ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មានការលើកលែង! ក្រុមចល័តក្រសួងចុះឆ្ម.ក់ឃាត់ឡានដឹកថ្ម និងធ្យូងថ្មលើសទម្ងន់ ៤គ្រឿង នៅតាមបណ្តាខេត្ត

3 ម៉ោង មុន

យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​ចំនួន ៤​គ្រឿង ត្រូវ​បាន​ក្រុម​ចល័ត​ក្រសួង​ចុះ​ឆ្មក់​ត្រួតពិនិត្យ និង​ពិន័យ​នៅ​ខេត្តកំពង់ចាម រតនគិរី និង​ព្រៃវែង ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា​នេះ ។

ចាប់ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៦ ឯកឧត្តម គឹ​ម សាន់ អនុប្រធាន​ក្រុមការងារ ឯកឧត្តម ម៉ី ម៉ា​រ៉ា​ឌី អនុប្រធាន​ក្រុមការងារ លោក តាំង ពៅ ប្រធាន​លេខាធិការដ្ឋាន និង​សមាជិក​ក្រុមការងារ​ចល័ត​ចម្រុះ សហការ​ជាមួយ​ស្ថានីយ​ជញ្ជីង​ខែល​ជ័យ ខេត្តកំពង់ចាម និង​ស្ថានីយ​ជញ្ជីង​ត្រពាំង​ក្រហម ខេត្តរតនគិរី និង​ស្ថានីយ​អ្នក​លឿង ខេត្តព្រៃវែង បាន​ចុះ​ត្រួតពិនិត្យ​យានយន្ត ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​ពិន័យ សរុប​ចំនួន ៤​គ្រឿង ដែល​លើស​ទម្ងន់​អនុញ្ញាត​ចន្លោះ​ពី​១៤​តោន ដល់ ៣២​តោន ដែល​ដឹក​ថ្ម និង​ធ្យូងថ្ម ។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន សូម​ក្រើនរម្លឹក​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ធុន​ធ្ងន់ ម្ចាស់​យានយន្ត​ដឹក​ជញ្ជូន​ធុន​ធ្ងន់ និង​អ្នកបើកបរ​យានយន្ត​ធុន​ធ្ងន់​ទាំងអស់ សូម​ចូលរួម​គោរព​ច្បាប់ និង​គោរព​តម្រាយ​ផ្លូវ​អនុញ្ញាត​សម្រាប់​យានយន្ត​ចាប់ពី​ភ្លៅ​៦​ឡើង ដែល​ក្រសួង​បាន​ណែនាំ​ឱ្យ​បាន​ត្រឹមត្រូវ ។

ក្រុមការងារ​ចល័ត នឹង​បន្ត​ចុះ​ឆ្មក់​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​នៅ​ទូ​ទាំង​ប្រទេស ដើម្បី​ទប់ស្កាត់ និង​ចាត់វិធានការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​យ៉ាង​តឹងរ៉ឹង​ដោយ​គ្មាន​ការ​លើកលែង​ឡើយ​៕