ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ជីករ​ក្នុង​ផ្សារ​ឃ្លាំង​រំសេវ​យំ​ស្រែក​លេង​ចេញ​ហើយ បើ​តូប​ខ្ទេច​អស់​គ្មាន​សល់(មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា តូប​លក់​ទូរស័ព្ទ​ដៃ​ចំនួន​ជាង​៣០​តូប​នៅ​ក្នុង​ផ្សារ​ឃ្លាំង​រំសេវ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ឆេះ​ខូចខាត​អស់​ស្ទើរ​ទាំងស្រុង និង​បណ្តាល​ឲ្យ​កម្លាំង​បង្ការ និង​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ម្នាក់​រង​របួស បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អាជីវករ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​ធ្វើការ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ កាលពី​វេលា​ម៉ោង​១១​យប់…

រាជធានី​ភ្នំពេញ ៖​ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា តូប​លក់​ទូរស័ព្ទ​ដៃ​ចំនួន​ជាង​៣០​តូប​នៅ​ក្នុង​ផ្សារ​ឃ្លាំង​រំសេវ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ឆេះ​ខូចខាត​អស់​ស្ទើរ​ទាំងស្រុង និង​បណ្តាល​ឲ្យ​កម្លាំង​បង្ការ និង​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ម្នាក់​រង​របួស បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អាជីវករ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​ធ្វើការ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១០ ខែកញ្ញា​នេះ​ត្រង់​ចំណុច​ខាងក្នុង​ផ្សារ​ឃ្លាំង​រំសេវ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេ​ទុង ក្រុម​ទី​៥០ ភូមិ​ទី​៨ សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​មានបាន​ធុំក្លិន​ឈ្ងៀម​ចេញ​មក​ពី​ក្នុង​ផ្សារ​ឃ្លាំង​រំសេវ ខណៈ​ពេល​ដែល​អាជីវករ​លក់ដូរ​ទាំងអស់​បាន​ចាក់សោ​តូប ហើយ​ចេញ​ទៅ​សម្រាក​នៅផ្ទះ​រៀង​ៗ​ខ្លួន ។ លុះ​មួយសន្ទុះ​ក្រោយមក ក៏​ស្រាប់តែ​មាន​លេច​ចេញ​ជា​អណ្ដាតភ្លើង​លាយឡំ​ជាមួយ និង​ផ្សែង​ខ្មៅខ្មួល​ខ្មាញ់​បាន​កំពុង​តែ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ចេញពី​ខាងក្នុង​តូប​លក់​ទូរស័ព្ទ​ដៃ​ដែល​នៅ​ជួរ​ខាង​មុខ​នៃ​ផ្សារ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សន្តិសុខ​ផ្សារ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​ធ្វើការ​បាញ់​ពន្លត់ និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ចុះ​មក​ជួយ​អន្តរាគមន៍ ។

បន្ទាប់​ពី​ប្រជាពលរដ្ឋ​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​អណ្តាតភ្លើង​អស់​ជា​ច្រើន​បំពង់​រួច​មក​ក៏​នៅ​តែ​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​នោះ​ទេ ។ ដោយ​អណ្តាតភ្លើង​បាន​បន្ត​ឆាបឆេះ​កាន់តែ​ខ្លាំង​ឡើង​ៗ និង​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​តូប​ដែល​នៅ​ជាប់​គ្នា​ជា​បន្តបន្ទាប់​ភ្លាម​ៗ​នោះ​ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​បាន​រាយការណ៍​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ឲ្យ​ចុះ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ។

ក្រោយមក​ក៏​ឃើញ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​​ជាង​២០​គ្រឿង ។ ក្នុង​ប្រតិបត្តិការ​បាញ់​ទឹក​ពន្លត់​នោះ​ប្រើប្រាស់​រយៈពេល​ចំនួន​២​ម៉ោង​ទើប​រលត់​ទៅ​វិញ​ជា​ស្ថាពរ ដោយ​ប្រើប្រាស់​ទឹក​​អស់ជាច្រើន​គ្រឿង ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ខាងលើ គឺ​បាន​ផ្តើម​ឆាបឆេះ​ចេញពី​តូប​លក់​ទូរស័ព្ទ​ដៃ​លេខ A202 A204 A205 ។ និង​បាន​ឆាបឆេះ​រាលដាល​ដល់​តូប​ដែល​នៅ​ជាប់​គ្នា​ជា​បន្តបន្ទាប់ សរុប​ទាំងអស់​ចំនួន​៤០​តូប ដែល​សុទ្ធតែ​ជា​តូប​លក់​ទូរស័ព្ទ​ដៃ ក្នុង​នោះ​ដែល​តូប​ចំនួន​២៥​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ខូចខាត​អស់ទាំង​ស្រុង និង​តូប​ចំនួន​១៥​ទៀត​បាន​ឆេះ​រង​ការ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​មួយ​ចំនួន​ធំ ព្រមទាំង​បណ្តាល​ឲ្យ​កម្លាំង​បង្ការ និង​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ម្នាក់​រង​របួស​រយះ​ដៃ​ខាងឆ្វេង ខណៈ​ពេល​កំពុង​ធ្វើ​ប្រតិបត្តិការ​បាញ់​ទឹក​ពន្លត់ ។ ចំពោះ​ហេតុការណ៍​ខាងលើ​នេះ​ជំហាន​ដំបូង​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា បង្ក​ឡើង​ដោយ​ការ​ឆ្លង​ចរន្តអគ្គិសនី ។ ព័ត៌មានលំអិតនឹងមានផ្សាយជូនបន្ត ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ