ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេឃនៅតែបន្តធ្លាក់ភ្លៀង! ស្រុកសំឡូតប្រកាសឱ្យពលរដ្ឋតាមដងស្ទឹងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះមុខទឹកជំនន់កំពុងបុកឡើង

35 នាទី មុន

ខេត្តបាតដំបង ៖ ទឹកស្ទឹង​ចាប់ផ្តើម​ហក់​ឡើង​ខ្លាំង​! អាជ្ញាធរ​ស្រុក​សំឡូត ប្រកាស​អាសន្ន​ឱ្យ​ពលរដ្ឋ​តាម​ដងអូរ​-​ស្ទឹង ត្រៀមលក្ខណៈ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ការពារ​មនុស្ស​ចាស់ កុមារ និង​ទ្រព្យសម្បត្តិ ។

ជាក់ស្តែង​រដ្ឋបាល​ស្រុក​សំឡូត​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា​នេះ​ថា ៖ ស្រុក​សំឡូត​នៅ​ថ្ងៃ​ទី​១២-០៧-២០២៦ ជា​ថ្មី​ម្ដងទៀត រដ្ឋបាល​ស្រុក​សូម​គោរព​ជម្រាប​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​សំឡូត​ទាំងអស់ ដែល​រស់នៅ​តាម​ដងស្ទឹង អូរ​ប្រឡាយ និង​តាម​ដងផ្លូវ សូម​មេត្តា​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ ចំពោះ​សុវត្ថិភាព​មនុស្ស​ចាស់ កុមារ​តូច​ៗ និង​ទ្រព្យសម្បត្តិ ព្រមទាំង​សម្ភារ​:​ផ្សេង​ៗ ។

ព្រោះ​ស្ថានភាព​មេឃ​នៅ​តែ​បន្ត​ភ្លៀង​ធ្លាក់​មិន​ទាន់​ឈប់ ហើយ​ទឹក​តាម​បណ្តា​អូរ​តូច​ៗ​ចាប់ផ្តើម​ឡើង​ខ្លាំង តាម​អូរ​តូច​ៗ​មានការ​ឡើង​ខ្លាំង ចំណែក​ស្ទឹង​គ្រញូង និង​ប​ឡា​ង កំពុង​បន្ត​ឡើង ។ សូម​មានការ​យកចិត្តទុកដាក់​ខ្ពស់​ទាំងអស់​គ្នា ៕