ប្រុស-ស្រីជិត៣០នាក់ ដើរលេងយប់អាធ្រាត្រមិនចូលផ្ទះ ត្រូវនគរបាលស្រុកបរសេដ្ឋ ឃាត់ខ្លួន
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ ក្រុមក្មេងទំនើងប្រុស-ស្រីចំនួន៦ក្រុមផ្សេងគ្នា សរុប២៨នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបរសេដ្ឋធ្វើការឃាត់ខ្លួនដើម្បីសួរនាំ ខណៈដែលក្រុមក្មេងទំនើងប្រុស-ស្រី ទាំងអស់នោះ នាំគ្នាជិះម៉ូតូដើរលេងនៅពេលយប់អាធ្រាត្រ មិនព្រមចូលផ្ទះ។
នគរបាលខេត្តកំពង់ស្ពឺបាននិយាយដឹងថា÷ ដោយអនុវត្ដតាមបញ្ជាដ៏មុឹងម៉ាត់របស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងនគរបាលអនុវត្ដវិធានការបង្ការនិងបង្ក្រាបក្រុមក្មងទំនេីងប្រុស-ស្រី ដែលតែងតែធ្វេីសកម្មភាពប៉ះពាល់សណ្ដាប់សាធារណៈសង្គម។ ជាក់ស្តែង នាយប់ថៃ្ងសៅរ៍ទី១១ឈានចូលថ្ងៃអាទិត្យទី១២ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបានចេញល្បាតក្នុងភូមិសាស្ដ្រឃុំទាំង១៥ នៃស្រុកបសេដ្ឋ ធ្វេីការឃាត់ក្រុមក្មេងទំនើងដើរដាច់យប់រំលងអាធ្រាត្រ មិនចូលផ្ទះ បានចំនួន៦ក្រុមផ្សេងគ្នា សរុបចំនួន២៨នាក់ម៉ូតូចំនួន១៤គ្រឿងទូរស័ព្ទដៃចំនួន៧គ្រឿង។
នគរបាលខេត្តកំពង់ស្ពឺបានបន្តឲ្យដឹងថាក្រុមក្មេងទំនើងប្រុស-ស្រីដែលនគរបាលស្រុកបរសេដ្ឋ ធ្វើការឃាត់ខ្លួនក្រុមទី១៖ មានគ្នាចំនួន៩នាក់ ម៉ូតូចំនួន៤គ្រឿង ឃាត់ខ្លួននៅតាមបណ្តោយផ្លូវលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៣ ទៅលេខ៤៤ ស្ថិតនៅក្នុងភូមិព្រៃរំដួលខាងត្បូង ឃុំបសេដ្ឋ÷ ទី១-ឈ្មោះ ង៉េន សុីមិន ភេទប្រុស អាយុ២៧ឆ្នាំ ទី២-ឈ្មោះ រិន សុខណេង ភេទប្រុស អាយុ២២ឆ្នាំ
ទី៣-ឈ្មោះ ភឹម ឌីន ភេទប្រុស អាយុ១៧ឆ្នាំ
ទី៤-ឈ្មោះ ជឹម សុភាក់ ភេទប្រុស អាយុ២៦ឆ្នាំ
ទី៥-ឈ្មោះសឿង សុខណាន ភេទប្រុស ១៨ឆ្នាំ
ទី៦- ឈ្មោះ ឆឹង កុងឆាយ ភេទប្រុស អាយុ២៣ឆ្នាំ
ទី៧- ឈ្មោះ ម៉េង សារ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ
ទី៨- ឈ្មោះ ចាប សំអូន ភេទប្រុស អាយុ២២ឆ្នាំ
និងទី៩- ឈ្មោះ ភួង ចំរើន ភេទប្រុស អាយុ២៤ឆ្នាំ ។
ក្រុមទី២ ៖មានគ្នាចំនួន៤នាក់ ម៉ូតូចំនួន២គ្រឿង ឃាត់ខ្លួននៅតាមបណ្តោយផ្លូវលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤២-៤៣ ស្ថិតនៅក្នុងភូមិបឹងស្តុក ឃុំបសេដ្ឋ
ទី១- ឈ្មោះ គុណ លេងលី ភេទប្រុស អាយុ១៦ឆ្នាំ
ទី២- ឈ្មោះ សុខ ឈៀងអុី ភេទប្រុស អាយុ១៤ឆ្នាំ
ទី៣- ឈ្មោះ ហន ប៊ុនហេង ភេទប្រុស អាយុ១៧ឆ្នាំ
និងទី៤- ឈ្មោះ សំ សុដា ភេទប្រុស អាយុ១៥ឆ្នាំ ។
ក្រុមទី៣៖ មានគ្នាចំនួន២នាក់ ម៉ូតូ២គ្រឿង ឃាត់ខ្លួននៅតាមបណ្តោយផ្លូវបេតុង ស្ថិតនៅក្នុងភូមិបឹងស្តុក ឃុំបសេដ្ឋ
ទី១- ឈ្មោះ ប៊ន ពៅ ភេទប្រុស អាយុ១៦ឆ្នាំ
និងទី២- ឈ្មោះ ប៉ាវ វិបុល ភេទប្រុស អាយុ២០ឆ្នាំ ។
ក្រុមទី៤ ៖មានគ្នាចំនួន៥នាក់ ម៉ូតូ២គ្រឿង ឃាត់ខ្លួននៅតាមបណ្តោយផ្លូវបេតុង ស្ថិតនៅក្នុងភូមិបឹងស្តុក ឃុំបសេដ្ឋ
ទី១- ឈ្មោះ ធន សុភា ភេទប្រុស អាយុ១៧ឆ្នាំ
ទី២- ឈ្មោះ វាត ពិសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ
ទី៣- ឈ្មោះ យឿង តុលា ភេទប្រុស អាយុ១៧ឆ្នាំ
ទី៤- ឈ្មោះ សោ សុវណ្ណមុន្នី ភេទប្រុស អាយុ១៨ឆ្នាំ
និងទី៥- ឈ្មោះ ឈុន គឹមសុង ភេទប្រុស អាយុ១៧ឆ្នាំ ។
ក្រុមទី៥ ៖ ១នាក់ ម៉ូតូ១គ្រឿង ឃាត់ខ្លួនតាមបណ្តោយផ្លូវបេតុង ស្ថិតនៅក្នុងភូមិបឹងស្តុក ឃុំបសេដ្ឋ មានឈ្មោះ ភ័ក្ត្រ វាន់ឌី ភេទប្រុស អាយុ២៦ឆ្នាំ ។
និងក្រុមទី៦ ៖មានគ្នាចំនួន៧នាក់ ម៉ូតូចំនួន៣គ្រឿង ឃាត់ខ្លួននៅតាមលើផ្លូវក្រាលកៅស៊ូលេខ១៤៥ ស្ថិតនៅក្នុងភូមិត្រពាំងខ្យង ឃុំទួលអំពិល
ទី១- ឈ្មោះ អឿន ចាន់រដ្ឋា ភេទស្រី អាយុ១៦ឆ្នាំ
ទី២- ឈ្មោះ សូត្រ សោភា ភេទស្រី អាយុ១៨ឆ្នាំ
ទី៣- ឈ្មោះ សូត្រ ចំរើន ភេទស្រី អាយុ១៥ឆ្នាំ
ទី៤- ឈ្មោះ ញ៉ ចាន់ដែត ភេទប្រុស អាយុ២៥ឆ្នាំ
ទី៥- ឈ្មោះ សុន តួ ភេទប្រុស អាយុ២២ឆ្នាំ
ទី៦- ឈ្មោះ អឿន សុខរី ភេទប្រុស អាយុ១៨ឆ្នាំ
និងទី៧- ឈ្មោះ អឿន លីហូត ភេទប្រុស អាយុ១៨ឆ្នាំ។
លោកវរសេនីយ៍ឯក ចន សុភិត អធិការនគរបាលស្រុកបសេដ្ឋបានបញ្ជាក់ឱ្យដឹងថា ក្រោយឃាត់ក្រុមក្មេងទំនើងប្រុស-ស្រីទាំង២៨នាក់ បានយកមកអធិការដ្ឋាននគរបាលស្រុកបសេដ្ឋដេីម្បីបន្ដនីតិវិធីសាកសួរស្រាវជ្រាវលេីករណីផ្សេងៗទៀត និងបានធ្វើការអប់រំកិច្ចសន្យានិងឱ្យអាណាព្យាបាលមកធានាយកទៅអប់រំប្រដៅណែនាំបន្តក្នុងករណីមិនជាប់ពាក់ព័ន្ធបទល្មេីលផ្សេងៗនោះ ៕




ចែករំលែកព័តមាននេះ