ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់ថា Ronaldoរក​លុយ​បាន​ច្រើន​ជាងគេ​ដល់​ទៅ​៣​ដង​?

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo មាន​ប្រាក់​ឆ្នាំ​ពី​ក្លិប Juventus ច្រើន​ជាង​កីឡាករ​ណា​ៗ​ទាំងអស់​ នៅ​ក្នុង…

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo មាន​ប្រាក់​ឆ្នាំ​ពី​ក្លិប Juventus ច្រើន​ជាង​កីឡាករ​ណា​ៗ​ទាំងអស់​ នៅ​ក្នុង Serie A​។ ពោល​គឺ​ច្រើន​ជាង​កីឡាករ​ភាគច្រើន​ដល់​ទៅ​៣​ដង​។

តាម​ទិន្នន័យ​បាន​មក​ពី​ព័ត៌មាន Gazzetta dello Sport កីឡាករ​របស់​ក្លិប​សេះបង្កង់ Ronaldo យក​ប្រាក់​ពី​ក្លិប​ទៅ​ផ្ទះ ៣៤​លាន​ដុល្លារ ជា​រៀង​រាល់​ឆ្នាំ ដែល​ធ្វើ​ឱ្យ​រូបគេ​ក្លាយទៅជា​កីឡាករ​នៅ​ក្លិប​អ៊ី​តា​លី​មាន​ប្រាក់​ឆ្នាំ​ច្រើន​ជាងគេ ខណៈ​ដែល Matthijis de Ligt ឈរ​នៅ​លំដាប់​ទី​២​។

ថ្វីបើ​ឈរ​នៅ​លំដាប់​ទី​២​ក្តី Matthijis de Ligt មាន​ប្រាក់​ឆ្នាំ​ត្រឹមតែ ៨.៨​លាន​ដុល្លារ ដែល​អាច​និយាយ​បាន​ថា​តិច​ជាង Ronaldo ៣​ដង​។ សម្រាប់​កីឡាករ​មាន់​ថ្មី Romelu Lukaku បាន​ប្រាក់​ឆ្នាំ​៨.៣​លាន​ដុល្លារ និង បូក​បន្ថែម​ប្រាក់​លើកទឹកចិត្ត​១.៨៥​លាន​ដុល្លារ ដែល​ធ្វើ​ឱ្យ​គេ​ឈរ​នៅ​លំដាប់​ទី​៣​។

Gonzalo Higuain ដែល​ធ្លាប់​ឈរ​នៅ​លើ​លំដាប់​ទី​២​បន្ទាប់​ពី Ronaldo កាលពី​ឆ្នាំ​មុន ពេល​នេះ​បាន​ចុះ​មក​លេខ​៤ ដែល​មាន​ប្រាក់​ឆ្នាំ​ដូច​ទៅ​នឹង Lukaku ដែរ តែ​គ្មាន​ប្រាក់​លើកទឹកចិត្ត​បន្ថែម​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Juventus បាន​ជះ​លុយ ៣២៥​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ គ្រាន់តែ​ទៅ​លើ​ប្រាក់​ឆ្នាំ​របស់​កីឡាករ​ទាំងអស់ បើ​តាម​ការ​អះអាង​របស់​ព័ត៌មាន Gazzetta dello Sport៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ