ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីពន្ធនាគារខេត្តសៀមរាប បើកប្រតិបត្តិការឆែកឆេររកវត្ថុ និងសម្ភារហាមឃាត់ក្នុងពន្ធនា​គារ​

1 ថ្ងៃ មុន
  • សៀមរាប

‎​ខេត្តសៀមរាប ៖ ឯកឧត្តម ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​១ តោ ពន្លក អគ្គនាយករង នៃ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម…

‎​ខេត្តសៀមរាប ៖ ឯកឧត្តម ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​១ តោ ពន្លក អគ្គនាយករង នៃ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ឈ​ន សា​ណាត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ដឹកនាំ​ចុះ​ឆែក​ឆេរ​រក​វត្ថុ ​ឬសម្ភារ​: ហាមឃាត់​ឱ្យ​បាន​ម៉ឺង​ម៉ាត់ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​នៅ​ក្នុង​ពន្ធ​នា​គារ​ខេត្តសៀមរាប ដោយ​មានការ​ចូលរួម​ពី​លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​២ ភាន ឆ​វ័​ន្ត ប្រធាន​ពន្ធនាគារ លោក​-​លោកស្រី អនុប្រធាន​ពន្ធនាគារ និង​ជា​ប្រធាន​ក្រុមការងារ​ត្រួតពិនិត្យ ចុះ​ឆែកឆេរ​អគារ​ឃុំឃាំង​ជន​ជាប់ ឃុំ ដឹកនាំ​កម្លាំង​មន្ត្រី​គ្រប់​ការិយាល័យ ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​គ្រប់​អគារ​ឃុំឃាំង និង ប៉ុស្តិ៍​សុខភាព​ក្នុង​ពន្ធនាគារ ក្នុង​កិច្ចប្រជុំ​នោះ​ផង​ដែរ ។

បើ​តាម​ប្រសាសន៍​របស់​លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​២ ភាន ឆ​វ័​ន្ត ប្រធាន​ពន្ធនាគារ​ខេត្តសៀម​រាប​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ ខែ មេ​សា​ឆ្នាំ​២០២៦ នេះ​ថា កាលពី​ថ្ងៃ​ទី ៤ ខែ មេ​សា ឆ្នាំ​២០២៦ ឯកឧត្តម ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​១ តោ ពន្លក អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ឈ​ន សា​ណាត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ដឹកនាំ​ចុះ​ត្រួត ពិនិត្យ និង ឆែកឆេរ​រក​វត្ថុ ឬ សម្ភារ​:​ហាម​ឃាត់​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ នៅ​ក្នុង​ពន្ធនាគារ ខេត្តសៀមរាប ។

លោក​បន្ថែម​ថា ដោយ​យោង​តាម​កិច្ចប្រជុំ​បើក​របស់​ឯកឧត្តម ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ ១ តោ ពន្លក អគ្គនាយករង នៃ​អគ្គ​នា​យក​ដ្ឋា​ន​ពន្ធនាគារ ស្តី​ពី​ការ​ត្រួតពិនិត្យ​ឆែកឆេរ​រក​វត្ថុ ហាមឃាត់​នៅ​តាម​មណ្ឌល​អប់រំ​កែប្រែ និង ពន្ធនាគារ​រាជធានី ខេត្ត របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ ។ ណែនាំ​ការ​ត្រួតពិនិត្យ​ឆែក​ឆេរ និង​បែងចែក​ក្រុម​ការ​ងារ​តាម​អគារ​។

បាន​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ អគារ ” ក ” អគារ “​ខ ” អគារ “​គ ” អគារ “​ឃ ” អគារ “​ង ” អគារ ” ច ” អគារ ” ឆ ” អគារ ” ជ ” អគារ ប៉ុស្តិ៍​សុខភាព​បុរស , អគារ ប៉ុស្តិ៍ សុខភាព ស្ត្រី និង តំបន់​ជុំវិញ បរិវេណ​ពន្ធនាគារ ជា​លទ្ធ​ផ​លះ ពេល​ឃើញ​វត្ត​ហាមឃាត់​ទេ​។

លោក​បញ្ជាក់​ថា ពេល​ប្រជុំ​បិទ​ក្រុមការងារ​បាន​ណែនាំ​ដូច​ខាង​ក្រោ​ម បង្កើន​ការ​ត្រួត ពិនិត្យ​ឆែក​ឆេរ និង ឆ្មក់​ការ​ត្រួតពិនិត្យ​ឆែកឆេរ​មិន​ឱ្យ​ដឹង​មុន​។ – បង្កើន​ការ​ធ្វើ​អនាម័យ ។ – រក​វិធីសាស្ត្រ​ធ្វើ​កន្លែង​សម្រាប់​ជន​ជាប់​ឃុំ​ជក់បារី ។ – រៀបចំ​កន្លែង​ផ្ទះបាយ​ឱ្យ​ជន​ជាប់​ឃុំ​អង្គុយ​ធ្វើ​បន្លែ ត្រី សាច់ សម្រាប់​ដាំ ស្លរ​ឱ្យ​បាន​សមរម្យ​។ – គួរ​ដាក់​ម៉ាស៊ីនត្រជាក់​នៅ​កង់​ទី​ន កុំឱ្យ​ខូចគុណភាព​សម្ភារៈ និង ម្ហូប អាហារ នោះ​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ