ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ថ្ងៃ​គ្រីស​ស្មាស់​ រុស្ស៊ី​ពន្លះ​អ៊ុយ​ក្រែន​ដោយ​ដ្រូន និង​មីស៊ីល​បណ្ដាល​​ឱ្យ​ស្លា.ប់​បី​នាក់

11 ម៉ោង មុន

ទីក្រុង​កៀវ៖ ​ប្រទេស​រុស្ស៊ី​ពន្លះ​អ៊ុយ​ក្រែន​មួយ​អស់​ដៃ​ទុក​ជា​ការ​ស្វាគមន៍​បុណ្យ​គ្រីស​ស្មាស់​ដែល​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​មក​ដល់​ហើយ។ ​រុស្ស៊ី​​​បញ្ជូន​ដ្រូន​​ទៅ​វាយ​ប្រហារ​អ៊ុយ​ក្រែន​បណ្ដាល​ឱ្យ​ខូច​ខាត​អគារ​ស្នាក់​នៅ​របស់​ប្រជា​ជន​នៅទី​ក្រុង​កៀវ​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​ទី​ភ្នាក់​ងារ​ជួយ​សង្គ្រោះ​របស់​អ៊ុយ​ក្រែន​។​ ប្រជាជន​អ៊ុយ​ក្រែន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្បែរ​អគារ​កម្ពស់​៥​ជាន់​ដែល​រង​ការ​វាយ​ប្រហារ​ពី​ដ្រូន​។ នៅ​ក្នុង​ចំណោម​អ្នក​រស់​នៅ​ក្នុង​អគារ​នោះ​​មាន​បុរស​​ម្នាក់​ឈ្មោះ​អាន​ឌ្រី ស្ទេត (Andrii Stets) ជា​ភ្នាក់​ងារ​សន្តិ​សុខ​វ័យ​៣៥​ឆ្នាំ​…

ទីក្រុង​កៀវ៖ ​ប្រទេស​រុស្ស៊ី​ពន្លះ​អ៊ុយ​ក្រែន​មួយ​អស់​ដៃ​ទុក​ជា​ការ​ស្វាគមន៍​បុណ្យ​គ្រីស​ស្មាស់​ដែល​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​មក​ដល់​ហើយ។ ​រុស្ស៊ី​​​បញ្ជូន​ដ្រូន​​ទៅ​វាយ​ប្រហារ​អ៊ុយ​ក្រែន​បណ្ដាល​ឱ្យ​ខូច​ខាត​អគារ​ស្នាក់​នៅ​របស់​ប្រជា​ជន​នៅទី​ក្រុង​កៀវ​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​ទី​ភ្នាក់​ងារ​ជួយ​សង្គ្រោះ​របស់​អ៊ុយ​ក្រែន​។​ ប្រជាជន​អ៊ុយ​ក្រែន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្បែរ​អគារ​កម្ពស់​៥​ជាន់​ដែល​រង​ការ​វាយ​ប្រហារ​ពី​ដ្រូន​។

នៅ​ក្នុង​ចំណោម​អ្នក​រស់​នៅ​ក្នុង​អគារ​នោះ​​មាន​បុរស​​ម្នាក់​ឈ្មោះ​អាន​ឌ្រី ស្ទេត (Andrii Stets) ជា​ភ្នាក់​ងារ​សន្តិ​សុខ​វ័យ​៣៥​ឆ្នាំ​ ​​មាន​កូន​៣​នាក់​​។ គាត់​ឈរ​ក្បែរ​ប្រពន្ធ​របស់​គាត់​ ដៃ​កាន់​រទេះ​កូន​ង៉ែត​។ លោក​ស្ទេត​ប្រាប់​ថា​គាត់​ធ្វើ​ដំណើរ​ទៅ​កន្លែង​ធ្វើ​ការ​សុខ​ៗ​ស្រាប់​តែ​ឃើញ​ដ្រូន​ម៉ាក​សាហ៊ីត​មួយ​គ្រឿង (ជា​ដ្រូន​អត្ត​ឃាត​​ផលិត​នៅ​អ៊ីរ៉ង់) ហោះ​រំលង​ពី​លើ​ក្បាល​របស់​គាត់​។ ឃើញ​ដូច្នេះ គាត់​ក៏​ធ្វើ​ដំណើរ​បក​ក្រោយ​ទៅ​រក​កន្លែង​ស្នាក់​នៅ​។ ពេល​ទៅ​ដល់​ឃើញ​អគារ​ត្រូវ​ដ្រូន​​វាយ​ប្រហារ​ឡើង​ខ្ទេច​ខ្ទី​អស់​​។​

នៅ​ក្នុង​ឱកាស​មុន​បុណ្យ​គ្រីស​ស្មាស់​ឆ្នាំ​នេះ​ រុស្ស៊ី​បញ្ជូន​មីស៊ីល និង​ដ្រូន​ទៅ​វាយ​ប្រហារ​ទី​តាំង​យ៉ាង​តិច​១៣​កន្លែង​បណ្ដាល​ឱ្យ​ស្លាប់​ជន​ជាតិ​អ៊ុយ​ក្រែន​៣​នាក់​។ ក្នុង​នោះ​ក៏​មាន​កុមារ​ម្នាក់​ផង​ដែរ​។ មិន​តែ​ប៉ុណ្ណោះ​ ភ្លើង​អគ្គិសនី​ត្រូវ​កាត់​ផ្ដាច់​​ពេញ​ផ្ទៃ​ប្រទេស​។ ការ​វាយ​ប្រហារ​នេះ​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​មាន​កិច្ច​ពិភាក្សា​គ្នា​នៅ​ក្នុង​ចំណោម​គណៈ​ប្រតិ​ភូ​អាមេរិក អឺរ៉ុប អ៊ុយ​ក្រែន និង​រុស្ស៊ី​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ផ្នែក​ការ​ទូត​។

​​ទី​តាំង​ផលិត​ថាម​ពល​នៅ​តំបន់​ភាគ​ខាង​លិច​រង​ការ​វាយ​ប្រហារ​ខ្លាំង​ជាង​គេ​។ នេះបើ​យោង​តាម​នាយក​រដ្ឋ​មន្ត្រី​អ៊ុយ​ក្រែន លោក​ស្រី​យូលីយ៉ា ស្វ៊ីរី​ដឹន​កូ (Yulia Svyrydenko)។ លោក​ហ្សេឡិនស្គី​ក៏​បាន​និយាយ​ពាក់​ព័ន្ធ​នឹង​ការ​វាយ​​ប្រហារ​នេះ​ដែរ​។ លោក​ថា​រុស្ស៊ី​ជ្រើស​រើស​យក​ការ​វាយ​ប្រហារ​បែប​រំខាន​នៅ​ពេល​ប្រជា​ជន​អ៊ុយ​ក្រែន​ត្រៀម​អប​អរ​សាទរ​បុណ្យ​គ្រីស​ស្មាស់​។ ហ្សេឡិនស្គី​ជឿ​ជាក់​ថា​លោក​ពូទីន​​គ្មាន​ចិត្ត​ចង់​ចរ​ចា​សន្តិ​ភាព​ដោយ​ប្រាកដ​ប្រជា​ទេ​ (ចង់​មាន​ន័យ​ថា​លោក​ពូទីន​ចរ​ចា​លេង​ៗ​ឱ្យ​គេ​មើល​ឃើញ​ថា​គាត់​ក៏​មាន​ចិត្ត​ចង់​ចរ​ចា​ដែរ)។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ