ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិសង្គ្រាមអ៉ីរ៉ង់​រុញច្រានប្រជាប្រិយភាពលោក​​ត្រាំ​ឱ្យធ្លាក់ចុះទាបបំផុត​ក្នុងប្រវត្តិសាស្ត្រអាមេរិក

1 ថ្ងៃ មុន

សង្គ្រាម​អ៉ីរ៉​ង់ ៖ ជាមួយ​សង្គ្រាម​អ៉ី​រ៉​ង់ ប្រជាប្រិយភាព​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​កំពុង​តែ​ធ្លាក់​ចុះ​ទាប​បំផុត ដែល​ប្រធានាធិបតី​មុន​ៗ​ពុំ​ធា្ល​ប់​ជួប​ប្រទះ​ ។ មុន​ផុតកំណត់​ឱសានវាទ​របស់​លោក​ចំពោះ​អ៉ី​រ៉​ង់ ប្រជាប្រិយភាព​របស់​លោក​បាន​ដាំ​ក្បាល​ចុះ មក​ដល់​តួលេខ​មួយ​ដែល​ទាប​បំផុត​ សម្រាប់​ប្រធានាធិបតី​មួយ​រូប…

សង្គ្រាម​អ៉ីរ៉​ង់ ៖ ជាមួយ​សង្គ្រាម​អ៉ី​រ៉​ង់ ប្រជាប្រិយភាព​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​កំពុង​តែ​ធ្លាក់​ចុះ​ទាប​បំផុត ដែល​ប្រធានាធិបតី​មុន​ៗ​ពុំ​ធា្ល​ប់​ជួប​ប្រទះ​ ។ មុន​ផុតកំណត់​ឱសានវាទ​របស់​លោក​ចំពោះ​អ៉ី​រ៉​ង់ ប្រជាប្រិយភាព​របស់​លោក​បាន​ដាំ​ក្បាល​ចុះ មក​ដល់​តួលេខ​មួយ​ដែល​ទាប​បំផុត​ សម្រាប់​ប្រធានាធិបតី​មួយ​រូប ក្នុង​ដំណាក់កាល​នេះ​នៃ​អាណត្តិ​របស់​លោក​ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ធ្វើ​ប្រជាមតិ​ដ៏​ល្បី​ម្នាក់​លោក​G. ELLIOTT MORRIS​។

ក្នុង​សុន្ទរកថា​ដ៏​ច្រ​បូល​ច្របល់​របស់​លោក កាលពី​ថ្ងៃ​ទី​១​ មេ​សា ​បង្ហាញ​ថា លើក​នេះ​ លោក​គ្មាន​ការ​អះអាង​គួរ​ឲ្យ​ជឿជាក់​ឡើយ​ដែល​ថា អា​មេ​រិ​ក​ជា​អ្នក​ឈ្នះ​ជាង​ពេល​ណា​ទាំងអស់ ក្រោយ​កង​ទ័ពអ៉ី​រ់ង់​បាញ់​ធ្លាក់​យន្តហោះ​ច​ម្បាំង​អា​មេ​រិ​កមួយ​គ្រឿង​ក្នុង​ទឹកដី​អ៉ី​រ៉​ង់ នាំ​ឲ្យ​លោក​បាក់​អំ​នួ​ត​។ ពេល​នេះ ​ពលរដ្ឋ​អា​មេ​រិ​ក​កាន់តែ​ច្រើន​ឡើង​កំពុង​តែ​បាត់​ជំនឿ​លើ​លោក​ត្រាំ​ ។ លោក​មិន​ដែល​
លើក​ហេតុផល​ណាមួយ​ឲ្យ​ច្បាស់លាស់​ឡើយ ​សម្រាប់​សង្គ្រាម និង​គ្មាន​ផែនការ​ណាមួយ ដើម្បី​បញ្ចប់សង្គ្រាម​នោះ ​ឬ​ដោះស្រាយ​ការ​រាំងស្ទះ​ខាង​សេដ្ឋកិច្ច​មក​ពី​សង្គ្រាម​នេះ​ ។ ជា​លទ្ធផល​ តម្លៃ​ភាគហ៊ុន​ដាំ​ក្បាល​ចុះ​ ហើយ​តម្លៃ​ប្រេងកាត​កាន់តែ​ឡើង​ខ្ពស់កប់ពពក​ ។

សុន្ទរកថា​ខាងលើ​នោះ​​បង្ហាញ​ថា លោក​ត្រាំ​កំពុង​តែ​ជាប់ផុង​ ។ លោក​មិន​ហ៊ាន​ទទួល​ស្គាល់​កំហុស​​របស់​លោក ដែល​វាយប្រហារ​អ៉ី​រ៉​ង់ ​ទាំង​គ្មាន​ផែនការ​ដំបូង​ ឬ​កែប្រែ​សភាពការណ៍​។ ជំនួស​មក​វិញ ​លោក​អះអាង​នា​ពេល​នេះ​ថា នោះ​ជា​បញ្ហា​របស់​អ្នក​ណាមួយ​ផ្សេង​ទៀត​ហើយ​ក្នុង​សុន្ទរកថា​នោះ លោក​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​អឹ​រ៉ុ​ប​ និង​អាស៊ី​ឲ្យ​ជួយ​លោក ​។ ដោយ​មិន​អាច​ទៅ​រួច​ការ​ជ្រើសរើស​ដទៃ​ៗ​ទៀត​ ហាក់ដូចជា​អស់សង្ឃឹម​ ។

ចំណែក​អ្នកវិភាគ​ម្នាក់​ទៀត​ លោក​RORY JOHNSTON ថ្លែង​ថា លោក​ត្រាំ​អាច​បង្កើន​ជម្លោះ​ និង​ឲ្យ​កងទ័ពជើងគោក​វាយលុក​ក្នុង​ដែនដី​អ៉ី​រ៉​ង់ ដែល​បែប​នេះ​​នឹង​ធ្វើ​ឲ្យ​វិបត្តិ​ថាមពល​កាន់តែ​ធ្ងន់ធ្ងរ​ប្រកបដោយ​គ្រោះ​មហន្តរាយ​ថែម​ទៀត​។ ឬ​មួយ​លោក​ត្រាំ​ជ្រើសរើស​ការ​ធ្វើ​ឲ្យ​មាន​ភាព​ធូរស្រាល​ជា​ឯកតោភាគី ដោយ​ទុក​ឲ្យ​អ៉ី​រ៉​ង់​បង្កើត​របប​គ្រប់គ្រង​ច្រក​សមុទ្រ​ហ័​រ​មូស​ ។ សភាពការណ៍​កាន់តែ​អាក្រក់​ថែម​ទៀត​ សម្រាប់​លោក​ត្រាំ ក្នុង​អាណត្តិ​ទី​២​ព្រោះតែ​ការ​ផ្ដួចផ្ដើម​គំនិត​មួយ​ចំនួន​របស់​លោក​នាំ​ឲ្យ​ធ្លាក់​ប្រជាប្រិយភាព​ ។

ការ​យក​ពន្ធគយ​ខ្ពស់​របស់​លោក​ពេល​នេះ​គេ​យល់​ថា ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​នាំំ​ឲ្យ​ទីផ្សារ​ច្របូកច្របល់​ភ្លាម​ៗ​ ។ យុទ្ធនាការ​ចាប់​បណ្ដេញ​ពួក​អន្តោប្រវេសន៍​ដ៏​ច្រើន និង​ការ​ដាក់​ព​ង្រោ​យក​ង​ឆ្មាំ​ព្រំដែន​ក្នុង​បណ្ដា​ទីក្រុង​អា​មេ​រិ​ក នាំ​ឲ្យ​ប្រជាប្រិយភាព​របស់​លោក​ធ្លាក់​ចុះ​ហើយ​ការ​កាត់​បន្ថយ​ការ​ចំណាយ​ខាង​សុខភាព នាំ​ឲ្យ​ពលរដ្ឋ​អា​មេ​រិ​ក​ច្រើន​លាន​នាក់ ​រង​ការ​បាត់បង់​ជំនួយ​ខាង​សុខភាព ពេល​ដែល​ទំ​និ​ញ្ស​ព្វ​សារពើ​ឡើងថ្លៃ​កាន់តែ​ខ្ពស់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ