ទោះជាករណីឆ្លងមិនច្រើនត្រូវបានរកឃើញនៅកម្ពុជាក៏ពិតមែន ប៉ុន្តែទោះបីជាយ៉ាងណាជំងឺផ្តាសាយបក្សី H5N1 នៅតែរកឃើញឆ្លងនៅក្នុងសហគមន៍យើង សូម្បីតែទារិកាវ័យត្រឹម៩ខែ ។
ក្រសួងសុខាភិបាលបានឲ្យដឹង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ថា ករណីចុងក្រោយលើទារិកា អាយុត្រឹមតែ ៩ខែ គឺមានលំនៅស្ថាននៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទារិការងគ្រោះ បានកំពុងតែយកចិត្តទុកដាក់នឹងដាក់ព្យាបាលដាច់ដោយឡើយ នៅមន្ទីរពេទ្យ ។

គិតត្រឹមពីខែមករា ដល់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ កម្ពុជាបានរកឃើញករណីឆ្លងជំងឺគ្រុនផ្តាសាយបក្សីយ៉ាងហោចណាស់ ៥ នាក់ ដោយមានវ័យពី ៩ ខែ ដល់ ៦៦ឆ្នាំ ៕

ចែករំលែកព័តមាននេះ