ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករស់​ជិតស្ថានីយប្រេងសាំង​កំពុង​ដេក​មិន​លក់បក់មិនល្ហើយ​ទេ​​រាល់ថ្ងៃ​

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ស្ថានីយ​លក់​ប្រេងឥន្ធនៈ​មួយ ដែល​គេ​លួច​ចាក់​បេតុងទាំង​យប់​នៅ​ចំ​កណ្តាល​ក្រុង​សៀមរាប​បាន​ប្រហែល​២០%ហើយ​នោះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាង​១០​គ្រួសារ ដែល​រស់នៅ​ជាប់របង​សំណង់​ស្ថានីយ​ប្រេង​នេះ មានការ​ព្រួយបារម្ភ​ភ័យ​ខ្លាច​នៅ​ពេល​ស្ថានីយ​នេះ​ដំណើរការ​ឡើង នៅ​ថ្ងៃ​ណាមួយ​អាច​កើត​មាននូវ​ហានិភ័យ​ជាយថាហេតុ ។ ដូច្នេះ​…

ខេត្តសៀមរាប ៖ ស្ថានីយ​លក់​ប្រេងឥន្ធនៈ​មួយ ដែល​គេ​លួច​ចាក់​បេតុងទាំង​យប់​នៅ​ចំ​កណ្តាល​ក្រុង​សៀមរាប​បាន​ប្រហែល​២០%ហើយ​នោះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាង​១០​គ្រួសារ ដែល​រស់នៅ​ជាប់របង​សំណង់​ស្ថានីយ​ប្រេង​នេះ មានការ​ព្រួយបារម្ភ​ភ័យ​ខ្លាច​នៅ​ពេល​ស្ថានីយ​នេះ​ដំណើរការ​ឡើង នៅ​ថ្ងៃ​ណាមួយ​អាច​កើត​មាននូវ​ហានិភ័យ​ជាយថាហេតុ ។

ដូច្នេះ​ ពួក​គាត់​សំណូម ពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស​អាជ្ញា​ធរ​មូលដ្ឋាន​ជួយ​អន្តរាគមន៍​ឲ្យ​បាន​​ឆាប់​ផង ព្រោះ​ពួក​គាត់​ដែល​នៅ​ជុំវិញ​ស្ថានីយប្រេងឥន្ធនៈដែល​កំពុង​លួច​សាងសង់​នេះ មិន​បាន​ផ្តិត​មេ​ដៃ​ឲ្យ​ធ្វើ​ទេ ។ សូម​បញ្ជាក់​ថា ទីតាំង​សំណង់​ស្ថានីយប្រេងឥន្ធនៈ​ដែល​កំពុង​សាងសង់​នេះ ស្ថិត​នៅ​តាម​ផ្លូវ​៧​មក​រា ទល់មុខ​វិទ្យាល័យ​អង្គរ ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។

លោក សាម ឡ​ន ចៅសង្កាត់​សាលា​កំរើកបាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា ចាំ​គាត់​សុំ​យោ​បល់​ទៅ​អភិបាលក្រុង​សិន ព្រោះ​ទីតាំង​ស្ថានីយ​ប្រេង​នោះ​ប្រហែល​អត់​ទាន់​មានច្បាប់​ទេ​មើលទៅ ។ រីឯ​លោក ហ៊ី សាយ ប្រធា មន្ទីរ​សុរិយោដី​ខេត្ត បាន​ប្រាប់​ភ្នាក់ងារ​កោះ សន្តិភាព​ថា លោក​ឲ្យ​ក្រុមការងារ​ជំនាញ​ទៅ​ពិនិត្យ​មើល​ហើយ​នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា ។

ជុំវិញ​បញ្ហា​ខាងលើ​នេះ ភ្នាក់ងារ​កោះសន្តិភាព មិន​អាច​សុំ​ការ​ពន្យល់​ពី​ម្ចាស់​សំណង់​ទីតាំង​ស្ថានីយ​ប្រេង​នោះ​បាន​ទេ ដោយសារ​កម្មករ​សំណង់​ដែល​កំពុង​ធ្វើ​នៅ​ក្នុង​បរិវេណ​នោះ​ប្រាប់​ថា មិន​ស្គាល់​លេខ​ទូរស័ព្ទ​របស់​ម្ចាស់​សំណង់​ទេ ។ តាម​ព័ត៌មាន​ថា ក្រោយ​ពី​មាន​ប្រតិកម្ម​នោះ​គេ​ឃើញ​ថា​ការ​សាងសង់​ហាក់​បាន​ផ្អាក​សកម្មភាព​ ។

ការ​ព្រួយបារម្ភ​ពី​ការ​សាងសង់​ស្ថានីយ​ប្រេង​នេះ ព្រោះតែ​ខ្លាច​កើត​មាន​ហានិភ័យ​ជាយថាហេតុ ដែល​កន្លង​មក​ធ្លាប់​មានការ​ផ្ទុះ​ឆេះ​ស្ថានីយ​បញ្ចូល​ហ្គា​ស​រថយន្ត​មួយ​កន្លែង​នៅ​ក្នុង​សៀមរាប​នេះ បណ្តាល​ឲ្យ​មាន​ស្លា្​ប់ និង​រង​របួស​ជា​ច្រើននាក់ ហើយ​ក្រោយមក​មន្ត្រី​ជំនាញ​ថា​ស្ថានីយ​បញ្ចូល​ហ្គា​ស​នោះ​អត់​ច្បាប់​ថែម​ទៀត ៕ (សម្រួលដោយ៖ ស្រីណា) ​

អត្ថបទសរសេរ ដោយ