លោក Jack Ma ដែលជាមហាសេដ្ឋីមានប្រាក់ច្រើនជាងគេនៅប្រទេសចិន បានលាឈប់ពីតំណែងជាប្រធានក្រុមហ៊ុន Alibaba Group ហើយកាលពីថ្ងៃទី ៣ខែកញ្ញានេះ ។ Alibaba ដែលជាគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិចតូចមួយដែលលោកបានកសាងឡើងជាមួយមនុស្ស ១៧នាក់ផ្សេងទៀតក្នុងឆ្នាំ ១៩៩៩ មកនោះថ្ងៃនេះបានក្លាយជាចក្រភពបច្ចេកវិទ្យាដែលមានទឹកប្រាក់ចំនួន ៤៦០ពាន់លានដុល្លារ ។
ពិធីជប់លៀងលាគ្នាដែលត្រូវនឹងខួបកំណើតគម្រប់ ៥៥ឆ្នាំរបស់សហគ្រិនបច្ចេកវិទ្យារូបនេះ និងខួបលើកទី ២០របស់ Alibaba បានរៀបចំទទួលបុគ្គលិកជាង ៦០.០០០ នាក់នៅឯមជ្ឈមណ្ឌលកីឡដ្ឋានអូឡាំពិកនៅ Hangzhou ដែលជាទីក្រុងកំណើតរបស់ម្ចាស់ក្រុមហ៊ុនក្នុងខេត្ត Zhejiang ប្រទេសចិន ។ ជា មួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ៣៨,៦ ពាន់លានដុល្លារលោក Ma បានតែចូលនិវត្តន៍នៅវ័យក្មេងក្នុងប្រទេសចិន ដែលជាធម្មតាស្ថាបនិកបានកាន់កាប់ក្រុមហ៊ុនរបស់ពួកគេរហូតដល់អាយុ ៨០ឆ្នាំឯណោះ ។
ទោះយ៉ាងណា មហាសេដ្ឋីជំនួញរូបនេះនឹងនៅតែស្ថិតក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Alibaba រហូតដល់ឆ្នាំ ២០២០ ហើយស្ថិតនៅជាដៃគូពេញមួយជីវិតក្នុងភាពជាដៃគូ Alibaba ដែលជាក្រុមប្រតិបត្តិជាន់ខ្ពស់ដែលតែងតាំងជានាយកលើក្រុមប្រឹក្សាភិបាល នេះបើយោងតាមកាសែត South China Morning Post ដែលគ្រប់គ្រងដោយក្រុមហ៊ុន ។ ចំពោះអ្នកស្នងតំណែងគឺលោក Daniel Zhang ជានាយកប្រតិបត្តិ និងជាគណនេយ្យករខាងពាណិជ្ជកម្មដែលមានចរិតទន់ភ្លន់ផ្ទុយពីរបៀបដឹកនាំរបស់គាត់ ។
យោងតាម Business Insider ឱ្យដឹងថាលោក Ma បាននិយាយកាលពីឆ្នាំ ២០១៨ ថា « Zhang មានតក្កវិជ្ជា និងជំនាញត្រិះរិះពិចារណារបស់ Supercomputer ការប្តេជ្ញាចិត្តចំពោះចក្ខុវិស័យរបស់គាត់ភាពក្លាហានអស់ពីចិត្តក្នុងការយកគំរូអាជីវកម្ម និងឧស្សាហកម្មប្រកបដោយភាពច្នៃប្រឌិតនាពេលអនាគត ។
លោក Zhang ដែលរក្សាតំណែងជានាយកប្រតិបត្តិត្រូវតែរកវិស័យថ្មីៗនៃកំណើននៅពេលឧស្សាហកម្មពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ចិនឈានមុខគេ ។ អ្នកវិភាគ Liu Yiming បាននិយាយថា «ប្រសិនបើក្រុមហ៊ុន Alibaba ចង់ស្វែងរកគំនិតច្នៃប្រឌិតថ្មី ឬនិន្នាការថ្មីនេះនឹងកាន់តែពិបាកជាងមុន» ។ លោកបន្ថែមថាវានឹងក្លាយជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ Zhang ។
កាលពីឆ្នាំមុនលោក Ma បានប្រកាសជាផ្លូវការនូវផែនការរបស់លោកក្នុងការលាលែងពីតំណែងនៅក្នុងលិខិតមួយទៅអតិថិជននិយោជិក និងម្ចាស់ភាគហ៊ុន ។ ដោយលោកបានសរសេរថា «គ្មានក្រុមហ៊ុនណាអាចពឹងផ្អែកលើស្ថាបនិករបស់ខ្លួនបានទេ» ។ «ដោយសារតែដែនកំណត់រាងកាយលើសមត្ថភាព និងថាមពលរបស់មនុស្សម្នាក់គ្មាននរណាម្នាក់អាចទទួលយកបាននូវទំនួលខុសត្រូវជាប្រធាន និងនាយកប្រតិបត្តិជារៀងរហូត» ។
បច្ចុប្បន្នបុរសវ័យ ៥៥ ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងលះបង់ពេលវេលាភាគច្រើនរបស់គាត់ដើម្បីមនុស្សធម៌ដោយបានចាប់ផ្តើមមូលនិធិ Jack Ma ក្នុងឆ្នាំ ២០១៤ ដោយគាត់ក៏បានលើកឡើងពីមូលនិធិ Bill និង Melinda Gates ផងដែរ ។ យោងតាម CNN ឱ្យដឹងថាអ្នកនិពន្ធ Duncan Clark បាននិយាយថា «Ma កំពុងបង្ហាញនូវចំណាប់អារម្មណ៍របស់គាត់មួយរយៈនៅក្នុងវិស័យមនុស្សធម៌ បរិស្ថាន ការផ្តល់អំណាចដល់ស្ត្រី ការអប់រំ និងការអភិវឌ្ឍ» ។
លោក Ma ទំនងជានឹងខិតខំប្រឹងប្រែងក្នុងការអប់រំ ព្រោះមុនពេលក្លាយជាអ្នកជំនាញខាងបច្ចេកវិទ្យាគាត់ គឺជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ដែលរកលុយបាន ១២ដុល្លារក្នុងមួយខែដោយធ្វើការនៅសាកលវិទ្យាល័យក្នុងស្រុកមួយ ។ លោក Ma ធ្លាប់បានប្រាប់ទៅ Bloomberg កាលពីឆ្នាំទៅថា «ខ្ញុំគិតថានៅថ្ងៃណាមួយហើយឆាប់ៗនេះខ្ញុំនឹងត្រលប់ទៅបង្រៀនវិញ ។ នេះគឺជាអ្វីដែលខ្ញុំគិតថាខ្ញុំអាចធ្វើបានប្រសើរជាងការធ្វើជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Alibaba» ។ (សម្រួលដោយ៖ ស្រីណា)
ប្រភព៖ Nextshark
ខេត្តកណ្ដាល ៖ ជនសង្ស័យចំនួន៥នាក់ប្រដាប់ដោយខ្សែក្រវាត់ និងមួកសុវត្ថិភាពបានជិះម៉ូតូ២គ្រឿងដេញតាមវាយប្លន់យកម៉ូតូ១គ្រឿងពីយុវជន២នាក់ ប៉ុន្តែមិនបានសម្រេច...
ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី៦ ខែធ្នូ លោកគួច ចំរើន អភិបាលខេត្តុ បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យការដ្ឋានសំណង់ចំនួន៣កន្លែងនៅខាងក្រោយសណ្ឋាគារសុខា ក្នុងភូមិ...
រាជធានីភ្នំពេញ ៖ ថ្មីៗនេះ បន្ទាប់ពីផលិតផលរូបរាងថ្មីរបស់ស្រាបៀរកម្ពុជា ទទួលបានការគាំទ្រខ្លាំងពីអតិថិជនទូទាំងប្រទេស ក្រុមហ៊ុនក៏ចាប់ផ្តើមផ្តល់នូវបទពិសោធន៍...
ការសម្រេចចិត្តជ្រើសរើសយកមនុស្សប្រុសឬស្រីម្នាក់មកធ្វើជាស្វាមី ឬភរិយាពិតជារឿងសំខាន់ណាស់នៅក្នុងជីវិតជាគ្រហស្ថ បើជ្រើសរើសខុស បុគ្គលនោះនឹងជួបប្រទះនូវ...
ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៤ឃុំ នៅជាយភ្នំកំចាយបូកគោ ស្ថិតក្នុងស្រុកព្រៃនប់មានចំនួន...
ឥទ្ធិពលដែលបង្កពីបម្រែបម្រួលបរិស្ថានកំពុងតែអាចមើលឃើញកាន់តែច្បាស់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែលម៉ាស៊ីនកាន់តែមានភាពឆ្លាតវៃទៅ និងការព្រួយបារម្ភពីសង្គ្រាម...
រាជធានីភ្នំពេញ ៖ គណៈបញ្ជាការដឹកនាំអនុវត្តផែនការសកម្មភាពបង្ការ ទប់ស្កាត់ បង្ក្រាបអំពើលួច ឆក់ នៅរាជធានីភ្នំពេញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងទី៩ ខែធ្នូ...
រាជធានីភ្នំពេញ ៖ ទីភ្នាក់ងារសុខភាព និងសុវត្ថិភាពការងារកូរ៉េ (KOSHA) បានសម្រេចបន្តកិច្ចសហប្រតិបត្តិការជួយពង្រឹងសុខភាព និងសុវត្ថិភាពការងារជាមួយកម្ពុជាជាលើកទី៤...
សម្រាប់អនាគតកាល…លែងមានអ្នកនយោបាយ «ជើងខ្លាំង» ណាមួយហ៊ាន «ចូលហ៊ុន»…បង្កើតបក្សជាមួយលោកសម រង្ស៊ី ទៀតហើយ…ព្រោះលោកសម រង្ស៊ី ធ្វើនយោបាយរុញស៊ីក្លូចូលឡាន…ហើយ...
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីអគ្គិភ័យមួយបានកើតឡើងនៅជាន់ទី១៩ របស់អគារការដ្ឋានសំណង់យីហោ GIA TOWER បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កីឡាករជើងខ្លាំងរបស់ក្លិបសេះបង្កង់ Cristiano Ronaldo និយាយជាមួយមិត្តភក្តិពីរឿងដែលរូបគេសោកស្តាយបំផុត ខណៈដែលពេលនេះអ្វីៗហាក់បីដូចជា...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា អតីតគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Jose Mourinho ត្រូវបានគេរាយការណ៍ថា កំពុងព្យាយាមពង្រឹងក្រុមរបស់គាត់នៅខែមករា ឆ្នាំ២០២០ខាងមុខ ។...
ខេត្តព្រះសីហនុ ៖ មួយរយៈនេះ មានរថយន្តតាក់សុីដឹកភ្ញៀវជនជាតិចិនក្នុងក្រុងព្រះសីហនុមួយចំនួន ត្រូវបានជនមិនស្គាល់មុខ ធ្វើការវាយប្រហារដោយគប់បំបែកកញ្ចក់ជា...
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា រោងចក្រផលិតទឹកកកដើម និងអនាម័យចំនួន២កន្លែងខាងជើង និងខាងត្បូងក្បែរកំពង់ដព្រែកលៀប កោះដាច់ កំពុងតែបង្កសំឡេងរំ...
ខេត្តបន្ទាយមានជ័យ ៖ «មន្ត្រីជំនាញ មុននឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋសាងសង់លំនៅដ្ឋានត្រូវពិនិត្យឱ្យបានច្បាស់លាស់ចៀសវាងប៉ះពាល់ចំណីផ្លូវ, ចំណីស្ទឹង-បឹងបួរ និងចំណី...
ប្រទេសស៊ីលី ៖ កងទ័ពអាកាសស៊ីលី ដែលដាក់ពង្រាយមធ្យោបាយសង្គ្រោះដ៏ច្រើនប្រកាសថា យន្តហោះយោធាស៊ីលី១គ្រឿងជាមួយមនុស្សជិះក្នុងនោះ៣៨នាក់ ដែលបាត់ដានពីរ៉ាដា កាលពី...
តាមគេហទំព័រហោរាសាស្ត្រចិនសែដែលល្បីឆុតបំផុតបានទស្សន៍ទាយថា ចាប់ពីព្រលប់ថ្ងៃនេះ (ថ្ងៃអង្គារ ទី១០ ខែធ្នូ) រហូតដល់ព្រឹកស្អែកឆ្នាំទាំង៧ត្រូវផ្លាស់ប្ដូរ...
ដំបូន្មានល្អៗដែលជួយឲ្យអ្នករកលុយបានច្រើនជាងមុនមានច្រើនណាស់ ហើយដំបូន្មានដែលអាក្រក់ៗក៏មានប្រហាក់ប្រហែលគ្នាដែរ ។ បើអ្នកចេះតែស្តាប់តាមដំបូន្មានរបស់អ្នក...
ខេត្តបន្ទាយមានជ័យ ៖ គ្រួសារមួយបានបង្អួតក្រវិលកំប៉ុងស្រាបៀរមួយថង់ មានទម្ងន់ជិត២០គីឡូក្រាម ស្មើនឹងរាប់ម៉ឺនក្រវិល ក្រោយពីផឹករយៈពេលជិត១០ឆ្នាំ ប៉ុន្តែសម្រាប់...
លោកប្រធានាធិបតី វ្លាឌីមា ពូទីន (Vladimir Putin) របស់ប្រទេសរុស្ស៊ីល្បីថាជាមនុស្សដែលមានរឿងសម្ងាត់ច្រើនជាពិសេសរឿងទាក់ទិននឹងលុយដែលមិនទាន់មាននរណាដឹងច្បាស់នៅឡើយថា...