បើ​យោង​តាម​ឆេន​ណល​ ញូស៍ អេស៊ា (Channel News Asia) និង​ប្រភព​ដទៃ​ទៀត​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com