សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំលើកឡើងកាលពីថ្ងៃទី៩កញ្ញាថា ការចរចាជាមួយពួកតាលីបង់ត្រូវបញ្ចប់ហើយ ក្រោយពីលោកប្រកាសលុបចោលការជួបគ្នាជាសម្ងាត់ដែលគ្រោងធ្វើ នៅCAMP DAVIDជាមួយបណ្ដាប្រមុខតាលីបង់មក។
ការអះអាងនោះរបស់ប្រមុខសេតវិមានផ្ទុ្យគ្នានឹងការលើកឡើង របស់រដ្ឋមន្ត្រីការបរទេសលោកMIKE POMPEOដែលពោលកាលពីថ្ងៃទី៨កញ្ញាថា ពុំបដិសេធឡើយការចរចាជាមួយពួកបះបោរអាហ្វហ្គានីស្ថាន។ ក្នុងពាក្យពេចន៍មឺុងម៉ាត់លោកត្រាំអះអាងថា ការចរចាពិតជាបញ្ចប់។
ក្រោយប្រកាសកាត់ផ្ដាច់ការចរចា ដែលមុននេះហាក់ដូចជាហៀមនឹងសម្រេចបានកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយទៅហើយក្រោយសង្គ្រាម១៨ឆ្នាំ លោកត្រាំបន្តថាកងទ័ពអាមេរិកបានពង្រឹងការវាយលុករបស់ខ្លួន ប្រឆាំងពួកបះបោរ ចាប់តាំងពីការវាយប្រហារភេរវកម្មដ៏បង្ហូរឈាមមួយ កាលពីថ្ងៃទី៥កញ្ញានៅក្រុងកាប៊ុល ដោយក្នុងចំណោមអ្នកស្លាប់មានទាហានអាមេរិកម្នាក់មក។
តាមTWITTERលោកត្រាំសរសេរថា ដោយឆ្លើយតបចំពោះការគំរាមកំហែងរបស់ពួកតាលីបង់ដែលថា នឹងធ្វើឲ្យអាមេរិករងការឈឺចាប់ រយៈពេល៤ថ្ងៃចុងក្រោយនេះយើងបានវាយប្រហារពួកសត្រូវខ្លាំងជាងពេលណាៗទាំងអស់ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។
ពេលសួរថាតើការកាត់ផ្ដាច់ការចរចានោះ មានន័យថា ជាការបោះបង់ចោលការដកជាបន្តបន្ទាប់ទាហានមួកផ្នែក ក្នុងចំណោមទាហានអាមេរិកពី១៣.០០០ទៅ១៤.០០០នាក់នៅអាហ្វហ្គានីស្ថានឬយ៉ាងណា0x017d7 លោកត្រាំឆ្លើយថាខ្ញុំចង់ឲ្យមានការចាកចេញនោះ តែយើងនឹងចាកចេញក្នុងពេលដ៏ល្អមួយ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ