ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនទាន់ដឹងមូលហេតុ! ករណី​ឆេះដេប៉ូ​ប​ញ្ចូល និង​លក់​ហ្គា​ស រាលដាល​ដល់​ផ្ទះ​ ៥​ល្វែងទៀត ​ផ្អើលសង្កាត់​ទួលស្វាយទី២ ព្រឹកមិញ​

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដេប៉ូ​ប​ញ្ជូ​ល និង​លក់​ហ្គា​ស មួយកន្លែង រួមទាំង​​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន៥​ល្វែង និង​រថយន្ត​០៣​គ្រឿង ម៉ូតូ​សណ្តោង ០១​គ្រឿង និង​បង្គោល​ភ្លើង…

រាជធានី​ភ្នំពេញ ៖ ដេប៉ូ​ប​ញ្ជូ​ល និង​លក់​ហ្គា​ស មួយកន្លែង រួមទាំង​​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន៥​ល្វែង និង​រថយន្ត​០៣​គ្រឿង ម៉ូតូ​សណ្តោង ០១​គ្រឿង និង​បង្គោល​ភ្លើង ៤​ដើម ត្រូវ​អណ្តាតភ្លើង​លេប​ត្របាក់ អស់​ស្ទើរ​ទាំងស្រុង ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​​ការ​ភ្ញាក់ផ្អើលកាលពីវេលាម៉ោង​ ០៥ និង​១៥​នាទី​ព្រឹក​ព្រលឹម ថ្ងៃ​ទី ០៧ ខែមេសា ឆ្នាំ​២០២៦ នៅ​ចំណុច​ដេប៉ូ​បញ្ចូល និង​លក់​ហ្គា​ស មួយកន្លែង​ តាម​បណ្តោយ​ផ្លូវ​លេខ ២០៥ កែង​ផ្លូវ​លេខ ២៩៦ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

តាម​ការ​បញ្ជាក់​ពី​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា មុន​កើតហេតុ គេ​បានឮ​សម្លេង ចេញពី​ក្នុង​ដេប៉ូ​ប​ញ្ជូ​ល និង​លក់​ហ្គា​ស លុះ​មួយសន្ទុះ​ក្រោយមក ក៏​ស្រាប់តែ​ផ្ទុះ​កំប៉ុង​ហ្គា​ស ជា​បន្តបន្ទាប់ រហូត​បង្ក​អោយ​កើត​មាន​អណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ បង្ក​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ នៅ​ក្បែរ​នោះ​ឆោ​ឡោ ប្រញាប់ប្រញាល់​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​បន្ត​ទាក់ទង​មន្ត្រី​ជំនាញ​ពន្លត់​អគ្គិភ័យ ជួយ​អន្តរាគមន៍ អោយទាន់​ពេលវេលា ។

អគ្គិភ័យ​នេះ​បង្ក​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​ដេប៉ូ​បញ្ចូល និង​លក់​ហ្គា​ស ចំនួន ០១កន្លែង រួច​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន៥​ល្វែង , រថយន្ត ០៣​គ្រឿង , ម៉ូតូ​សណ្តោងរ​ម៉ក់ ០១​គ្រឿង និង​បង្គោល​ភ្លើង​ចំនួន ០៤​ដើម តែ​សំណាង​គ្មាន​មនុស្ស​រង​របួស ។

ក្នុង​ហេតុការណ៍ខាងលើនោះ​ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​រថយន្ត​ជំនួយ របស់​ក្រសួងមហាផ្ទៃ មក​អន្តរាគមន៍​បាញ់​ពន្លត់​អោយរ​លត់​ជា​ស្ថាពរ ។ ចំពោះ​មូលហេតុ សមត្ថកិច្ច កំពុង​បើក​ការ​ស្រាវជ្រាវ​នៅ​ទីតាំង​កើតហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ