ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បីរំដោះភាពចង្អៀតណែន! ទណ្ឌិតជាស្ត្រី ៥០នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តកណ្តាល ទៅកាន់មណ្ឌលអប់រំកែប្រែទី២

4 ម៉ោង មុន

ខេត្តកណ្តាល ៖ ទណ្ឌិត​ចំនួន ៥០​នាក់ ជា​ស្ត្រី​ត្រូវ​បាន​ផ្ទេរ​ពី​ពន្ធនាគារ​ខេត្តកណ្តាល ទៅ​កាន់​មណ្ឌល​អប់រំ​កែប្រែ​ទី​២ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន ។ នេះ​បើ​យោង​តាម​ផេ​ក​អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា​នេះ​។

អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​បន្ត​ថា ដោយ​បានការ​អនុញ្ញាត​ជា​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋ​ម​ន្រី្ត​ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋាន​ពន្ធនាគារ សហការ​ជាមួយ​ពន្ធនាគារ​ខេត្តកណ្តាល បាន​ធ្វើការ​ផ្ទេរ និង​ដឹក​ជញ្ជូន​ជន​ជាប់​ឃុំ​ជា​ស្ត្រី​ចំនួន​៥០​នាក់ ពី​ពន្ធនាគារ​ខេត្តកណ្តាល ដែល​មាន​ភាព​ចង្អៀត​ណែន ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន ក្រោម​ការ​ចុះ​អនុវត្តន៍​បញ្ជា​ផ្ទាល់​ដោយ លោក វរ​អគ្គានុរក្ស​ថ្នាក់​លេខ​១ ង៉ិ​ល សេង​លី ប្រធាន​ការិយាល័យ​សន្តិសុខ​ពន្ធនាគារ នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ៕