ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការខេត្តកំពង់ឆ្នាំង បំភ្លឺ ជុំវិញ​ករណីមានជនសង្ស័យ​គំរា.មរក​កា.ប់សម្លា.ប់ក្មេ.ងស្រីម្នាក់ និងចាប់ទាញនាងចូលព្រៃ​

5 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ពី​មាន​ករណី​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម facebook ដែល​មាន​ម្ចាស់​អា​ខោ​ន​ឈ្មោះ srey nouch បាន​សរសេរ រៀបរាប់​ថា ( សូម​បងប្អូន​នៅ​ខេត្តកំពង់ឆ្នាំង​ទាំងអស់​គ្នា​បងប្អូន​ប្រុង​ប្រយ័ត្ន​កូន​ក្មេង​ដែល​មាន​អាយុ ១៧,១៨ ឆ្នាំ​សូម​បងប្អូន​ប្រុស​ប្រយ័ត្ន​មាន​ករណី អា ករ កូន​ក្មេង​នៅ​ខេត្តកំពង់ឆ្នាំង​ម្នាក់​ហើយ​) ។

ក្រោយ ឃើញ​ព័ត៌មាន​ក្នុង​បណ្ដាញ​សង្គម​បែប​នេះ អ្នកនាំពាក្យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ចេញ​សេចក្តី​បំភ្លឺ​មាន​ខ្លឹមសារ​ថា ដោយ​ទទួល​បាន​ព័ត៌មាន​នេះ លោក​ឧត្តមសេនីយ៍ទោ តេ​ង ចាន់​ណាត ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជា​ឲ្យ​លោក​ឧត្តមសេនីយ៍ត្រី ប៉ុ​ល វុ​ទ្ធី ស្នងការ​រង ទទួល ផែនការ​ងារ​ព្រហ្មទណ្ឌ ដឹកនាំ​មន្ត្រី​ជំនាញ​សហការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ក្នុង​ករណី​ខាងលើ​។ ដោយ​បាន​ទទួល​ព័ត៌មាន​ថា កាលពី​ថ្ងៃ​ទី ១០ ខែកក្កដា​ឆ្នាំ ២០២៦ វេលា​ម៉ោង 4​ឲ​៤ រសៀល​នៅ​ចំណុច​ដី​កប់​សព​អ្នកជំងឺ​កូ​វី​ដ ស្ថិត នៅ​ក្នុងភូមិ​អូ​តា​នេស ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ មាន​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​មាន​ភិនភាគ​ស្លៀក​ខោខ្លី​ត្រឹម​ជង្គង់ ពណ៌​ខ្មៅ មាន​ពាក់​ម៉ាស់​ពណ៌​ខ្មៅ ពុំ​មាន​អាវ​ទេ​។

សម្បុរ​ខ្មៅ កម្ពស់​ប្រហែល​១,៦០​ម៉ែត្រ​មាន​កាន់​ដាវ មួយ​ដើម មក​គំរាមកំហែង​រក​កាប់សម្លាប់​លើ​ក្មេង​ស្រី អាយុ ១៤ ឆ្នាំ​ជនជាតិ​ខ្មែរ​ស្លា​ម មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ខណៈ​ក្មេង​ស្រី​កំពុង​អង្គុយ​លើ​ម៉ូតូ ចាំ​ឪពុក​ចុះ​ទៅ​ផ្លាស់​គោ ក្នុង​ស្រែ​។​ពេល​នោះ​ជន​រង​គ្រោះ​បាន​ស្ទុះ​រត់គេច​ខ្លួន​ហើយ​ដួល​ត្រូវ​បាន​ជនសង្ស័យ​ដេញ​ទាន់​នឹង​ចាប់​ទាញ​ចូល​ព្រៃ​ក្បែរ​នោះ ពេល​នោះ ជន​រង​គ្រោះ​បាន​ព្យាយាម​ប្រ​វ៉ា​យ​ប្រតប់ ជាមួយ​ជនសង្ស័យ​បណ្ដាល​ឲ្យ​របួស​ដៃ​ទាំង​សងខាង​។ បន្ទាប់​មក ជនសង្ស័យ​បាន​រត់គេច​ខ្លួន​ចូល​ព្រៃ​បាត់​ទៅ​។ ក្រោយ​ការ​ស្រាវជ្រាវ​រហូត​ដល់​វេលា​ម៉ោង ១ រសៀល​ថ្ងៃ​ទី​១១ ខែ​ឆ្នាំ​ដដែល សមត្ថកិច្ច បាន​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ស៊ី​ម ពៅ ហៅ ផាក​ឡូ​វ ភេទ​ប្រុស​អាយុ 40 ឆ្នាំ ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​មាន​ទីលំនៅ​ភូមិ​អូរ​សណ្ដាន់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

​ក្រោយ​ការ​ស្រាវជ្រាវ​រក​វត្ថុ​តាង និង​សាក្សី បាន​ចង្អុលបង្ហាញ របស់​ជន​រង​គ្រោះ សមត្ថកិច្ច​សន្និដ្ឋាន​ថា ជា ករណី​ហិង្សា​ដោយ​ចេតនា ។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​បន្ត​ស្រាវជ្រាវ ។ ក្នុង​នាម​អ្នកនាំពាក្យ ឆ្លង​ការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង សូម​អរគុណ​ដល់​បងប្អូន ក្នុង​បណ្ដាញ សង្គម​ដែល​បាន​ចូលរួម​ផ្ដល់​ព័ត៌មាន​ហើយ​ក៏​សំណូមពរ​ដល់​អ្នក​ប្រើ​បណ្ដាញ សង្គម​សូម​ស្វែង​យល់​ឲ្យ​បាន​ស៊ីជម្រៅ ច្បាស់លាស់ ត្រឹមត្រូវ​រាល់​ព័ត៌មាន​ដែល​ទទួល​បាន មុន​ធ្វើការ​ចែករំលែក ដើម្បី​ចូលរួម​យុទ្ធនាការ​លុប​បំបាត់​ព័ត៌មាន​ក្លែងក្លាយ​ធានា​សន្តិសុខ​សុវត្ថិភាព​និង​សណ្ដាប់ធ្នាប់​សង្គម​។

ដោយឡែក ប្រភព​ព័ត៌មាន ដែល​ទទួល​បាន​ក្រៅផ្លូវការ​បញ្ជាក់​ថា ជនសង្ស័យ​ធ្លាប់​ជាប់​ពន្ធនាគារ​២​លើក​រួច​មក​ហើយ ជាប់​លើក​ទី​មួយ​ករណី​លួច​ម៉ូតូ​និង ករណី​ទី ២ ចាប់រំលោភ ហើយ​ជនសង្ស័យ​ម្នាក់​នេះ​កុំ​សូវ​នៅផ្ទះ​ប៉ុន្មាន​ទេ​៕