រដ្ឋបាលឃុំពពែត បដិសេធរឿងចោទថាអាជ្ញាធរឃុំយកដីបឹងលាជទន្សាយ លក់ឱ្យក្រុមហ៊ុនគឺមិនពិតទេ
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ រដ្ឋបាលឃុំពពែតរងការចោទប្រកាន់ពីប្រជាពលរដ្ឋថា រដ្ឋបាលឃុំពពែតយកដីបឹងលាជទន្សាយទៅលក់ឲ្យក្រុមហ៊ុនជីករណ្តៅដីយកអាចម៍ដីលក់ ទំហំ១១ហិកតា និងបង្កឲ្យប៉ះពាល់ដល់ដីអាស្រ័យផលរបស់ប្រជាពលរដ្ឋអតីតយោធិនលើផ្ទៃដី១ហិកតា៤១អា ដែលប្រជាពលរដ្ឋបានដាំដើមប្រេងខ្យល់ និងអាស្រ័យផលរយៈពេលជាង៣០ឆ្នាំមកហើយគឺចាប់តាំងពីឆ្នាំ១៩៩៤ រហូតមកដល់ឆ្នាំ២០២៦នេះ ។ ដូច្នេះរដ្ឋបាលឃុំសូមបដិសេធការចោទប្រកាន់នេះគឺរដ្ឋបាលឃុំនិងស្មៀនឃុំពពែមិនបានលក់ដីបឹងលាជទន្សាយទេ ការពិតគឺរដ្ឋបាលខេត្តស្វាយរៀងបានធ្វើវិនិយោគ ដីបឹងលាជទន្សាយ នេះទៅឲ្យក្រុមហ៊ុនជីហ្គារីសតស្វាយរៀងដើម្បីអភិវឌ្ឍន៍ ។
ករណីរដ្ឋបាលឃុំពពែតធ្វើការបំភ្លឺនិងបដិសេធន៍នេះកើតឡើងនារសៀលថ្ងៃទី៦ មេសា ឆ្នាំ២០២៦នៅសាលាឃុំពពែត ស្រុកស្វាយទាប។
ដោយមិនធ្វើអត្ថាធិប្បាយ យើងនឹងផ្សាយលិខិតដូចខាងក្រោមនេះ ៖

ចែករំលែកព័តមាននេះ