ស្រី​ស្រស់​សោ​ភា និង​មិត្តភក្តិ​ត្រូវ​ចិន​បបួល​ទៅ​លេង​ផ្ទះ ស្រាប់តែ​លេង​​ល្បិច​ផ្អើល​


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ស្រស់​សោភា​ម្នាក់ រួម​ជា​មួយ​​​មិត្តភក្តិ​២​ទៅ​៣​នាក់​ទៀត ខណៈ​ចប់​កម្មវិធី​ខួបកំណើត​ក៏​ត្រូវ​​ជនជាតិ​ចិន​បបួល​ឱ្យមក​លេង​ផ្ទះ ហើយ​បាន​បើករថយន្ត​១​គ្រឿង​ស៊េរី​ទំនើប​ម៉ាក M Plus ចេញ​មក​ពី​កម្ម​ពិធី ស្រាប់តែ​​​ត្រូវ​ជន​​ជាតិ​ចិន​នោះ​លួច​យក​រថយន្ត​ទៅ​បាត់​ជាង​មួយ​ម៉ោង​បង្ក​ឱ្យ​មាន​ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​មូលដ្ឋាន កាល​ពី​ម៉ោង​1​និង​30​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​10 ខែកញ្ញា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវ​កែវ​​ច​ន្តា នៅ​ចំណុច​ក្បែរ​នឹង​ម៉ាស៊ីន​បូ​ប​ទឹក ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

តាម​ប្រភព​ពី​នារី​រង​គ្រោះ​ឈ្មោះ​ដា លី​ន អាយុ​31​ឆ្នាំ មុខរបរ​លក់ដូរ​តាម​អន​ឡាញ បានឱ្យ​ដឹង​ថា មុន​កើតហេតុ គឺជា​ថ្ងៃ​ខួបកំណើត​របស់​គាត់ ហើយ​គាត់​ក៏​ធ្វើ​ខួប​នៅ​ក្នុង​សណ្ឋាគារ​មួយ​កន្លែង នៅ​​​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ក្នុង​នោះ​ក៏​មាន​មិត្តភក្តិ​ប្រុស​ៗ​ជា​ជនជាតិ​ចិន​ចំនួន​3​ទៅ​4​នាក់​ទៀត​ចូលរួម​ជាមួយ ដោយ​គាត់ និង​ជនជាតិ​ចិន​នោះ​ស្គាល់​គ្នា​ជិត​មួយ​ឆ្នាំ​មក​ហើយ​រាប់អាន​គ្នា​ធម្មតា​។

ប្រភព​ដដែល​បន្ត​ថា លុះ​ពេល​ដែល​កម្មវិធី​ចប់ ទើប​ជនសង្ស័យ​ជា​ជនជាតិ​ចិន​បាន​បបួល​រូប​គាត់ និង​មិត្តភក្តិ​២​ទៅ​៣​នាក់​ទៀត​ឱ្យមក​លេង​ផ្ទះ​ខ្លួន​នៅ​ឯ​ផ្លូវ​កែវ​ច​ន្តា ចំណុច​កើតហេតុ​ខាងលើ​។ ខណៈ​ពេល​ជិះ​មក​ដល់​ក៏​ស្រាប់តែ​ជនសង្ស័យ​នោះ​បាន​លួច​យក​រថយន្ត​របស់​ជន​រង​គ្រោះ​ម៉ាក M Plus ពណ៌​ក្រហម ដែល​មាន​ពាក់​ស្លាក​លេខ​ភ្នំពេញ 2BA7268 ទៅ​បាត់ ក្រោយមក​មិត្តភក្តិ​ជន​រង​គ្រោះ​បាន​ទូរស័ព្ទ​ទៅ​ប្តឹង​សមត្ថកិច្ច​ឱ្យមក​ជួយ​អន្តរាគមន៍ រហូត​ដល់​រយៈពេល​ជិះ​មួយ​ម៉ោង ទើប​ជនសង្ស័យ​បាន​បើក​យក​រថយន្ត​ត្រឡប់​មក​វិញ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នោះ​ទេ គ្រាន់តែ​បាន​រថយន្ត​ហើយ​បើក​ត្រឡប់​ទៅ​ផ្ទះ​វិញ​តែ​ប៉ុណ្ណោះ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ