ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅស្រី​២​នាក់ ចាក់សម្លាប់​យាយ​បង្កើត ព្រោះខឹង​​ហាមឃាត់​មិនឲ្យ​មាន​ស្នេហា ក្នុង​វ័យ​សិក្សា

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២ បានចាប់ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ជា​ចៅស្រី​បង្កើត ក្រោយ​ធ្វើ​សកម្មភាពចាក់​សម្លាប់​យាយបង្កើតខ្លួន ព្រោះតែ​ខឹងរឿង​ហាមឃាត់​មិន​អោយ​មាន​ស្នេហា ក្នុង​វ័យ​សិក្សា ។ ហេតុការណ៍​នេះ…

រាជធានី​ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២ បានចាប់ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ជា​ចៅស្រី​បង្កើត ក្រោយ​ធ្វើ​សកម្មភាពចាក់​សម្លាប់​យាយបង្កើតខ្លួន ព្រោះតែ​ខឹងរឿង​ហាមឃាត់​មិន​អោយ​មាន​ស្នេហា ក្នុង​វ័យ​សិក្សា ។

ហេតុការណ៍​នេះ ​បង្ក​ភ្ញាក់ផ្អើល​កាលពីវេ​លា​ម៉ោង១១​ព្រឹក​ថ្ងៃ​ទី០៦ ខែមេសា ឆ្នាំ​២០២៦ នៅ​ចំណុច​ផ្ទះ​លេខ៣​អា តាម​បណ្តោយ​ផ្លូវ​លេខ៦២០ ភូមិ​កណ្តាល សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ ឈ្មោះ ទី គង់ ភេទ​ស្រី អាយុ៦៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ លក់ដូរ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ។

ជនសង្ស័យ​មានទី១.ឈ្មោះ សេង​ ច័ន្ទ​បូ​ណ៍​មី អាយុ១៩​ឆ្នាំ និងទី២.ឈ្មោះ សេង ហេង សានី​កា អាយុ ១៨​ឆ្នាំ អ្នក​ទាំង០២ ​ស្នាក់​នៅផ្ទះ​កើតហេតុ ។

ប្រភព​ព័​ត៌​មាន​ពី​មន្ត្រីនគរបាល ​បានអោយ​ដឹង​ថា បន្ទាប់​ពី​មានការ​រាយការណ៍​ពី​គ្រួសារ​សាច់ញាតិ ថាមាន​មនុស្ស​ស្លាប់​នៅ​ក្នុង​មូលដ្ឋាន ភ្លាម​ៗ​សមត្ថកិច្ច​ ​បាន​រាយការណ៍​បន្តជូនមន្ត្រី​ជំនាញ​ចក្ខុ​កោសល្យវិច័យ ហើយបាន​ចុះ​ទៅ​ត្រួតពិនិត្យ​សព បែរជា​រក​ឃើញ​មាន​ស្លាកស្នាម កាំបិត​ពីក្រោយ​ខ្នង ។ ទើប​កម្លាំង​សមត្ថកិច្ច បើក​ការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនដៃដល់ចំនួន០២​នាក់ ជា​ចៅស្រី​បង្កើត ដែល​ស្នាក់​នៅ​ជាមួយ​គ្នា នាំយក​ទៅ​សាកសួរនៅ​អធិការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

បច្ចុប្បន្ន សមត្ថកិច្ច​ បាន​កសាង​សំណុំរឿង​ជនសង្ស័យ​ទាំង​០២​នាក់ បញ្ជូន​ទៅ​តុលាការ ដើម្បី​អនុវត្តន៍តាមផ្លូវ​ច្បាប់ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា យោងតាម​ចម្លើយ​សារភាព​ពី​ជនសង្ស័យ​ទាំង​០២​នាក់ ​(​ចៅស្រី​) ឲ្យដឹងថា កាលពី​វេលា​ម៉ោង១០និង​២០​នាទី​យប់​ថ្ងៃ​ទី០៥ ខែមេសា ឆ្នាំ​២០២៦ ដោយ​ខ្លួន​បាន​យក​កាំបិត​ចុង​ស្រួច ចាក់​ទៅ​លើ​លោកយាយ ពីក្រោយ​ខ្នង ចំនួន ១​កាំបិត បណ្តាល​អោយ​ហូរ​ឈាមស្លាប់​តែ​ម្តង ។ ហើយ​មូលហេតុ ខ្លួន​បាន​គុំកួន​ជាមួយ​លោកយាយ ជា​យូរ​មក​ហើយ ព្រោះតែ​លោកយាយ បាន​ហាមឃាត់​ខ្លួន ​មិន​អោយ​មាន​ស្នេហា ក្នុង​វ័យ​សិក្សា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ