ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Chelsea ជះ​លុយ​ទិញ Youcef Atal បាន​លុះត្រាតែ​រឿង​១​នេះ​កើតឡើង

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​តោ​ខៀវ Chelsea ខិតខំ​ធ្វើ​យ៉ាងណា​ឱ្យ​មានការ​បន្ថយ​ពេល​ដាក់​ពិន័យ​មិន​ឱ្យ​ទិញ​កីឡាករ ដើម្បី​អាច​ទិញ​យក​កីឡាករ Youcef Atal…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​តោ​ខៀវ Chelsea ខិតខំ​ធ្វើ​យ៉ាងណា​ឱ្យ​មានការ​បន្ថយ​ពេល​ដាក់​ពិន័យ​មិន​ឱ្យ​ទិញ​កីឡាករ ដើម្បី​អាច​ទិញ​យក​កីឡាករ Youcef Atal ដែល​ជា​គោលដៅ​របស់​ខ្លួន​។

ខ្សែការពារ​រូប​នេះ​គឺជា​អ្វី​ដែល Chelsea ចង់បាន​យូរ​មក​ហើយ តាំងពី​បាន​ទទួល​ពិន័យ​មិន​ឱ្យ​ទិញ​ដូរ​កីឡាករ​មក​។ តែបើ​តាម​សារព័ត៌មាន Calciomercato.com បានឱ្យ​ដឹង​ថា Chelsea នឹង​ត្រូវ​ប្រជែង​ជាមួយនឹង Valencia ក្នុង​ការ​ដណ្តើម​យក​កីឡាករ​រូប​នេះ​។

​មុន​នឹង​អាច​ប្រជែង​បាន Chelsea ត្រូវ​ទៅ​បញ្ចុះបញ្ចូល​តុលាការ​បាល់ទាត់​ជា​មុន​សិន ដើម្បី​អាច​ដក​ការ​ពិន័យ​បានឱ្យ​កាន់តែ​ឆាប់​កាន់តែ​ល្អ​។ គេ​មាន​ទំនុកចិត្ត​ខ្ពស់​ថា នឹង​អាច​រួចខ្លួន​ពី​ការ​ដាក់​ពិន័យ​នេះ នៅ​ក្នុង​ខែមករា​ឆ្នាំ​ក្រោយ​។ បើ​អាច​រួច​ពិន័យ​មែន ក្លិប​នេះ​នឹង​ធ្វើការ​ទិញ​យក Atal មក​លេង​ភ្លាម​ជាមួយនឹង​ការ​ជះ​លុយ​៣៥​លាន​ផោន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​គ្រាន់តែ​ជា​គម្រោង​របស់ Chelsea ប៉ុណ្ណោះ ហើយ​វា​នឹង​អាច​កើតឡើង​លុះត្រាតែ​ការ​ពិន័យ​ពិតជា​ត្រូវ​ដក​ចេញ​មែន​នៅ​ខែមករា​ឆ្នាំ​ក្រោយ ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ