ចេញពីមើលប្រដា.ល់ ២ក្រុមឈ្លោះទាស់ទែងគ្នា រួចភាគីម្ខាងៗហៅបងប្អូនមកជួយ ផ្ទុះហិ.ង្សារហូតចា.ក់ស្លា.ប់ម្នាក់
- ភ្នំពេញ
រាជធានីភ្នំពេញៈជនដៃដល់ជាឃាតករម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវនិងប៉ុស្តិ៍គីឡូម៉ែត្រលេខ ៦ឃាត់ខ្លួនបន្ទាប់ពីទៅជួយបងប្អូន ដែលមានទំនាស់គ្នា ពេលចេញមើលប្រដាល់នៅស្ថានីយ៍ទូរទស្សន៍មួយ ហើយចាក់ទៅលើគូទំនាស់បណ្តាលអោយស្លាប់ម្នាក់។
ហេតុការណ៍ហិង្សាមានស្ថានទម្ងន់ទោសបណ្តាលអោយជនរងគ្រោះ ស្លាប់ នេះបានកើតឡើងចំណុចនៅលើផ្លូវជាតិលេខ៥ មុខឱសថស្ថានចំរើនលាភក្បែរ ស្ថានីយ៍ទូរទស្សន៍មួយ នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះ លន់ ចិត្រា ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្នាក់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ចំណែកជនរងគ្រោះ ឈ្មោះ ចក់ សីហា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ ទីលំនៅផ្ទះលេខ២៦៧ ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ បន្ទាប់ពេលចប់ប្រដាល់ស្ថានីយ៍ទូរទស្សន៍មួយ មានមនុស្សចំនួន២ក្រុមបានចេញពីមើលប្រដាល់បានឈ្លោះទាស់ទែងនិងឈានទៅប្រើអំពើហិង្សា។ ខណៈនោះ ភាគីម្ខាងៗបានហៅបងប្អូនមកជួយហើយបានវាយតប់និងទាញកូនកាំបិតចាក់ទៅលើលជនរងគ្រោះបណ្តាលស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។បន្ទាប់ពីមានអំពើហិង្សារនគរបាលមូលដ្ឋានក៏បានចុះទៅអន្តរាគមន៍ហើយឃាត់ខ្លួនជនដៃដល់ព្រមទាំងដកហូបបានកាំបិតដែលជនដៃដល់ចាក់ទៅលើជនរងគ្រោះផងដែរ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា : នៅវេលាម៉ោងប្រមាណ១០យប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ម្ដាយក្មេករបស់ខ្លួន បានទូរស័ព្ទមកប្រាប់ថា ប្អូនថ្លៃ ឈ្មោះ អារី មានបញ្ហានៅកន្លែងមើលប្រដាល់ស្ថានីយ៍ទូរទស្សន៍មួយ ពេលនោះខ្លួន បានស្ពាយកាបូបមានកាំបិតទៅរកប្អូនថ្លៃ ។នៅពេលទៅដល់ជួបប្អូនថ្លៃ ក៏បាននាំដើរត្រឡប់មកផ្ទះវិញ ស្រាប់តែជនរងគ្រោះ និងបក្សពួកប្រមាណ ជាង១០នាក់ បានរើសដុំថ្មគប់មកលើខ្លួន ហើយ ជនរងគ្រោះបានដោះអាវមូលដៃ រត់សំដៅមកវាយ ។
ជនដៃដល់ បានឲ្យដឹងទៀតថា នៅពេលនោះខ្លួនបានប្រតាយប្រតប់វិញវាយវិញ និងដកកាំបិតចេញពីក្នុងកាបូបចាក់ទៅលើជនរងគ្រោះប្រមាណ៦ទៅ៧ កាំបិត រួចក៏រត់គេចខ្លួន ហើយត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនតែម្តង។
តាមការត្រួតពិនិត្យសព ជនរងគ្រោះ ត្រូវបាន ឃាតករចាក់ត្រូវចំនួន៥កាំបិតត្រូវចំដើមទ្រូងខាងឆ្វេង,ត្រូវចង្កេះខាងឆ្វេង,ត្រូវនៅដើមដៃខាងឆ្វេងចំនួន២កន្លែង,ត្រូវ កន្លាក់ជើងខាងស្ដាំ។បន្ទាប់ពីត្រួតពិនិត្យសព និងប្រមូលព័ត៌មាន លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញបានសន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ដោយសារចាក់ (ហិង្សាចាក់បណ្ដាលឲ្យស្លាប់)៕









ចែករំលែកព័តមាននេះ